ដីធ្លី មានវិវាទញឹកញាប់ដោយសាររឿងទាំង៧នេះ ស្របពេលក្រសួងកំពុងដាក់ផែនការដោះស្រាយ
Nim Pranun JULY 25 2024233 views

ក្នុងការចេញផ្សាយរបស់ក្រសួងព័ត៌មាន អំពីអទិភាពទាំង៣របស់ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្ហាញពីបញ្ហាមួយចំនួនដែលតែងកើតឱ្យមនវិវាទដីធ្លីដូចជា៖

  • ដីមិនទាន់ចុះបញ្ជី
  • ការគ្រប់គ្រងកាន់កាប់មិនជាប់លាប់
  • ការកំណត់ព្រំដីរដ្ឋមិនទាន់បានច្បាស់លាស់
  • ខ្វះការយល់ដឹងផ្លូវច្បាប់
  • ការរៀបចំដែនដីពុំទាន់មានប្លង់គោលគ្រប់គ្រាន់
  • ការតាំងលំនៅឋានលើដីរដ្ឋ
  • ការបង្កើតចលនាតវ៉ាជាដើម។3
  • គួរបញ្ជាក់ផងដែរថា ការងារអាទិភាពចំនួនបីមានដូចជា «ការចុះបញ្ជី​ដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»។

    ១. ការចុះបញ្ជីដីធ្លីបង្ហើយ ៖ ទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ក្រសួងបានធ្វើការងារជម្រះទិន្នន័យក្នុង​ផែនការ​៧លានក្បាលដី ការងារជំរុញការចុះបញ្ជីដីធ្លីបង្ហើយផែនការ ៥លានក្បាលដី ការងារចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេស ការចុះបញ្ជីដីបុរាណដ្ឋាន និងការងារចុះបញ្ជីដីបឹងទន្លេសាបទាំង ៦ខេត្ត។

    យោងតាមឯកសាររបស់ក្រសួងដែនដី ក្បាលដីប៉ានស្មានដែលមិនទាន់បានចុះបញ្ជីមានប្រមាណ​ជាង ៥លានក្បាលដី ដែលត្រូវ​បញ្ចប់ការវាស់វែងក្នុងរយៈពេល២ឆ្នាំ (២០២៤-២០២៥)។

    5

    ២. សេវាគាប់ចិត្ត ៖ សេវាគាប់ចិត្ត ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់សេវាសា​ធារណៈ ទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្ដល់សេវាលឿនរហ័ស។ ក្នុងនោះ ក្រសួងបាន​ផ្ដោតសំខាន់លើសេវាមួយចំនួនដូចជា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ (មនុស្ស ផ្លូវ ទឹក​ ភ្លើង បច្ចេកវិទ្យា) គោលនយោបាយច្បាប់ និងលិខិតបទដ្ឋាគតិយុត្ត សេវាសាធារណៈក្នុងវិស័យរៀបចំ​ដែនដី និងយុទ្ធសាស្ត្រ​ក្នុងការរៀបចំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។

    ការសម្រេចបាននូវការងារអាទិភាពទី២នេះ គឺជាចំណែកដ៏ធំមួយក្នុងការលើកកម្ពស់​គុណ​ភាពសេវាសាធារណៈក្នុងវិស័យរៀបចំ​ដែនដី ដែលស្មើទៅនឹងការបង្កើនចំណូលមិនមែនសារ​ពើរពន្ធ បង្កើនទំនុកចិត្តពីប្រជាជន ព្រមទាំងផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធរវាង​ប្រជាពលរដ្ឋ និងរាជ​រដ្ឋាភិបាល។

    ៣. បរិយាកាសមិនមានវិវាទលើវិស័យដីធ្លី ៖ ត្រង់ចំណុចនេះ ក្រសួងបានកំណត់ឬសគល់នៃវិវាទ ដែលបណ្ដាលមកពីកត្តាធំៗរួម​មាន ដីមិនទាន់ចុះបញ្ជី ការគ្រប់គ្រងកាន់កាប់មិនជាប់លាប់ ការកំណត់ព្រំដីរដ្ឋមិនទាន់បានច្បាស់លាស់ ខ្វះការយល់ដឹងផ្លូវច្បាប់ ការរៀបចំដែនដីពុំទាន់មានប្លង់គោលគ្រប់គ្រាន់ ការតាំងលំនៅឋានលើដីរដ្ឋ និងការបង្កើតចលនាតវ៉ាជាដើម។

    ជាដំណោះស្រាយ ក្រសួងបានកំណត់គោលដៅ និងដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដូច​ជា ការពន្លឿនការចុះបញ្ជី​បង្ហើយនៅទូទាំងប្រទេសត្រឹមបំណាច់ឆ្នាំ ២០២៦ ការចុះបញ្ជីដីរដ្ឋ បង្កើនល្បឿនការងាររៀបចំដែនដី កែសម្រួលសមាសភាព​គណៈកម្មការរៀបចំដែនដី រៀបចំប្លង់​គោល ជំរុញការងារលំនៅឋាន និងលុបបំបាត់ចលនាដីធ្លី៕

     

    Nim Pranun

    អត្ថបទសរុប៖ 57

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia