ឯកឧត្ដម គួច ចំរើន បង្ហាញប្រវែងនិងទីតាំងដែល «គម្រោងព្រែកជីកហ្វូណនតេជោ» ត្រូវជីកកាត់ខេត្ដកណ្ដាល
Bunthoeun KoemJULY 23 20241.1 K views

នៅពេលសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ ខណៈការរៀបចំពិធីបើកការដ្ឋានគម្រោងផ្លូវទឹកប្រវត្ដិសាស្រ្ដនេះនឹងរៀបចំឡើងនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

452224880 800215228953488 6365312149874861981 N

នៅក្នុងការចុះមកពិនិត្យ វឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកខាងលើ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដកណ្ដាល ក៏បានបង្ហាញពីទីតាំងដែលគម្រោងមួយនេះត្រូវសង់ឆ្លងកាត់ភូមិសាស្ដ្រខេត្ដកណ្ដាលផងដែរ។

ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមបានបញ្ជាក់ថា «យើងចេញពីព្រែកតាកែវទៅដល់ព្រែកពោធិ៍ ដែលចាប់ពីមេគង្គទៅដល់ទន្លេបាសាក់មាន ២១ គីឡូម៉ែត្រ នៅលើដងទន្លេបាសាក់មាន ២៩ គីឡូម៉ែត្រ និងនៅលើព្រែកតាហ៊ីង មុនទៅដល់ព្រំប្រទល់ខេត្កតាកែវយើងមាន ៦ គីឡូម៉ែត្រ នេះជាប្រវែងអាចថាជាង ៥៦ គីឡូម៉ែត្រជាប្រវែងសរុប»។

1f45405d Ebe3 4fd5 99b4 F2783f865cb3

សូមជម្រាបថា តាមការសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។ ដំណើរការជីកគម្រោងខាងលើនឹងប្រើប្រាស់រយៈពេល ៤៦ ខែនិងត្រូវចំណាយថវិកាប្រមាណ ១.៧ ពាន់លានដុល្លារ៕

452507458 800215328953478 8026094149993377305 N

452191886 800215485620129 581821602794491419 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia