ចុងខែចេះតែដាច់លុយ អ្នកជំនាញប្រាប់ពីជំហាន៤ដែលអ្នកគួរធ្វើជាបន្ទាន់បើចង់សល់លុយរាល់ខែ
Toeuy HongJULY 25 2024298 views

មានមនុស្សមិនតិចទេដែលតែងតែជួបបញ្ហាខ្វះខាតលុយជាពិសេសចាយលុយសល់ថ្ងៃពោលគឺមិនទាន់ដល់ពេលបើកប្រាក់ខែផងអស់លុយចាយបាត់។ នេះមិនមែនជារឿងធម្មតាទេ ហើយបើអ្នកនៅតែបណ្ដែតបណ្ដាយទម្លាប់នេះជាប់ខ្លួននោះជីវិតអ្នកនឹងជួបបញ្ហាលុយកាក់ហើយជីវភាពមិនងាយល្អប្រសើរដូចគេដូចឯងឡើយ។

 

ជុំវិញបញ្ហាដាច់លុយចុងខែនេះដែរ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិកបានចែករំលែកពីជំហានចំនួន៤ក្នុងការធ្វើផែនការចំណាយសម្រាប់ខែថ្មី ហើយបើអ្នកធ្វើបាននោះអ្នកនឹងសល់លុយកាន់តែច្រើនលែងជួបបញ្ហាលុយទៀតហើយ។

 

. បូកសរុបចំណូលដែលអ្នកនឹងបាននៅក្នុងខែថ្មី

ត្រង់នេះអ្នកត្រូវសរសេរចុះនូវចំណូលសរុបដែលអ្នកនឹងទទួលបាននៅក្នុងខែថ្មី។ បើចំណូលអ្នកមិនទៀតទាត់អ្នកត្រូវប៉ានស្មានចំណូលខ្លួនឯងថាជាមធ្យមបានប៉ុន្មានក្នុងមួយខែ។ ចំណែកអ្នកមានប្រាក់ខែគឺស្រួលទេពោលគឺអ្នកនឹងដឹងច្បាស់ពីប្រាក់ខែរបស់អ្នក។ អ៊ីចឹងជំហានទីមួយគឺបូកចំណូលសុរបដែលអ្នកនឹងបាននៅក្នុងខែថ្មី។

 

. សរសរចុះរាល់ការចំណាយប្រចាំខែ

អ្នកត្រូវរាយនូវបញ្ជីចំណាយប្រចាំខែរបស់អ្នកថាតើក្នុងមួយខែៗអ្នកមានលើអ្វីខ្លះ មានប្រភេទចំណាយអ្វីខ្លះ ហើយចំណូាយប្រភេទនីមួយៗប៉ុន្មាន។ ដូច្នេះអ្នកត្រូវសរសេរចុះនូវរាល់ប្រភេទចំណាយហើយបូកសរុបការចំណាយប្រចាំខែរបស់អ្នក។ ចំណាយប្រចាំខែរបស់អ្នកអាចមានដូចជា ទឹកភ្លើង អាហារហូបចុក ការស្នាក់នៅ ការធ្វើដំណើរនិងចំណាយផ្សេងៗទៀត។

 

. ដកចំណាយចេញពីប្រាក់ចំណូលរបស់អ្នក

បន្ទាប់ពីអ្នកបានរាយនូវបញ្ជីចំណាយដូចដែលបានរៀបរាប់នៅចំណុចទី២ខាងលើរួចហើយ អ្នកត្រូវយកចំណូលសរុបដកនឹងចំណាយប្រចាំខែដែលអ្នកមាន។ ឧទាហរណ៍ប្រាក់ខែអ្នក៧០០ដុល្លារ ហើយចំណាយប្រចាំខែ៥០០ដុល្លារនោះ អ្នកនឹងឃើញលុយសល់២០០ដុល្លារ ហើយលុយដែលសល់លុយគឺយកទៅសន្សំបម្រុងទុកពេលមានអាសន្ន។

 

. តាមដានការចំណាយ

 អ្នកត្រូវតាមដានការចំណាយរបស់ប្រចាំថ្ងៃរយៈពេលមួយខែដើម្បីដឹងកាន់តែច្បាស់ថាជាមធ្យមក្នុងមួយខែអ្នកចំណាយក្នុងការស់នៅអស់ប៉ុន្មាន។ ដូច្នេះអ្នកត្រូវកត់ត្រានូវរាល់ការចំណាយប្រចាំថ្ងៃ។ មិនថាអ្នកចំណាយលើអ្វីនោះទេគឺត្រូវតែកត់ទាំងអស់ដើម្បីតាមដានការចំណាយ។ ការតាមដានការចំណាយតាមរយៈការកត់ត្រាការចំណាយប្រចាំថ្ងៃនេះធ្វើឲ្យអ្នកដឹងច្បាស់ពីការចំណាយក្នុងការរស់នៅប្រចាំខែអស់ប៉ុន្មាន។ ហើយបន្ទាប់មកអ្នកអាចចំណត់ខ្ទង់ចំណាយប្រចាំខែ។ ដូចឧទាហរណ៍ខាងលើរួចហើយបើអ្នកប្រាក់ខែ៧០០ដុល្លារ ហើយការចំណាយប្រចាំខែអស់៥០០ដុល្លារនោះអ្នកអាចកំណត់ការចំណាយប្រចាំខែតែខ្ទង់៥០០ដុល្លារបានហើយ។ ធ្វើបែបនេះអ្នកនឹងឃើញលុយសល់បន្ទាប់ពីធ្វើផែនការចំណាយហើយលុយសល់តែសន្សំទុកការពារពេលមានអាសន្នកើតឡើង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia