ពឹងលើប្រាក់ខែ មិនងាយមានទេ! ទាំងនេះជាផ្លូវរកចំណូលធំៗទាំង៥ ដែលធ្វើឱ្យលុយហូរចូលកុងទោះកំពុងដេក
ធី ស្រីល័ក្ខDECEMBER 6 202221.4 K views

បច្ចុប្បន្ននេះ មានមនុស្សមួយចំនួនតូចដែលកំពុងជួបផលលំបាកដាច់លុយចុងខែ ហើយក៏មានមួយចំនួនទៀតបើកប្រាក់ខែមកចាយមិនគ្រប់ឡើយ ដូច្នេះហើយវាជាហេតុដែលធ្វើឱ្យមនុស្សម្នាក់ៗចង់រកវិធីរកលុយក្រៅពីប្រាក់ខែដើម្បីកុំឱ្យខ្មោចលងចុងខែទៀត។ ខាងក្រោមនេះជាផ្លូវរកលុយទាំង៥ ដែលទាំងអស់អាចពិចារណាធ្វើបាន៖

១. ធ្វើជាអ្នកកាន់ Page ៖ ចំពោះជំនាញកាន់ផេកនេះ មានក្រុមហ៊ុនឬអ្នកលក់អនឡាញច្រើនណាស់ កំពុងតែត្រូវការ ហើយសម្រាប់ការងារនេះដែរគឺមិនតម្រូវឱ្យទាំងអស់គ្នាអង្គុយនៅអប់ហ្វីសទេ ពោលគឺយើងអាចធ្វើនៅផ្ទះក៏បានដែរ អ្វីដែលសំខាន់នោះជំនាញនេះគឺតម្រូវឱ្យទាំងអស់គ្នាមានកុំព្យូទ័រហើយត្រូវមានភាពច្នៃប្រឌិតឱ្យបានខ្ពស់ ដើម្បីចេះផ្សព្វផ្សាយឱ្យគេមានប្រសិទ្ធិភាព។

២. រៀនវិនិយោគ៖ ដើម្បីវិនិយោគលើផ្សារហ៊ុនខ្មែរបានអ្នកត្រូវមានគណនីជួញដូរជាមុនសិន។ ដើម្បីបើកគណនីជួញដូរសូមចុចទីនេះរួចជ្រើសរើសក្រុមហ៊ុនមូលបត្រណាមួយដែលអ្នកពេញចិត្តហើយសាកសួរព័ត៌មានពីដំណើរការនៃការបើកគណនីជួញដូរ។

មួយវិញទៀតដើម្បីបើកគណនីជួញដូរអ្នកអាចបើកតាមសាខាធនាគារ RHB ធនាគារ អេស៊ីលីដា និង​ ធនាគារ កាណាឌីយ៉ា ដោយភ្ជាប់ជាមួយនឹងអត្តសញ្ញាប័ណ្ណច្បាប់ដើមនិងរូបថត៤គុណ៦មួយសន្លឹកហើយប្រាប់បុគ្គលិកធនាគារថាចង់បើកគណនីជួញដូរភាគហ៊ុន។

៣. ធ្វើយូធូប៖ ទាក់ទងជាមួយការធ្វើយូធូប សូមបងប្អូនទាំងនេះរើសជំនាញណាមួយដែលត្រូវជាមួយខ្លួនឯង ហើយអាចចាប់ផ្តើមផលិតវីដេអូថ្មីៗជារៀងរាល់ថ្ងៃ ហើយវីដេអូនីមួយៗត្រូវតែច្បាស់ៗភ្លឺៗទើបអាចទាក់ទាញគេបាន។ មូលហេតុដែលចាបក្រហម លើកទឹកចិត្តឱ្យទាំងអស់គ្នាធ្វើយូធូបដើម្បីរកចំណូលបន្ថែមនេះ​ ដោយសារកាលពីកន្លងទៅខាងក្រុមហ៊ុន YouTube បានបង្ហើបដែរថា រៀងរាល់ខែគេនឹងប្រមូលផ្ដុំប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើ វីដេអូខ្លី។ បន្ទាប់មកធ្វើការគណនាវាបញ្ចូលគ្នា ហើយសន្និដ្ឋានថានឹងបែងចែកទៅឱ្យអ្នកបង្កើតវីដេអូ ប្រមាណ ៤៥% នៃចំនួនសរុបនោះ។

ពួកគេក៏បានបញ្ជាក់ផងដែរថា “ចាប់ពីឆ្នាំ២០២៣ តទៅ អ្នកបង្កើតដែលផ្ដោតលើវីដេអូខ្លី អាចចូលរួមជាដៃគូ YouTube (YPP) បានលុះត្រាតែមានអ្នកជាវ ១ពាន់នាក់ និង វីដេអូខ្លីមានចំនួនមើល 10M ដង (10M Shorts Views) ក្នុងរយៈពេល ៩០ថ្ងៃ”។

៤. អ្នកឌីហ្សាញ៖ ការងារមួយនេះជាការងារដែលពេញនិយមសម្រាប់យុវវ័យ នាំឱ្យពួកគាត់អាចរកលុយបានដោយងាយស្រួលទោះជាអង្គុយនៅផ្ទះមុខកំព្យូទ័រនិងនៅទីណាក៏ដោយ ពោលឱ្យតែពួកគេមានជំនាញច្បាស់លាស់ស់និងជាទេពកោសល្យដែលខ្លួនស្រឡាញ់និងពេញចិត្តធ្វើវាយ៉ាងពិតប្រាកដ នោះប្រាក់នឹងរត់តាមហៅមិនខាន។

៥. ធ្វើវេបសាយលក់ឡាន៖ ស្ថាបនិកចាបក្រហម បានលើកឡើងថា វេបសាយលក់ឡាននេះនៅថ្ងៃអនាគតគឺធំមែនទែន ដោយសារសម័យនេះជាបច្ចេកវិទ្យាគ្រប់មនុស្សទាំងអស់ដែលគេចង់បានអ្វីមួយគឺគេឆែកតាមទូរស័ព្ទហើយ មិនតែប៉ុណ្ណោះមុខរបរនេះជាឱកាសល្អមួយសម្រាប់និស្សិតផ្នែក IT គួរតែរៀនសរសេរវេបសាយលក់ឡានពេលទំនេរនៅពេលយប់។

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia