ក្រុមហ៊ុន លី ហួរ គ្រុប  បានផ្តួចផ្តើមប្រារព្ធកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ "ដំណើរឆ្ពោះទៅកាន់មនុស្សធម៌"
Meng SonglyDECEMBER 31 2023

នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់មនុស្សធម៌" នៅទីតាំងបរិវេណជុំវិញ បុរី វិមានភ្នំពេញ  ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រយះចម្ងាយ ៥គីឡូម៉ែត្រ ចំណុចចាប់ផ្តើមពីវិថី អ្នកឧកញ៉ា លី ហួរ ឆ្ពោះទៅ ផ្លូវលេខ៥៩៨ បន្តទៅរុក្ខវិថីហ្រ្គេនភ្នំពេញ បត់មកផ្លូវ ៣០ម៉ែត្រថ្មី និងដល់ចំណុចបញ្ចប់នៅ វិថីអ្នកឧកញ៉ា លី ហួរ វិញ។ 

2023 12 31 17.17.42

កម្មវិធីនេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមគ្រួសារ និងសាធារណៈជនសរុបប្រមាណជិត ១០០០នាក់ ។

2023 12 31 17.17.33

នៅចុងបញ្ចប់នៃកម្មវិធី អ្នកឧកញ៉ា លី ហួរ បានប្រកាសជាសាធារណៈនូវថវិកា ដែលប្រមូលបានមានចំនួន ៨.៥២៧,៦៦ ដុល្លារ ហើយអ្នកឧកញ៉ា មានប្រសាសន៍ថា ក្រុមហ៊ុន លី ហួរ គ្រុប នឹងបរិច្ចាគថវិកាបន្ថែមចំនួន ៨០.៣៦០,៣៤ ដុល្លារ ដើម្បីបង្រ្គប់ចំនួន ៨៨.៨៨៨ ដុល្លារ ហើយថវិកានេះនឹងយកទៅប្រគល់ជូន មូលនិធិគន្ធបុប្ជាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា។ 

2023 12 31 17.17.37

ជាមួយគ្នានេះ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្មវិធីដើម៉ារ៉ាតុននេះ មិនត្រឹមតែបានអនុញ្ញាតអោយអ្នកចូលរួមបានបរិច្ចាគ ចូលមូលនិធិគន្ធបុប្ជាកម្ពុជា ដោយក្តីរីករាយ ប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវសុខភាពល្អ និងបង្ហាញ នូវស្នាមញញឹម សប្បាយៗអបអរសាទរសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ ក្នុងរាត្រីនេះផងដែរ។

ជាចុងក្រោយ អ្នកឧកញ៉ា ថ្លែងអរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារដែលបានរៀចំ សម្របសម្រួលកម្មវិធីនេះយ៉ាងរលូន ដោយបិទបញ្ចប់កម្មវិធីពោរពេញដោយស្នាមញញឹម។

2023 12 31 17.17.29

2023 12 31 17.17.25

2023 12 31 17.17.47

2023 12 31 17.17.13

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia