បើនិយាយទៅដល់ផ្សារទំនើប Chip Mong Supermarket មានបងប្អូនប្រជាជនខ្មែរច្រើនណាស់ដែលបានស្គាល់ ខណៈផ្សារទំនើបមួយនេះគឺដឹកនាំដោយកូនខ្មែរ បុគ្គលិកក៏ខ្មែរហើយក៏មានលក់ទំនិញខ្មែររាប់ម៉ឺនមុខបងប្អូនចង់បានអ្វីក៏មានលក់ដែរ។
ក្រុមហ៊ុន Chip Mong គឺជាក្រុមហ៊ុនយក្សដែលបង្កើតឡើងដោយកូនខ្មែរយើងសុទ្ធសាធ ហើយចំពោះផ្សារទំនើប Chip Mong Supermarket នេះវិញក៏ជាមួយផ្នែកដែលស្ថិតនៅក្រោមក្រុមហ៊ុន Chip Mong ផងដែរ។ ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ ផ្សារទំនើប Chip Mong Supermarket នេះវិញ ក៏មានផលិតផលខ្មែរហូតដល់ទៅ ១ម៉ឺនមុខ ព្រោះតែផ្សារខ្មែរមួយនេះគឺបានដើរប្រមូលអស់ហើយពីគ្រប់ខេត្តក្រុង គ្រប់ក្រុមហ៊ុនខ្មែរ មិនថាបន្លែសាច់ បង្គារ ត្រី ឱ្យតែជារបស់ប្រជាកសិករខ្មែរ គឺសុទ្ធតែមានលក់នៅក្នុងនោះទាំងអស់។
លើសពីនេះទៅនៅពេលដែលនិយាយទៅដល់ចំណុចមួយថាផលិតផលខ្មែរមានលក់នៅក្នុងផ្សារទំនើប មានម៉ាស៊ីនត្រជាក់បងប្អូនប្រាកដជាគិតថាថ្លៃណាស់ ប៉ុន្តែប្រសិនជាបងប្អូនបានចូលផ្សារ Chip Mong Supermarket ដើរទិញអីវ៉ាន់ផ្ទាល់តែម្តងបងប្អូនប្រាកដជាឃើញថាតម្លៃដូចតែនៅខាងក្រៅហ្នឹងឯង ពោលគឺមិនខុសគ្នាប៉ុន្មានទេ។
តាមរយៈអត្ថបទមួយនេះ ចាបក្រហមសង្ឃឹមថា បងប្អូនប្រជាជនខ្មែរទាំងអស់ នឹងងាកមកជួយគាំទ្រផលិតផលខ្មែរ ផ្សារទំនើបរបស់កូនខ្មែរយើងព្រោះបងប្អូនមានដឹងទេថា នៅពេលដែលបងប្អូនជួយទិញផលិតផលខ្មែរពីផ្សារទំនើប Chip Mong Supermarket ប្រៀបដូចជាបងប្អូនជួយទៅដល់ប្រជាកសិករខ្មែរដែលខំដាំដុះបន្លែ ចិញ្ចឹមសត្វ អ៊ីចឹង។ លើសពីនេះទៅទៀត នៅពេលដែលបងប្អូនងាកមកគាំទ្រផលិតផលខ្មែរ នោះយីហោខ្មែរយើងក៏កាន់តែខ្លាំងហើយយើងក៏អាចរួមចំណែកជួយបង្កើនឱកាសការងារដល់កូនខ្មែររបស់យើងថែមទៀតផង។
ជាមួយគ្នានោះដែរ កាលពីថ្មីៗនេះរឿងល្ពៅ ផ្សារទំនើប Chip Mong ក៏បានចូលរួមចំណែកជាតួរង្គសំខាន់មួយក្នុងការ ជួយទីផ្សាល្ពៅដោយលក់ក្នុងតម្លៃពិសេស ១ផ្លែត្រឹមតែ ១ពាន់រៀលលុយខ្មែរយើងទេ ហើយឃើញបងប្អូនយើងសម្រុកទិញរហូតទាល់តែដាច់ស្តុកតែម្ដង។
គួរជម្រាបផងដែរថា នាពេលនេះផ្សារទំនើប Chip Mong Supermarket គឺមានទីតាំងច្រើនកន្លែងណាស់ទាំងនៅភ្នំពេញ និងនៅតាខ្មៅដូច្នេះប្រសិនជាបងប្អូនចង់ចូលរួមជួយទិញផលិតផលខ្មែរនៅផ្សារទំនើប Chip Mong Supermarket បងប្អូនអាចវាយឈ្មោះលើ Google Maps វាយតែពាក្យ Chip Mong Supermarket លោតមកច្រើនកន្លែងហើយ ដូច្នេះបងប្អូនអាចទៅកន្លែងណាដែលជិតបងប្អូនបាន ឬបងប្អូនអាចចូលទៅកាន់លីងហ្វេសប៊ុកផេកមួយនេះក៏បានដែរ Chip Mong Supermarket៕