តួឯកប្រុសក្នុងរឿង The Roundup ធ្លាប់មានប្រវត្តិធ្វើសន្តិសុខក្លឹប មុនល្បីឈ្មោះ មានទ្រ.ព្យរាប់លា.ន$
Kan DaraMAY 23 2024888 views

នៅពីក្រោយភាពល្បីល្បាញ និងរូបរាងដ៏មាំទាំរបស់តួអង្គឯកប្រុសក្នុងរឿង The Roundup វគ្គ៤ ដែលបានបង្កើតប្រវត្តិសាស្ត្រមានអ្នកទស្សនាច្រើនជាង ៤០លាននាក់ជុំវិញពិភពលោក តាមពិតបុរសម្នាក់នេះមានជីវិតក្រៅឆាកធ្លាប់ធ្វើជាសន្តិសុខក្លឹប ប្តូរយកបាយបីពេល មុនជោគជ័យលើវិថីសិល្បៈដូចបច្ចុប្បន្ន។

ប៉ូលីសសាច់ដុំ ពូកែក្បាច់គុន Ma Seok-do មានឈ្មោះពិតថា Ma Dong-seok កើតនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៧១ លើទឹកដីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ត្បិតជាអ្នកទីក្រុងក៏ពិតមែន ប៉ុន្តែគ្រួសារកុមារ Dong-seok មានជីវភាពក្រីក្រណាស់ ដោយលោកត្រូវរស់នៅជាមួយសាច់ញាតិ និងធ្វើការគ្រប់សព្វបែបយ៉ាងទាំងក្មេងល្ហក់។

Aa

លុះឈានដល់វ័យពេញកំលោះ យុវជនកម្សត់ Dong-seok បានប្រឡូកក្នុងវិស័យការងារជាច្រើន ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតរួមមាន លានចាន សម្អាតអគារ បើកឡានដឹកទំនិញ កម្មករក្នុងរោងចក្រផលិតត្រី អ្នកក្រឡុកស្រា គ្រូបង្វឹកហាត់ប្រាណ និងប្រភេទការងារប្រើកម្លាំងផ្សេងៗទៀតអស់រយៈពេលជាង ១០ឆ្នាំ។ រហូតដល់ការងារចុងក្រោយដែលលោកបានធ្វើជាសន្តិសុខក្លឹបរយៈពេល៥ឆ្នាំ បានធ្វើឲ្យលោកប្រឈមនឹងហានិភ័យរងរបួសច្រើនបំផុត មុនមានឱកាសក្លាយជាតួសម្តែងរាយរងដំបូងក្នុងវ័យ៣៥ឆ្នាំ។

Xx

យ៉ាងណាមិញ ក្នុងអាជីពថ្មីជាអ្នកសិល្បៈរយៈពេល១៩ឆ្នាំមកនេះ លោក Dong-seok បានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងរឿងភាគសរុបចំនួន ៦០រឿង ហើយភាពយន្តដែលធ្វើឲ្យលោកផ្ទុះការគាំទ្រជុំវិញពិភពលោក និងមានប្រជាប្រិយភាពខ្លាំងរហូតមកដល់បច្ចុប្បន្នគឺរឿង Train to Busan ផលិតក្នុងឆ្នាំ២០១៦។

Xxx

គួរជម្រាបផងដែរថា លោក Ma Dong-seok ត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិប្រមាណ ៧លានដុល្លារ យោងតាមការចុះផ្សាយរបស់គេហទំព័រ Journal Bharat គិតត្រឹមឆ្នាំ២០២៤។ ចំពោះជីវិតគូ បុរសវ័យ៥៣ឆ្នាំរូបនេះ បានបើកចំហរទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រី Ye Jung Hwa វ័យ៣៦ឆ្នាំ អស់រយៈពេល៨ឆ្នាំមកហើយ និង​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍កាល​ពី ៣ឆ្នាំ​មុន មុនដឹកដៃគ្នារៀប​ចំ​ពិធីមង្គលការ​នៅ​ថ្ងៃ​ទី២៦ ខែឧសភាខាង មុខនេះ៕

Sss

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia