ការសិក្សាចិត្តសាស្រ្ត៖ មនុស្សមានសញ្ញា៥នេះ បង្ហាញថាគេជា មនុស្សល្អខ្លាំង ចំពោះមនុស្សជុំវិញខ្លួន
Ping Chou EngJULY 3 20241.2 K views

មនុស្សភាគច្រើននៅពេលខ្លួនធ្វើល្អហើយជួបមនុស្សអាក្រក់ គឺតែងធ្វើគេមានផ្នត់គំនិតមើលស្រាលខ្លួនឯង ហើយបន្ទោសខ្លួនឯងក្នុងការធ្វើជាមនុស្សល្អ។ ទន្ទឹមនឹងនេះយោងតាមការស្រាវជ្រាវចិត្តសាស្រ្តពីប្រភព Global English Editing បានឱ្យដឹងថាមនុស្សដែលមានសញ្ញាទាំង៥នេះ បង្ហាញថាគេជាមនុស្សល្អខ្លាំង ចំពោះមនុស្សជុំវិញខ្លួន លើសពីអ្វីដែលគេគិត។

. ​ឆាប់អភ័យទោស៖ អ្នកជាមនុស្សដែល ឆាប់អភ័យទោសឱ្យអ្នកដទៃ អ្នកយល់ថាការលះ​បង់កំហឹងនិងការបង្កើនការអត់អោនគឺ ​ដើម្បី​សេចក្ដី​សុខ​ក្នុង​ចិត្ត​ផ្ទាល់ខ្លួន។មនុស្សដែលមានសមត្ថភាពក្នុងការអភ័យទោសខ្ពស់ គឺជាសញ្ញានៃភាពចាស់ទុំខាងផ្លូវចិត្តដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ដែលឆាប់អភ័យទោសនោះវាជាសញ្ញាបញ្ជាក់ថាអ្នកពិតជាមនុស្សល្អជាងអ្នកគិតទៅទៀត។

. តែងស្តាប់រឿងអ្នកដទៃ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្តាប់ច្រើនជាងអ្នកនិយាយនោះ វាជាសញ្ញាបញ្ជាក់ថាអ្នកជា មនុស្សល្អលើសពីការរំពឹងទុករបស់អ្នកខ្លួនឯងទៅទៀត ជាពិសេសការស្តាប់នូវទុក្ខសោកនិងរឿងរ៉ាវអ្នកដទៃយ៉ាងយកចិត្តទុក និងការឆ្លើយតបតាមរបៀបដែលបង្ហាញថាអ្នកបានយល់ ប្រកបដោយទឹកចិត្តចង់រំលែកអារម្មណ៍។

. ធ្វើខុសតែងសារភាព៖ យើងទាំងអស់គ្នាតែងមានកំហុសនិងចំណុចខ្វះខាត ប៉ុន្តែអ្វី​ដែល​​មនុស្ស​ល្អ​ធ្វើចំពោះអ្នកដទៃនឹងខ្លួនឯងធ្វើនោះ គឺពួកគេមាន​សញ្ញានៃការចេះ ​ទទួល​ស្គាល់​ចំណុច​ខ្វះខាត​របស់ខ្លួនឯង។ ការទទួលស្គាល់ថាខ្លួនឯងខុសមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ តែជាសញ្ញានៃមនុស្សស្មោះត្រង់ មានភាពឆ្លាតវៃ​និងចេះរៀនពីកំហុស។

. មិនខ្មាសក្នុងការបង្ហាញអារម្មណ៍៖ ការបើកចំហអំពីអារម្មណ៍ ដោយមិនសូវមានភាពអៀនខ្មាសជាសញ្ញាដែលបង្ហាញពីភាពវៃឆ្លាតខាងផ្លូវអារម្មណ៍របស់អ្នក ថាអ្នកពេញចិត្តនឹងអ្នកជានរណា ហើយថាអ្នកមិនខ្លាចក្នុងការបង្ហាញការពិតអំពីខ្លួនឯង។ មិនថាជាការបញ្ចេញអារម្មណ៍រីករាយ អារម្មណ៍សោកសៅ កំហឹង ឬការភ័យខ្លាចនោះទេ វាជាការបញ្ជាក់ថាអ្នកជាមនុស្សស្មោះត្រង់និងបើកទូលាយ។

. យកអាសាអ្នកដទៃខ្លាំង៖ អ្នកតែងមានបេះដូង​នៃ​ការ​ធ្វើ​ជា​មនុស្ស​ល្អ​ ​ចង់​បង្កើត​ផល​វិជ្ជមានដល់មនុស្សជុំវិញ​ខ្លួន យកអាសាអ្នកដទៃ ជួយបង្ហាញផ្លូវគេ ណែនាំគេខ្លាចគេធ្វើខុសនេះ ខុសនោះជាដើម ពោលគឺសកម្មក្នុងការធ្វើល្អចំពោះមនុស្សជុំវិញខ្លួន មិនថាជួយមិត្តភ័ក្តិដែលត្រូវការជំនួយឬការរាប់បន្តិចបន្តួចនោះទេ។ ដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងលះបង់និងខិតខំបញ្ចេញគំនិត យោបល់និងសកម្មភាពជួយមនុស្សជុំវិញខ្លួនជារៀងរាល់ថ្ងៃ បង្ហាញថាអ្នកជាមនុស្សល្អជាងអ្វីដែលអ្នកបានគិតទៅទៀត។

យ៉ាងណាមិញតាមបទពិសោធន៍ជាក់ស្តែងបានឱ្យដឹង ការធ្វើជាមនុស្សល្អគឺជារឿងត្រឹមត្រូវ ប៉ុន្តែដើម្បីក្លាយជាមនុស្សល្អដែលត្រឹមត្រូវ លុះត្រាតែយើងធ្វើអំពើល្អត្រូវកន្លែង ត្រូវមនុស្ស ត្រូវពេលវេលា​ និងប្រើបញ្ញាវៀងវៃ ទើបយើងធ្វើល្អដោយមិនខាតបង់៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia