ជិះចូលទឹកបានជម្រៅ 800 មីលីម៉ែត្រ! តោះមកដឹងតម្លៃរថយន្ត ISUZU D-Max ដែលកំពុងនិយមបំផុត ក្នុងរដូវភ្លៀង
នារី AUTOJULY 4 20231.5 K views

សម្រាប់ប្រិយមិត្តដែលមានឡានរួចហើយ ប៉ុន្តែពិបាកធ្វើដំណើរពេលមានភ្លៀងធ្លាក់ខ្លាំង និងបងប្អូនចង់ទិញឡានដែលអាចបើកបរក្នុងជម្រៅទឹកជ្រៅបាន ពេលនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន ISUZU បានបង្ហាញរថយន្ត ISUZU D-Max V-Cross Full Option ថ្មីហើយ។ ដោយម៉ូឌែលនេះអាចជិះ​ចូល​ទឹក​បានក្នុង​ជម្រៅ ៨០០ ម.ម ដោយមិនមានបញ្ហា ខណៈ​តម្លៃ​ត្រឹម ៥៣ ៩០០ ដុល្លារប៉ុណ្ណោះ។

354640758 658009249693225 5184740871427700279 N

យោងតាមផេកផ្លូវការរបស់ Isuzu Cambodia កាលពីពេលថ្មីៗនេះបានជម្រាបឱ្យដឹងថា ISUZU D-Max​ បានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លងកាត់ជម្រៅទឹករហូតដល់ ៨០០ មីលីម៉ែត្រ។ ISUZU D-Max នឹងក្លាយជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នក ទោះបីជាមានភ្លៀងលិចផ្លូវក៏មិនមែនជាឧបសគ្គសម្រាប់លោកអ្នកទៀតឡើយក្នុងការត្រលប់ទៅផ្ទះវិញ​។

J

ទន្ទឹមនិងនេះដែរមិនថាមានភ្លៀងធ្លាក់ខ្លាំង ឬចុះអព្ទ ISUZU D-Max នៅតែផ្តល់នូវការបើកបរប្រកបដោយសុត្ថិភាពជូនលោកអ្នកជាមួយ។ ដោលក្ខណៈពិសេសមានដូចជា៖

- SUPERIOR BRAKING SYSTEM: ABS, BA, BOS, TSC, ESC ប្រព័ន្ធហ្វ្រាំងផ្ដល់សុវត្ថិភាពខ្ពស់ជាងមុន ជួយទប់លំនឹង ការពាររអិល ហ្វ្រាំងឌីសធំជាងមុនធានាជាន់ឱ្យរថយន្តឈប់ភ្លាមៗតាមតម្រូវការ។

- REAR FOG LIGHT LED: ភ្លើងកាត់អ័ព្ទនៅខាងក្រោយភ្លឺខ្លាំង ធ្វើអោយអ្នកដែលបើកបរពីក្រោយអាចដឹងច្បាស់ថាមានរថយន្តរបស់យើងនៅខាងមុខ។

Isuzu V Cross 4 X4 1

គួរជម្រាបផងដែរថា សម្រាប់ការចាប់អារម្មណ៍ចង់ដឹងដឹងពត៌មានលំអិត បងប្អូនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬតាមរយៈផេកផ្លូវការ Isuzu Cambodia

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia