មិនធម្មតា ! កសិករវៀតណាម១រូប ចិញ្ចឹមតែត្រីដំរីលក់ អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ
Sambat SokhlangOCTOBER 22 2023138 views

លោក Nong Thon Bac Lieu គឺជាកសិករជនជាតិវៀតណាមមួយរូបដែលបច្ចុប្បន្នកំពុងតែកាក់កបយ៉ាងខ្លាំងជាមួយនឹងរបរចិញ្ចឹមត្រីដំរី ខណៈដែលបច្ចុប្បន្នរបរនេះពុំសូវមានអ្នកធ្វើឡើយនៅក្នុងប្រទេសវៀតណាម និងសូម្បីតែប្រទេសកម្ពុជាយើងក៏ហាក់មិនសូវជាមានប៉ុន្មានដែរ។

បើតាមការលើកឡើងរបស់លោក Nong Thon Bac Lieu ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដំរី Quec toan fishing បានឱ្យដឹងថា ការចិញ្ចឹមត្រីនៅកន្លែងរបស់គាត់នៅជាលក្ខណៈគ្រួសារនៅឡើយទេ ពុំទាន់ជាលក្ខណៈកសិដ្ឋានខ្នាតធំណាស់ណានោះទេ គ្រាន់តែថាស្រះចិញ្ចឹមរបស់គាត់ធំៗមើលទៅដូចជាកសិដ្ឋាន។លោកបានបន្តថា ជារៀងរាល់ឆ្នាំលោកអាចរកចំណេញបានពីការចិញ្ចឹមត្រីនេះគឺ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

18131fda 6493 47f8 Bc7a 375b908a3611

ចំពោះប្រភពចំណូលដែលលោក Nong Thon Bac Lieu  អាចរកបានគឺមានពីរប្រភព ដោយទី១គឺតំបន់របស់គាត់ការចិញ្ចឹមត្រីដំរីហាក់មិនសូវមានច្រើនហេតុនេះធ្វើឱ្យតម្លៃត្រីនៅមានតម្លៃខ្ពស់ព្រោះត្រីដែលគាត់ចិញ្ចឹមភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទី២ គឺគាត់បានប្រាក់ពីការបង្រៀន ដោយសារតែបច្ចេកទេសចិញ្ចឹមក៏ពុំទាន់មានអ្នកអាចធ្វើបានច្រើនៅឡើយ ទើបខាងមន្ទីកសិកម្មនៅក្នុងតំបន់របស់គាត់បានផ្តល់ជាកម្រៃមួយចំនួនដើម្បីឱ្យលោកបើកវគ្គបង្រៀនជូនប្រជាកសិករផ្សេងទៀតឱ្យចេះពីបច្ចេកទេសនៃការចិញ្ចឹមត្រីមួយប្រភេទនេះ។ដោយសារតែមូលហេតុទាំងនេះហើយ ដែលនាំឱ្យប្រាក់ចំណូលរបស់គាត់ទទួលបានច្រើនបែបនេះ។

Maxresdefault (1)

ដោយឡែកចំពោះបច្ចេកទេសនៃការចិញ្ចឹមត្រីនេះវិញ លោកបានបង្ហើបឱ្យដឹងថា វាជាប្រភេទត្រីដែលពិបាកនៅក្នុងការចិញ្ចឹមខ្លះ ដែលតម្រូវឱ្យអ្នកចិញ្ចឹមត្រូវធ្វើការសិក្សាស្វែងយល់ពីប្រភេទចំណី ពីចរិតត្រី ពីសុខភាព និងស្ថានភាពរបស់ត្រីជាដើម។ជាក់ស្តែង សម្រាប់គាត់គឺគាត់បានធ្វើការសិក្សានិងសាកល្បងចិញ្ចឹមត្រីនេះអស់រយៈពេលដល់ទៅ ៣ឆ្នាំ ទម្រាំតែអាចទទួលបានជោគជ័យទៅលើការចិញ្ចឹមត្រីនេះ។

ហេតុដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើការចិញ្ចឹមត្រីដំរី ឬ ត្រីប្រភេទផ្សេងៗទៀតមុននឹងធ្វើការបោះទុនចិញ្ចឹមបងប្អូនគួរតែសិក្សាអំពីបច្ចេកទេស ការចិញ្ចឹមឱ្យច្បាស់លាស់ជាមុនសិនចាំចិញ្ចឹម ឬម្យ៉ាងទៀតបងប្អូនអាចចិញ្ចឹមជាលក្ខណៈស្រះតូចៗដូចលោក Nong Thon Bac Lieu បាន ចាំពេលយើងអាចចេះដឹងពីការចិញ្ចឹមហើយចាំពង្រីកក៏បាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia