ត្រឹម១សប្តាហ៍រឿងBarbie រកចំណូលបាន៣៣៧លាន$ ខណៈនេះជាតម្លៃខ្លួនតួអង្គឯកស្រី Barbie
Kan DaraJULY 26 20232.5 K views

ខ្សែភាពយន្ត Barbie ដកស្រង់ចេញពីរឿងតុក្កតាដ៏ល្បីល្បាញមួយ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម អាចរកចំណូលបានរហូតដល់ ៣៣៧លានដុល្លារពីការចាក់បញ្ចាំង ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។

ឋឋ

ក្នុងនោះចំពោះតួអង្គឯកស្រីឈ្មោះ Barbie ដែលមានឈ្មោះពិតថា Margot Robbie ត្រូវបានគេរាយការណ៍ថារកបានប្រមាណ ១២.៥លានដុល្លារ សម្រាប់ការដើរតួជាតួអង្គឯកក្នុងខ្សែភាពយន្តដ៏ល្បីនេះ។ មិនតែប៉ុណ្ណោះខ្សែភាពយន្ត Barbie បានធ្វើឲ្យប្រជាប្រិយភាពតារាហូលីវូដ Margot Robbie កាន់តែរីកសាយភាយ និងជាការបោះជំហានទៅមុខដ៏ធំមួយក្នុងវិថីសិល្បៈរបស់នាង។

Margot Robbie Barbie

A

គួរជម្រាបផងដែរថា តារាសម្តែងវ័យ ៣៣ឆ្នាំខាងលើ បានទទួលពានរង្វាន់ Academy Award ចំនួន២ និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរាប់សិបរឿងរួចមកហើយ។ ចំពោះរឿង Barbie ដែលនាងបានសម្តែងជាតួអង្គឯក អាចរកចំណូលបាន ១៨២លានដុល្លារពី ៦៩ប្រទេស ដោយបង្កើនប្រាក់ចំណូលសរុបឡើងដល់ ៣៣៧ដុល្លារ ទូទាំងពិភពលោកគិតត្រឹមចុងសប្តាហ៍នេះ និងកំពុងឈរលើលេខរៀងទី១ ជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុត៕

Sub Buzz 1509 1685738153 1

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia