ចូលរួមសេរី! ពិព័រណ៍សំណង់លំដាប់អន្តរជាតិធំមួយ នឹងធ្វើឡើងនៅខែសីហានេះ ជាមួយការផ្តល់ជូនពិសេសៗ សម្រាប់ស្ថាបត្យករនិងអ្នករចនា
Ping Chou EngJULY 26 20242.3 K views

ជាឱកាសដ៏សិក្ត័សមមួយសម្រាប់អ្នកធ្វើការជាស្ថាបត្យករ អ្នករចនានិងក្រុមហ៊ុនផ្តត់ផ្គង់សម្ភារៈផ្សេងៗ ខណៈក្នុងខែសីហាខាងមុខនេះ ពិព័រណ៍សំណង់ពាណិជ្ជកម្ម លំដាប់ថ្នាក់អន្តរជាតិដ៏ធំគឺ​ Cambodia Architect & Decor 2024 លើកទី៧នឹងប្រារព្ធឡើង នៅក្នុងប្រទេសកម្ពុជា ដើម្បីជាវេទិកាធុរកិច្ច ជួបជុំប្រមូលផ្តុំគ្នា របស់បណ្តាអ្នកផ្គត់ផ្គង់អន្តរជាតិនិងដៃគូធុរកិច្ចមកពីទូទាំងអាស៊ីអាគ្នេយ៍។

 

Photo 2024 07 26 09 57 02

 

ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃពេញ នៅថ្ងៃសុក្រទី០២ ដល់ថ្ងៃអាទិត្យទី០៤ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១០ព្រឹក​ ដល់ម៉ោង០៧យប់ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដោយសាធារណៈជនទាំងអស់ អាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃ ជាមួយនឹងទំហំទីតាំងប្រារព្ធកម្មវិធី ៣០០០ ម៉ែត្រការ៉េ។

 

សម្រាប់កម្មវិធីនេះដែរ គឺជាប្រភពដ៏ល្អបំផុតសម្រាប់ អ្នកនៅក្នុងវិស័យសំណង់ ដែលនេះគឺជាវេទិកាធំមួយនិយាយអំពីសំណង់ស្ថាបត្យកម្ម គ្រឿងសង្ហារឹម ការរចនាខាងក្នុងនិងការតុបតែងផ្ទះ។

 

Photo 2024 07 26 09 57 01

 

ជាពិសេសពិព័រណ៌នេះគឺជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍និងការអប់រំពាក់ព័ន្ធនឹងវិស័យសំណង់ផងដែរ ដោយក្នុងនោះពិព័រណ៍នេះ គឺជាឱកាសល្អបំផុតសម្រាប់អ្នករចនា ស្ថាបត្យករ អ្នកម៉ៅការ និងអ្នកដែលចូលចិត្តតុបតែងគេហដ្ឋាន ជួបជុំគ្នាស្វែងរកការបំផុសគំនិតនិងការបង្កើតថ្មីៗ។

 

ក្នុងនោះក៏មានជាការ​ផ្តល់​ជូន​ពិសេសៗ ពីក្រុមហ៊ុនសម្ភារៈល្បីៗនិងឈានមុខគេ ដែលមានដូចជា

. ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់

 

. ឧបករណ៍និងបរិក្ខារ ទ្វារ បង្អួច​ ក្បឿង ថ្ម

 

. ក្រុមហ៊ុនសេវាកម្មរចនាផ្ទៃខាងក្នុង

 

. ក្រុមហ៊ុនតុបតែងគេហដ្ឋាន និងសណ្ឋាគារ

 

. ក្រុមហ៊ុនលក់របស់របរប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋាគារ

 

. ក្រុមហ៊ុនគ្រឿងសង្ហារិម និងផ្ទះបាយ

 

. ផ្នែកសណ្ឋារគារនិងរមណីយដ្ឋាន

 

. ក្រុមហ៊ុនលក់ផលិតផល សម្រាប់ការរស់នៅប្រចាំថ្ងៃផ្សេងៗជាច្រើនទៀត

 

Photo 2024 07 26 09 57 01 (2)

 

ចំពោះព្រឹត្តិការណ៍នេះដែរគឺ រៀបចំឡើងដោយក្រុមហ៊ុន Index Creative Village  Plc. សហការជាមួយក្រុមហ៊ុនអន្តរជាតិ The Board of Trade of Thailand នឹងមានការចូលរួមគាំទ្រពីស្ថាប័នរដ្ឋដូចជា សភាពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងដែនដី និងក្រុមហ៊ុនឯកជនជាច្រើនទៀត។

 

កម្មវិធីនេះនឹងមានអ្នកចូលរួមជាង៦០០០នាក់ ​មកពីវិស័យសំណង់​ ដូចជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ខុនដូ ផ្ទះលែ្វង វិស្វករ ស្ថាបត្យករ អ្នកចែកចាយ នាំចេញនាំចូល ផ្នែកសណ្ឋារគារ រមណីយដ្ឋាន និងផ្នែកសេវាកម្មរចនាជាដើម។

 

 

Photo 2024 07 26 09 57 02 (2)

 

ដូច្នេះសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ ជាមួយនឹងឱកាសពិសេសៗ សូមធ្វើការចុះឈ្មោះ កក់ទុកមុនបាន ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ តាមរយៈតំណលីងខាងក្រោមនេះ ដើម្បីបង្កើតគម្រោងនៃក្តីស្រមៃរបស់អ្នកនៅ Cambodia Architect & Decor 2024

 

តំណលីងចុះឈ្មោះ https://www.cambodiaarchitectdecor.com/home

Photo 2024 07 26 09 57 01 (3)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia