លោក កែវ សុខផេង ក្លាយជាKOLរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន
Sreymom ChaNOVEMBER 24 2022

បន្ទាប់ពីផេកផ្លូវការរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន បានផុសរូបភាពអាថ៌កំបាំងមួយសន្លឹកអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទៅcommentនិងshare ទស្សន៍ទាយនោះ ពេលនេះបានប្រកាសជាផ្លូវការហើយ ថារូបអាថ៌កំបាំងនោះជា លោក កែវ​ សុខផេង​។

ពិតជាមិនខុសនោះទេ តាមការទស្សន៍ទាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានខំមិនថារូបអាថ៌កំបាំងនោះគឺលោក កែវ សុខផេង ស្ទើរតែគ្រប់គ្នា ទោះបីជារូបដែលផុសនោះមានសភាពព្រាលខ្លាំងក៏ដោយ តែពួកគាត់នៅតែទាយត្រូវ។ លោក កែវ​ សុខផេង​ ជាកីឡាករបាល់ទាត់ជម្រើសជាតិរបស់ប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន ពីព្រោះតែសមត្ថភាពទាត់បាល់ដ៏ពូកែរបស់គាត់ ហើយក៏ជាកីឡាករមួយរូបដែលរកបានគ្រាប់បាល់ជូនប្រទេសកម្ពុជាក្នុងការប្រកួតកន្លងមកជាមួយបណ្តាបណ្តាប្រទេសផ្សេងៗផងដែរ។ លោក កែវ​ សុខផេង​ មិនត្រឹមតែជាកីឡាករបាល់ទាត់នោះទេ លោកក៏ធ្លាប់បានថតជាចម្រៀងកាយវិការ និងជាពិសេសនោះថតស្ពតពាណិជ្ជកម្មអោយក្រុមហ៊ុនធំៗជាច្រើនទៀតផង។  ដោយឡែក ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន ដែលបានជ្រើសរើសកីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីល្បាញ លោក កែវ សុខផេង ជាKOL ប្រចាំក្រុមហ៊ុន ដែលបង្ហាញអោយឃើញថាក្រុមហ៊ុនបានគាំទ្រនិងលើកស្ទួយទៅលើវិស័យកីឡារបស់យើង និងចង់បញ្ជាក់អំពីន័យមួយគឺកីឡានាំមកនូវសុខភាព ដែលស្របជាមួយនឹងពាក្យស្លោករបស់ក្រុមហ៊ុនផ្ទាល់ថា ទឹកត្រចៀកកាំ ជីន ស៊ុន ជាភេសជ្ជៈសុខភាពនិងសម្រស់។ អ្វីដែលពិសេសនោះ អ្នកដែលចូលរួមទស្សន៍ទាយជាច្រើនកំពុងទន្ទឹងរង់ចាំការប្រកាសលទ្ធផលរបស់ក្រុមហ៊ុនថាពួកគាត់មានឱកាសឈ្នះរង្វាន់ទឹកត្រចៀកកាំ ជីន ស៊ុន មួយកន្រ្តកចំនួន១៥រង្វាន់ដែរឬទេ? ពីព្រោះក្រុមហ៊ុននឹងធ្វើការជ្រើសរើសអ្នកឈ្នះរង្វាន់តែ15នាក់ប៉ុណ្ណោះ។ ដូចនេះយើងមានតែរង់ចាំផេកផ្លូវការរបស់ក្រុមហ៊ុន ជីន ស៊ុន ប្រកាសលទ្ធផលនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ https://www.facebook.com/jinsoontcc/

Sreymom Cha

អត្ថបទសរុប៖ 230

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia