អ្នកនៅតាមបុរីនឹងលែងភ័យគ្មានសេវាទូរស័ព្ទ ខណៈក្រសួងនឹងដំឡើងអង់តែននៅក្នុងបុរីចំនួន ៦៧
Bunthoeun KoemJULY 6 2023192 views

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំពុងដំណើរការដោះស្រាយ និងពង្រឹងសេវាទូរស័ព្ទចល័តនៅតាមបុរីក្នុងរាជធានីភ្នំពេញ ខណៈកន្លងមកនៅតាមបុរីមួយចំនួនគឺមានភាពរអាក់រអួលផ្នែកសេវានេះ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាខាងលើ ក្រសួងក៏នឹងធ្វើការដំឡើងអង់តែនសេវាទូរស័ព្ទនៅតាមបុរីចំនួន ៦៧ ផងដែរ។

តាមការបញ្ជាក់នៅក្នុងវីដេអូរយៈពេលជាង ២ នាទី នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះបានឲ្យដឹងថា តាមរយៈភាពជោគជ័យលើការដោះស្រាយបញ្ហាសេវាទូរស័ព្ទចលត និង Internet នៅក្នុងបុរីប៉េង ហួត បឹងស្នោ ក្រសួងប្រៃសណីយ៍ បានបន្ដការដោះស្រាយបញ្ហាជាបន្ដបន្ទាប់នៅតាមបុរីទាំង ៦៧ ផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងបុរីទាំង ៦៧ ក្រសួងកំពុងសាងសង់បង្គោលអង់តែនរួមចំនួន ៨៨ បន្ថែម ហើយបច្ចុប្បន្ននេះក្រសួងបានសាងសង់បង្គោលអង់តែននេះបានចំនួន ៧០។ ចំណែក ១៨ បង្គោលទៀតក្រសួងកំពុងដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នោះដែលស្នើសុំមិនឲ្យមានការសាងសង់ ដោយលើកហេតុផលផ្សេងៗ។

បន្ថែមពីនេះទៀតដើម្បីគុណភាពសេវាទូរស័ព្ទចលទ្ធកាន់តែប្រសើរក្រសួងបានកំពុងជំរុញឲ្យប្រតិបត្ដិករបំពាក់ឧបករណ៍ភ្ជាប់បណ្ដាញខ្សែកាប។ ហើយដើម្បីគុណភាពសេវាទូរស័ព្ទចលតអាចដំណើរការបានល្អ ក្រសួងក៏បានស្នើដល់ប្រជាពលរដ្ឋនៅក្នុងបុរីទាំងអស់ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនសេវា ឬឧបករណ៍ពង្រីកសេវា Signal Booster Rapitor រុសរើចេញ និងឈប់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយសារឧបករណ៍នេះបានបង្កការឆ្លងរំខាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរស័ព្ទ។

ក្រសួងក៏បានសង្កត់ធ្ងន់ថា ក្រោយកិច្ចការទាំងនេះចប់សព្វគ្រប់ នៅក្នុងបុរីទាំង ៦៧ នឹងទទួលបានគុណភាពសេវាមួយដែលមានភាពល្អប្រសើរ៕

Df336712 8633 45a6 900a 61a6ebfd6b8d

Aa3e0d1a 29b4 42fa B936 3ef1fa354740

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia