អ្នកជំនាញថា តម្លៃហាងឆេងមាសនឹងហក់ឡើងដល់៤៤០០ដុល្លារក្នុង១តម្លឹង នៅឆមាសទី២ឆ្នាំ២០២៥ដោយសារកត្តាទាំងនេះ
Toeuy HongJULY 21 2025213 views

 បច្ចុប្បន្នតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ៣៣៦៨ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៥៧ដុល្លារក្នុងមួយតម្លឹង) ហើយអ្នកជំនាញព្យាករថាអំឡុងឆមាសទី២នៃឆ្នាំ២០២៥នេះ មាសអាចនឹងហក់ឡើងដល់៣៦៥០ដុល្លារក្នុងមួយអោន(ស្មើនឹង៤,៤០០ដុល្លារក្នុងមួយតម្លឹង)ឬ៤៤០ដុល្លារក្នុងមួយជី។

បើយោងតាមការចុះផ្សាយរបស់ Bangkok Post លោកស្រី Pawan Nawawattanasub នាយកប្រតិបត្តិនៃក្រុមហ៊ុនជួញដូរមាស YLG Group បានឲ្យដឹងថាក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥នេះ មាសបានឡើងថ្លៃចំនួន២៥%ដោយសារតែបញ្ហាការយកពន្ធនាំចូលពីសហរដ្ឋអាមេរិក ហានិភ័យនៃភូមិសាស្រ្តនយោបាយ និងការកើនឡើងនៃការប្រមូលទិញមាសពីធនាគារកណ្ដាលនៃប្រទេសជាច្រើន។

លោកស្រីបានបន្តទៀតថា ហាងឆេងមាសអន្តរជាតិអាចនឹងឡើងដល់៣៦៥០ដុល្លារក្នុងមួយអោន(ស្មើនឹង៤,៤០០ដុល្លារក្នុងមួយតម្លឹង)នៅអំឡុងឆមាសទី២ឆ្នាំ២០២៥នេះ។ លោកស្រីថាមានកត្តាជាច្រើនដែលរុញតម្លៃមាសឲ្យបន្តហក់ឡើង ដោយក្នុងនោះមានដូចជា ភាពមិនច្បាស់លាស់នៃសកលរាប់ចាប់ពីភាពតានតឹងនៃពាណិជ្ជកម្មនិងបញ្ហាភូមិសាស្រ្តនយោបាយ។ លើសពីនេះការប្រមូលទិញមាសពីធនាគារកណ្ដាលនៃបណ្ដាប្រទេសជាច្រើនក្នុងលោកក៏នឹងរុញតម្លៃមាសឲ្យឡើងថ្លៃផងដែរ។

ចំណែកលោក Frank Holmes  នាយកប្រតិបត្តិក្រុមហ៊ុន Global Investor និងជាអគ្គនាយកក្រុមហ៊ុន Hive Digital Technologies បានឲ្យដឹងថាតម្លៃមាសអាចនឹងហក់ឡើងដល់៦០០០ដុល្លារក្នុងមួយអោននៅត្រឹមចុងអាណត្តិរបស់លោក Donald Trump

នាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ផងដែរ កត្តាដែលធ្វើឲ្យមាសហក់ឡើងគឺមាន២ធំៗដោយទីមួយគឺការផ្លាស់ប្ដូរនៃប្រព័ន្ធហិរញ្ញវត្ថុសកលដោយប្រទេសជាច្រើនព្យាយាមគេចចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដែលធ្វើឲ្យប្រាក់ដុល្លារកាន់តែបាត់បង់ឥទ្ធពិលហើយមាសចាប់ផ្ដើមកើនឡើង។ ចំណែកទី២គឺធនាគារកណ្ដាលនៃប្រទេសជាច្រើនចាប់ផ្ដើមប្រមូលទិញមាសគឺជាកត្តាធំមួយធ្វើឲ្យមានបន្តឡើងផងដែរ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia