ថែភ្ញៀវ ឱ្យដូចថែសង្សារ! នេះជាក្បួនយកចិត្តភ្ញៀវ៤ ភ្ញៀវជួបហើយដកចិត្តមិនរួច
THATSORNA NOVAPRIL 23 2024886 views

អ្នកលក់ពូកែគឺជាអ្នកលក់ដែលច្បាស់លាស់អំពីអ្វីដែលខ្លួនកំពុងលក់ ហើយអាចដោះស្រាយបញ្ហាអតិថិជនបាន ចេះថ្នមមចិត្តភ្ញៀវ និងចេះយល់ចិត្តភ្ញៀវ ពោលគឺត្រូវចេះថែភ្ញៀវ ឱ្យដូចថែសង្សារ។ ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញលក្ខណៈ ៤យ៉ាង ដែលបង្ហាញថាអ្នកជាអ្នកលក់ពូកែ បើភ្ញៀវណាបានជួបហើយ ភ្ញៀវនោះនឹងត្រូវស្នេហ៍ជាក់ជាពំុខាន។ ដោយសម្បត្តិទាំងនោះរួមមាន៖

១. ឆ្អិននឹងផលិតផល

ការពិតណាស់ បាយទាល់តែឆ្អិន ទើបគេញ៉ាំ ហើយអ្នកលក់ ទាល់តែឆ្អិននឹងផលិតផលទើបគេព្រមជឿ គេព្រមទិញ។ ដូច្នេះហើយក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផល ព្រោះរាល់ព័ត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់។

59bd735d11a7c529dea93865490e3988

ឧទាហរណ៍ថា អ្នកចង់យកផលិតផលគ្រឿងសម្អាងមួយយកលក់ អ្នកត្រូវដឹងថា ផលិតផលមានដើមកំណើតមកពីណា ហើយវាជួយដោះស្រាយបញ្ហាស្បែកមុខប្រភេទណាខ្លះ និងស្បែកប្រភេទណាមិនអាចប្រើវាបាន។ មិនតែប៉ុណ្ណោះអ្នកខ្លួនឯងទៀតសោទត្រូវតែជាអ្នកប្រើខ្លួនឯងដោយផ្ទាល់ ដូច្នេះអ្នកមិនត្រឹមតែនិយាយពោលគឺអ្នកប្រើផ្ទាល់ថែមទៀត ដែលវាជាភស្តុតាងថា​ ភ្ញៀវមានទំនុកចិត្តខ្ពស់ជាមួយផលិតផលរបស់យើង។​

២. និយាយចំបញ្ហា

 តាមពិតទៅធ្វើជាអ្នកលក់មិនមែនទាល់តែពូកែនិយាយ ទើបលក់ដាច់នោះទេ ពូកែនិយាយនៅក្នុងនេះគឺសំដៅទៅលើអ្នកលក់ទាំងឡាយណាដែលនិយាយច្រើនហួស  តែមិនសូវមានសាច់ការ ផ្ទុយទៅវិញនិយាយតិចតែនិយាយចំអ្វីដែលភ្ញៀវចង់បាន និយាយឱ្យត្រូវបញ្ហារបស់ភ្ញៀវ ទើបជាអ្នកលក់ខ្លាំងពិត មិនមែននិយាយច្រើន ទើបហៅថាអ្នកលក់ពូកែនោះទេ ។

21b35bf420f1223a19534ca115e4354c

ម៉ោះហើយនៅដែលអ្នកយល់ច្បាស់នៅបញ្ហារបស់អតិថិជនច្បាស់ ហើយអ្នកអាចដោះស្រាយចំណុចក្តៅគាត់បាន នោះគាត់នឹងព្រមទិញផលិតផលរបស់អ្នកជាមិនខាន។

៣. ​អ្នកលក់ចិត្តធ្ងន់

ក្នុងនាមជាអ្នកលក់ ត្រូវមានចិត្តធ្ងន់​បើភ្ញៀវជេកំុជេភ្ញៀវវិញ ព្រោះថាសម័យបច្ចុប្បន្ននេះ ជាសម័យអាងផុសលើអ៊ីធឺណិត បើអ្នកមិនចេះទប់កំហុសគេចង់ធ្វើស៊ីយើងគឺស្រួលមែនទែន គេគ្រាន់តែផុសយកចំណុចអាក្រក់របស់យើងតែបន្តិច នោះកេរិ៍ឈ្មោះរបស់យើងត្រូវខូចភ្លាម។

5fd5aabec0c48bc7ff01ec20d7d60b0f

ស្របគ្នានេះដែរជាអ្នកលក់ក៏មិនគួរផុសមិនល្អពីអតិថិជនផងដែរ ព្រោះវាបង្ហាញថា អ្នកជាមនុស្សឆេវឆាវ គ្មានសីលធម៌ជាដើម នោះអតិថិជននឹងមិនទិញអ្នកទេ ព្រោះខ្លាចអ្នកធ្វើដាក់គេ ដូចធ្វើដាក់អតិថិជនមុនៗ។ ដូចគ្នានេះទៀតសោតអ្នកត្រូវចាំពាក្យមួយឃ្លាថា “អ្នកលក់ពូកែមិនដែលខឹង អ្នកលក់ខឹងមិនពូកែរ”។

សរុបមកអ្នកលក់ដែលមានចិត្តធ្ងន់ ចិត្តត្រជាក់ តែងរមែងមកជួបភ្ញៀវស្រលាញ់ និងចង់នៅក្បែរ។

៤. លក់ហើយមិនទុកភ្ញៀវចោល

ត្រង់ចំណុចនេះអ្នកលក់ដ៏ឆ្នើមខាងលក់អនឡាញម្នាក់ ពោលគឺអ្នកស្រី ខៀវ រតនា ជាស្ថាបនិកហាងអនឡាញ Metro Retail ដែលជាម៉ាកយីហោហាងលក់សម្លៀកបំពាក់ ស្បែកជើង កាបូប​បានលើកឡើងថា “ការលក់ដូរមិនមែនលក់ត្រឹមតែចង់បានត្រឹមតែលុយភ្ញៀវតែប៉ុណ្ណោះទេ ហើយក៏មិនមែនលក់ហើយក៏ស្ងាត់នោះដែរ”។

3

ជាក់ស្តែងហាងអ្នកស្រីផ្ទាល់ អ្វីដែលអ្នកស្រីផ្តល់ឱ្យអតិថិជន គឺភ្ញៀវអាចលបាន ដូរបាន និងអាចប្តូរយកប្រាក់វិញក៏បាន ប្រសិនបើភ្ញៀវមិនពេញចិត្ត។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ ការដោះដូរអីវ៉ាន់ គឺអ្នកស្រីមិនឱ្យអតិថិជនរបស់ខ្លួនចេញលុយថ្លៃសេវាដឹកទេ ពោលគឺអ្នកស្រីរ៉ាប់រងជំនួសទាំងអស់មិនឱ្យភ្ញៀវពិបាកឡើយ ហើយថែមទាំងមិនខឹងថែមទៀត តែអ្នកស្រីមានតែសប្បាយចិត្តទៅវិញទេ ពេលអាចផ្តល់អ្វីដែលជាការពេញចិត្តទៅកាន់អាតិថិជនរបស់ខ្លួន។​

ទង្វើរទាំងអស់នេះហើយ ធ្វើឱ្យភ្ញៀវមើលឃើញថា អ្នកស្រីមានទំនួលខុសត្រូវខ្ពស់ ចំពោះរាល់បញ្ហាភ្ញៀវមិនពេញចិត្តទាំងអស់ ដែលវាជាស្ពានមួយធ្វើឱ្យទំនាក់ទំនងរបស់អ្នកស្រីជាមួយអតិថិជនកាន់តែរឹងមាំជាងមុនថែមមួយកម្រិតទៀត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia