ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា និង ធនាគារ ស្ថាបនា ពង្រីកការផ្តល់ជូនប័ណ្ណទូទាត់ឌីជីថល តាមរយៈសេវាទូទាត់វិក្កយបត្រ
Daneth MechFEBRUARY 20 2023

ភ្នំពេញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ - ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា (Forest Interactive Cambodia) ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ ចាប់ដៃគូជាមួយ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកការផ្តល់ប័ណ្ណទូទាត់ឌីជីថល ជាមួយសេវាទូទាត់វិក្កយបត្រសម្រាប់អតិថិជន។

ភាពជាដៃគូថ្មីនេះនឹងផ្តល់លទ្ធភាពឱ្យ អតិថិជនរបស់ធនាគារ ស្ថាបនា អាចរីករាយជាមួយនឹងមាតិកា ឌីជីថលលំដាប់ខ្ពស់ដូចជា Mobile Legends Bang Bang PUBG Mobile Garena Discord Netflix Spotify Amazon Play Station VALORANT  Marvel Razer Gold និងប័ណ្ណដែលទាក់ទងនឹង ការកម្សាន្តផ្សេងៗទៀតជាច្រើន។

ជាមួយនឹងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចទិញប័ណ្ណទូទាត់ឌីជីថលដោយគ្រាន់តែ ប្រើចង្អុលដៃតែប៉ុណ្ណោ ។ សេវាកម្មនេះនឹងដំណើរការនៅ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយអ្នកប្រើប្រាស់អាចទាញយក កម្មវិធីស្ថាបនា ម៉ូបាល នៅលើ Google Play  App Store  AppGallery  ដើម្បីរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥0% ចាប់ពី ថ្ងៃទី ២0 ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣។

Web News 05 05

លោក តូ សុខណាង  នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា បានមានប្រសាសន៍ថា “ការបើកឱកាសសម្រាប់ការទូទាត់តាមឌីជីថល និងភាពជាដៃគូរួមគ្នារវាង ធនាគារ ស្ថាបនា និងក្រុមហ៊ុន  ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា បាននាំមកនូវភាពងាយស្រួល ភាពបត់បែន ភាពជឿជាក់ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ។ យើងប្តេជ្ញាចិត្តដើម្បីធ្វើបដិវត្តន៍បទពិសោធន៍នៃការទូទាត់ តាមប្រព័ន្ធឌីជីថល ដែលតាមរយៈភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ សេវាកម្ម និងផលិតផល តាមរយៈកម្មវិធីស្ថាបនា ម៉ូបាល របស់ធនាគារ ស្ថាបនា ។

កិច្ចសហការនេះមិនត្រឹមតែលើកកម្ពស់ការទូទាត់តាមឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូន អតិថិជនរបស់ធនាគារ ស្ថាបនា នូវប័ណ្ណទូទាត់ដែលទាក់ទងនឹងហ្គេម កម្សាន្ត និងកម្មវិធីកម្សាន្តយ៉ាងទូលំទូលាយផ្សេងៗទៀតផងដែរ ។ តាមរយៈភាពជាដៃគូនេះ ធនាគារ ស្ថាបនា បាននឹងកំពុងបោះជំហាន ដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ជូនអតិថិជនរបស់ខ្លួននូវជំរើសដ៌សម្បូរបែបសម្រាប់តម្រូវការកម្សាន្ត ឌីជីថល របស់ពួកគេ ។

លោក សុខណាង បន្ថែមថា “យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយ ធនាគារ ស្ថាបនា ដែលត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេស ។ តាមរយៈបទពិសោធន៍ ឧស្សាហកម្មរយៈពេល 16 ឆ្នាំរបស់យើងនៅក្នុងបច្ចេកវិទ្យាទូរសព្ទចល័ត និងទំនាក់ទំនងដែលជាគ្រឺះដ៍សំខាន់ និង ជាប្រវត្តិសាស្ត្ររបស់យើងក្នុងការជំរុញដល់អាជីវកម្ម ដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់សេវាកម្ម ឌីជីថល។ វេទិកាប័ណ្ណទូទាត់ឌីជីថល របស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ បានផ្តល់នូវជំរើសដ៏ទូលំទូលាយ និងសុវត្ថិភាពខ្ពស់សម្រាប់ការទិញប័ណ្ណទូរទាត់ឌីជីថលដ៏ល្បីៗ និងមានតម្លៃជាច្រើនដល់ប្រជាជនកម្ពុជា ។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “នៅធនាគារ ស្ថាបនា យើងតែងតែស្វែងរកមធ្យោបាយអភិវឌ្ឍសេវាធនាគារឱ្យកាន់តែល្អប្រសើរឡើង និងផ្តល់ជម្រើសជាច្រើនជូនដល់អតិថិជនរបស់យើង ។ កិច្ចសហការជាមួយ ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ។ ហើយគោលដៅដ៏ចម្បងរបស់យើងគឺ ការផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនអតិថិជន ។ តាមរយៈភាពជាដៃគូនេះ រួមជាមួយនឹងស្ថាបនា ម៉ូបាលរូបរាងថ្មីនេះ យើងនឹងនាំមកនូវបទពិសោធន៍ធនាគារដ៏រីករាយសម្រាប់អតិថិជរបស់យើង ដើម្បីធ្វើ ប្រតិបត្តិការទិញរបស់ពួកគេប្រកបដោយសុវត្ថិភាព និងងាយស្រួល”។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមចូលទៅកាន់ គេហទំព័រ របស់ធនាគារ ស្ថាបនា និង ទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ធនាគារ ស្ថាបនា ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia