គិតតត្រឹមពាក់កណ្តាលឆ្នាំនេះ! តើតម្លៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣នៅខ្មែរ ដល់ណាហើយ
THATSORNA NOVJULY 1 20241.3 K views

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៤នេះ ប្រិយមិត្តដែលជាហ្វេនរថយន្តអាមេរិក​ Ford Ranger Wildtrak ប្រហែលជាចង់ដឹងហើយថា តើតម្លៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣នៅខ្មែរ ដល់ណាហើយ។ ខាងក្រោមនេះជាតម្លៃថ្មីដែលក្រុមហ៊ុនបានកំណត់សម្រាប់ម៉ូដែល Ford Ranger Wildtrak នេះ។

2023 Ford Ranger Wildtrak X 07

យោងតាមផេកផ្លូវការ Ford Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្តកម្លាំងយក្ស Ford Ranger Wildtrak 2023 តម្លៃថ្មីត្រឹមតែ ៥០,៩០០ដុល្លារតែប៉ុណ្ណោះ។ ដោយរថយន្តមួយម៉ូដែលនេះមាន​ម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo ជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺវាមានជម្រើសពណ៌រហូតដល់ ៦ពណ៌សម្រាប់ជ្រើសរើស រួមមាន៖ ពណ៌ស ខ្មៅ ប្រផេះ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់។

2023 Ford Ranger Wildtrak X 01

ជាងនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានបន្ទាត់ម៉ែត្រក្រិត និងអាចភ្ជាប់ជាមួយឧបករណ៍គ្រីបឈើប្រៀបបានដូចជារោងជាងចល័តមួយនៅក្បែរលោកអ្នក។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវឈ្នាន់ជាន់ផ្នែកចំហៀងខាងក្រោយ ដែលកាន់តែផ្តល់ភាពងាយស្រួលខ្លាំងជាងមុន សម្រាប់ការឡើង និងចុះរថយន្ត ដោយមិនចាំបាច់ឡើងតាមកង់រថយន្តទៀតទេ។

2023 Ford Ranger Wildtrak X 011

បន្ថែមពីនេះ ឃ្លុបក្រោយរបស់រថយន្តនេះក៏បានបំពាក់មកជាមួយនូវ រន្ធសម្រាប់សាកថ្មដែលមានកម្លាំង 12V/180W និងរន្ធព្រីភ្លើងកម្លាំង ដល់ទៅ 220V/400W អាចភ្ជាប់ជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាពិសេសងាយស្រួលក្នុងការងារ និងដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។

2023 Ford Ranger Wildtrak X 02

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia