ប្រើ ប.ស.ស ចំណេញច្រើន ហើយបើចង់ធ្វើដឹងទេថាត្រូវការឯកសារអ្វីខ្លះ ហើយចំណាយអស់ប៉ុន្មានក្នុង១ខែ?
Sambat SokhlangAPRIL 24 20244 K views

ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។ ទន្ទឹមនឹងគុណសម្បត្តិជាច្រើនដូចបានជម្រាបជូនខាងលើ ក៏មានបងប្អូនយើងមួយចំនួនបានចោទជាសំណួរថា តើដើម្បីអាចទទួលប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) ត្រូវចំណាយប្រាក់ប៉ុន្មានហើយអ្នកណាខ្លះអាចស្នើប័ណ្ណនេះបាន?

609cabd3 D2c5 455d 8da4 B9836c008557

ឆ្លើយតបទៅនឹងសំណួរនេះ បើតាមការឱ្យដឹងរបស់បេឡាជាតិសន្តិសុខសង្គមកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ សុទ្ធតែអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។ដោយក្នុងមួយខែបងប្អូនអាជីវករ អ្នករត់កងបី និងម៉ូតូឌុប ចំណាយត្រឹមតែ ១៥,៦០០រៀល ឬស្មើនឹង ៤ដុល្លារប៉ុណ្ណោះ គឺបងប្អូនអាចធ្វើប័ណ្ណ បសស បានហើយ។

យ៉ាងណាមិញសម្រាប់បងប្អូនដែលមិនមែនជាធ្វើការក្នុងក្រុមហ៊ុន ដើម្បីអាចទទួលបានប័ណ្ណបេឡាសន្តិសុខសង្គមនេះ បងប្អូនក៏ត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួនផងដែរដើម្បីអាចទទួលបានប័ណ្ណ​ បសស ដែលរួមមាន ៖

  • មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល
  • ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
  • ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.
  • សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)៕
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia