ប្រើ Free Free! ក្រសួងត្រៀម WiFi ឥតគិតថ្លៃ ៣ថ្ងៃពេញ សម្រាប់អ្នកទៅលេងអង្គរសង្រ្កាន្ត
ធី ស្រីល័ក្ខAPRIL 12 2023313 views

អស់បញ្ហាសម្រាប់អ្នកទៅលេងអង្គរសង្ក្រាន្តនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ខណៈក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានត្រៀម Public Wi-Fi សម្រាប់អ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប អាចប្រើបានដោយសេរីនិងឥតគិតថ្លៃ ៣ថ្ងៃពេញ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣។

យោងតាមការផុសផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មុននេះបន្តិចបានឱ្យដឹងថា ការផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃសម្រាប់អ្នកទៅលេងអង្គរសង្ក្រាន្តនាថ្ងៃចូលឆ្នាំខ្មែរនេះនឹងមានដាក់នៅទីតាំងចំនួន​ ១៦ទីតាំង ដោយអាចភ្ជាប់ដោយ​ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi។

ក្នុងនោះតំបន់ដែលត្រូវដាក់មាននៅ ៖តំបន់ប្រាទអង្គរវត្តមានចំនួន ៧ទីតាំង តំបន់ប្រាសាទបាយ័ន និងលានជល់ដំរី ៦ទីតាំង និង តំបន់ផ្សាររាត្រី (Pub Street) ៣ទីតាំង ។ហេតុដូចនេះសម្រាប់បងប្អូនដែលទៅលេងអង្គរសង្ក្រាន្តនៅក្នុងចន្លោះពេល៣ថ្ងៃ ១៤ ១៥ និង ១៦ អាចធ្វើការស្វែងរក QR Code WiFi តាមតំបន់ទាំង៣ខាងលើបាន ដើម្បីអាចចូលប្រើប្រាស់សេវាអ៊ីនធ័រណិតល្បឿនលឿងរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

340745396 3551621308454819 4155628630589297742 N

340771346 3515353435454738 1275243014530270771 N

អត្ថបទដោយ៖សម្បតិ្ត សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia