ទឹកចិត្តកូនស្រី! ស្ត្រីវ័យ២៧ឆ្នាំរូបនេះ ជួយដោះបំណុ.លម្តាយ ត្រឹមពេល៩ខែជោគជ័យ តាមវិធីទាំងនេះ
Kan DaraSEPTEMBER 8 2024483 views

ក្មេងកំព្រាវ័យ២៧ឆ្នាំ អ្នកនាង Liao ប្រឹងធ្វើការខ្លាំងរកលុយរហូតអាចជួយដោះបំណុលម្តាយ ២៨,០០០ដុល្លារ ចាយពេលត្រឹម៩ខែ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីម្តាយរបស់នាងបានបាត់បង់ការងារ និងគ្មានលទ្ធភាពបង់រំលោះផ្ទះជារៀងរាល់ខែបន្តទៀត។

 

គ្រាន់តែលឺដំណឹងម្តាយកំពុងជួយទុក្ខធំ អ្នកនាង និងស្វាមី ឈ្មោះ Greggory Bollweg បានកាត់បន្ថយការចំណាយមិនសំខាន់ចោលទាំងអស់ដើម្បីសន្សំប្រាក់។ នាងបានចាប់ផ្តើមចុះឈ្មោះបើកគណនីធនាគារសម្រាប់ប្រាក់រង្វាន់គណនីថ្មី និងលក់របស់របរនៅជុំវិញផ្ទះ។ មិនតែប៉ុណ្ណោះ Liao ខិតខំធ្វើការលើសមុនទ្វេដង ដោយនាងបានបន្ថែមម៉ោង និងធ្វើការងារខាងក្រៅបន្ថែមទៀត រហូតអាចរកបាន ១០,០០០ដុល្លារក្នុងមួយខែ លើទឹកដីនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

នៅទីបំផុតអ្នកនាង Liao អាចជួយដោះបំណុលម្តាយបានទាំងស្រុង ដោយបច្ចុប្បន្នអ្នកម្តាយដែលមានឈ្មោះថា Carrie Cheng បានក្លាយទៅជាម្ចាស់​ខុនដូ​ពីរ​បន្ទប់ពេញសិទ្ធ​នៅ San Diego។ ក្នុងនាមជាកូនស្រីម្នាក់ Liao បានលើកឡើងយ៉ាងដូច្នេះថា៖ «វាមិនច្រើនទេ តែជា​ប្រាក់​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ចំណាយ ព្រោះ​វា​ធ្វើ​ឲ្យ​ម្ដាយ​របស់​ខ្ញុំ​សប្បាយ​ចិត្ត​»។ «គ្មាន​អារម្មណ៍​ណា​ដែលអស្ចារ្យ និងធ្វើឲ្យខ្ញុំមានចិត្តសុខស្ងប់ជាងពេលឃើញម្តាយខ្ញុំសប្បាយចិត្តនោះទេ»។

​ខាងក្រោមនេះ គឺជារបៀបបែងចែកលុយក្នុងរយៈពេលមួយខែៗ របស់អ្នកនាង Liao៖

១/. ការវិនិយោគ៖ $2,680 ($1,221 នៅក្នុងគម្រោងទិញភាគហ៊ុននិយោជិត, $733 ក្នុង 401(k), $500 ក្នុង Roth IRA, $226 ក្នុង HSA)

/. លំនៅដ្ឋាន និងឧបករណ៍ប្រើប្រាស់៖ $1,475 ($1,375 សម្រាប់ចំណែករបស់នាងនៃការបង់រំលោះសរុប $3,600 បូកនឹង $100 សម្រាប់ឧបករណ៍ប្រើប្រាស់)

/. ការសន្សំ៖ $1,000

/. ការសំរេចចិត្ត៖ $350 ($170 សម្រាប់កែលម្អផ្ទះ; $60 សម្រាប់បរិច្ចាគ, $50 សម្រាប់ការកម្សាន្ត, $50 សម្រាប់ការធ្វើដំណើរ, $20 សម្រាប់អាហារឆ្កែ)

/. អាហារ៖ $224 (ចំណែករបស់នាងសម្រាប់ការទទួលទានអាហារក្រៅផ្ទះ និងគ្រឿងទេស បែងចែកស្មើៗគ្នាជាមួយស្វាមីរបស់នាង)

៦/. ការដឹកជញ្ជូន៖ $119 ($101.50 សម្រាប់សាំង និង $17.50 សម្រាប់ Ubers បំបែកជាមួយស្វាមី)

/. ធានារ៉ាប់រង៖ $80 ($66 សម្រាប់សុខភាព, $14 សម្រាប់ធ្មេញ)

/. ទូរស័ព្ទ៖ $40

/. ការជាវ៖ $35 (Amazon Prime, ថ្លៃកាតឥណទាន និង Spotify)។

 

គួរជម្រាបផងដែរថា អ្នកនាង Liao មានស្រុកកំណើតនៅទីក្រុងសិនជិន ប្រទេសចិន និងបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយម្តាយ បន្ទាប់ពីឪពុក-ម្តាយរបស់នាងបានចែកផ្លូវគ្នានៅពេលនាងមានអាយុ១២ឆ្នាំ។ ទំព័រជីវិតថ្មីហាក់មិនងាយស្រួលសម្រាប់ម្តាយ-កូនពីរនាក់នេះទេ ពួកគេបានស្នាក់នៅក្នុងរោងតូចមួយរបស់សាច់ញាតិ ក្រពះក៏ស្វិតត្បិតគ្មានប្រាក់ទិញអាហារ និងស្លៀកសំលៀកបំពាក់ដែលព្រះវិហារចែកឲ្យ។

 

បន្ទាប់ពីស្នាក់នៅក្នុងរោងជាង២ឆ្នាំ ពួកគេបានជួលបន្ទប់ក្នុងផ្ទះអ្នកដទៃ រហូតដល់ម្តាយដែលជាអតីតសាស្ត្រាចារ្យនៅមហាវិទ្យាល័យក្នុងប្រទេសចិន បានលក់វ៉ែនតាក្នុងតូបលក់ទំនិញនៅផ្សារទំនើបក្នុងសហរដ្ឋអាមេរិក ទើបអាចជួលផ្ទះល្វែងមួយខ្នងដែលមានទំហំអាចនៅបានត្រឹមតែមនុស្សពីរនាក់ប៉ុណ្ណោះ។ Liao បានចូលរៀននៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់តា បាបារ៉ា ដែលត្រូវបានបង់ថ្លៃស្ទើរតែទាំងស្រុងជាមួយនឹងជំនួយហិរញ្ញវត្ថុដែលនាងបានទទួលតាមរយៈកម្មវិធីឥតគិតថ្លៃសម្រាប់ជំនួយនិស្សិតសហព័ន្ធ (FAFSA)។

 

Liao ត្រូវបានគេស្គាល់ថាជាក្មេងឆ្លាត និងរៀនពូកែ នាងបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៦ ដោយមិនចាំបាច់ខ្ចីប្រាក់(កម្ចីនិស្សិត) អ្វីទាំងអស់។ ក្រោយឆ្លងកាត់ព្យុះភ្លៀងអស់រយៈពេលប៉ុន្មានឆ្នាំ Liao ចាប់ផ្តើមប្រឹងធ្វើការយ៉ាងខ្លាំង ជាពិសេសគឺបែងចែកកញ្ចប់លុយឲ្យល្អបំផុត ត្បិតនាងដឹងថាគ្រាដែលខ្វះខាត ឬគ្រួសារជួបវិបត្តិហិរញ្ញវត្ថុគឺជីវិតលំបាកលំបិនណាស់។ អ្នកនាង Liao បានលើកឡើងយ៉ាងដូច្នេះថា៖ «​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​មិន​ដែល​ចង់​ពឹង​អ្នក​ដទៃ​នោះ​ទេ​»។ «ខ្ញុំតែងតែចង់មានឯករាជ្យភាព ព្រោះខ្ញុំមានលុយសម្រាប់ខ្លួនឯង និងធ្វើអ្វីដែលខ្ញុំចង់បានក្នុងជីវិតរបស់ខ្ញុំ»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia