ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបានជោគជ័យក្នុងការរួមបញ្ចូលប្រព័ន្ធទូទាត់ចំណាយ Host-to-Host តាមរយៈ Swift FileAct Channel ជាមួយ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)
Daneth MechJULY 5 2024

English below:

ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ឯបានប្រកាសពីភាពជោគជ័យភាពនៃ​ការរួមបញ្ចូល រវាងប្រព័ន្ធស្នូល​របស់ធនាគារ (Core Banking System) ជាមួយនឹង  Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) តាមរយៈបណ្តាញដែលមានសុវត្ថិភាព SWIFT FileAct ដែលជាការពង្រឹងផ្នែកឌីជីថលដ៏សំខាន់សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ។

ការរួមបញ្ចូលនេះ បង្ហាញពីការរីកចម្រើនដ៏សំខាន់​ក្នុងដំណើរការកែលម្អផ្នែកឌីជីថលរបស់យើង ដែលរួមមាន ដំណោះស្រាយ Host-to-Host និងឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System​ (“ERP”) ដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ការតភ្ជាប់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសម្រាប់ដំណោះស្រាយទូទាត់ចំណាយ សម្រួលដំណើរការ​ និងកាត់បន្ថយការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។

Photo 2024 07 05 11 19 28

លោក Krithik Ranganathan នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានមានប្រសាសន៍ថា ៖ “យើងពិតជារីករាយជាមួយនឹងការរួមបញ្ចូលនេះ ជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលនឹងជួយបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃដំណើរការទូទាត់របស់យើង ក៏ដូចជាបង្កើនផលិតភាពការងារ​តាមរយៈការកាត់បន្ថយដំណើរការដោយដៃ និងកាត់បន្ថយពេលវេលា។ នេះ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីរបៀបដែលបច្ចេកវិទ្យាឌីជីថលអាចបង្កើនតម្លៃ និងប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម របស់យើង។ វាក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះឌីជីថលនីយកម្ម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពរហ័សរហួននៃអាជីវកម្ម។”​  លោក Krithik ក៏បានសម្តែងការអរគុណចំពោះក្រុមការងារនៃក្រុមហ៊ុនទាំងពីរផងដែរ​ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគម្រោងនេះសម្រេចទៅបានដោយភាពជោគជ័យ។

ធនាគារ  ជេ ត្រាស់ រ៉ូយ៉ាល់​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)  ដែលបានជ្រើសយក​ ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់  ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ  ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន​ ហ៊ិននីគែន (ខេមបូឌា) មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

2

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយ Host-to-Host ដែលក្នុងនោះរួមមាន​ Swift FIN/MT101 Swift FileAct និង​sFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ​ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។

លើសពីនេះទៅទៀត កាលពីខែឧសភា ឆ្នាំ២០២៤ ​កន្លងទៅនេះ ធនាគារយើងបានតម្លើងប្រព័ន្ធទូទាត់ Swift ទៅជា ISO20022 (ក្នុងទម្រង់ MX) ដែលអនុញ្ញាតឱ្យមានការបំលែងទិន្នន័យទូទាត់ឆ្លងប្រទេស សម្រាប់ Swift Single Standardization។“

Photo 2024 07 05 11 19 19

លោកស្រី ហង់ ជួនណារីតា នាយិកានាយកដ្ឋានធនាគារសាជីវកម្ម ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោក Krithik Ranganathan នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)

Photo 2024 07 05 11 19 24

ក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ខាងឆ្វេង) និងក្រុមការងារក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) (ខាងស្តាំ)

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០*​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការ​សិក្សា​អំពីផលប៉ះពាល់សេដ្ឋកិច្ច​ឆ្នាំ ២០២០ - ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។

J Trust Royal Bank Completed Advanced Host-to-Host Integration via Swift FileAct Channel with HEINEKEN Cambodia

Phnom Penh, 05 July 2024: J Trust Royal Bank (“JTRB”) and HEINEKEN Cambodia announced successful advanced integration between JTRB’s Core Banking System with HEINEKEN Cambodia’s Enterprise Resource Planning System (“ERP”), channeled through the most secured Swift FileAct protocol, as a key digital enhancement to Payables Management.

This integration signifies a pivotal advancement in our digital transformation, featuring a Host-to-Host solution and specialized ERP integration capabilities provided by J Trust Royal Bank. This seamless connectivity is set to increase the efficiency of payment solutions, to streamlining processes, and significantly reducing the needs for manual intervention. This achievement could not have been possible without the exceptional commitment and collaboration between both teams at JTRB and HEINEKEN Cambodia.

Photo 2024 07 05 11 19 28

“We are very pleased with this advanced integration with J Trust Royal Bank, which will enhance our payment efficiency and security, while improving productivity by reducing manual processes and decreasing turnaround times. This is a great example of how digital technology can create value and optimize our business operations; it also demonstrates our commitment to digitalization as a key enabler for our business agility,” said Krithik Ranganathan, Finance Director of HEINEKEN Cambodia. Mr. Krithik also expresses his appreciation to the project teams, both HEINEKEN and JTRB teams, which were instrumental in achieving this advanced integration.

J Trust Royal expresses their sincerest gratitude to HEINEKEN Cambodia for having selected JTRB as their key strategic partner in this integration, a clear affirmation of HEINEKEN Cambodia’s continued trust and confidence in J Trust Royal Bank.

2

Mr. Toru Myochin, CEO of J Trust Royal Bank said “J Trust Royal Bank continues to make significant investments in digitizing the Cambodian market. This includes technology that enables the automation of standardized payment file exchange between customers’ ERP systems and our core banking system. As a result, we commercialized full-swing H2H integration capabilities, covering Swift FIN/MT101, Swift FileAct, and sFTP. JTRB is humble to bring cash management capabilities of international banks to Cambodia’s banking markets and to support multinational corporations and local corporates.

Additionally, in May-2024, we also upgraded our Swift Payment System to ISO20022 (MX format), enabling opportunity for cross-border payment data transformation for Swift Single Standardization.”

Photo 2024 07 05 11 19 19

Mrs. Hang Chuon Narita, Chief Corporate Banking, J Trust Royal Bank (left) & Mr. Krithik Ranganathan, Finance Director of HEINEKEN Cambodia (right)

Photo 2024 07 05 11 19 24J Trust Royal Bank Team (on the left) & HEINEKEN Cambodia Team (on the right)

About HEINEKEN Cambodia

HEINEKEN Cambodia is one of the leading brewers in the Kingdom, established in the country in 1994. Driven by its purpose to brew the joy of true togetherness to inspire a better world, the company creates great experiences for consumers and customers with a portfolio of high-quality local and international brands, including Heineken®, Tiger, ABC, Anchor and Gold Crown. With its national footprint and state-of-the-art brewery in Phnom Penh, the company employs about 700 people and supports 120,000* indirect jobs across its value chain. Committed to the sustainable development of Cambodia, HEINEKEN Cambodia aims to ‘’Brew a Better Cambodia’’ with a focus on the environment, social sustainability and responsible consumption on a path to a net zero, fairer and healthier world. HEINEKEN Cambodia is part of the HEINEKEN Company, the world’s most international brewer.

*Source: 2022 internal sales, 2020 Steward Economic Impact Study – 19’ data, gov’t data

About J Trust Royal Bank

J Trust Royal Bank is a joint venture between J Trust Co., Ltd, a Japanese diversified financial holding company listed on the Tokyo Stock Exchange, and Royal Group Finance Co., Ltd, one of Cambodia’s largest conglomerates. J Trust Royal Bank is one of Cambodia’s largest foreign banks with an ever-growing commitment to provide world-class financial services to Cambodian people and expatriates living in and working across the Kingdom with more than 700 employees servicing in 17 branches in Phnom Penh, Siem Reap, Battambang, Kompong Cham, and Sihanoukville provinces.

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia