ឱកាសការងារ! រោងចក្រ ១ កន្លែងនៅភ្នំពេញ ប្រកាសរើសបុគ្គលិកជាង ៥០០ នាក់ ផ្ដល់ប្រា.ក់ខែពី ៣៥០ ទៅ ៤៥០ ដុ.ល្លារ
Bunthoeun KoemJANUARY 23 20241.4 K views

រោងចក្រ អេនគ្រីអេធីវ ខេអេហ្វ1 ឯ.ក (ENCREATIVE KF1 CO., LTD.) បានប្រកាសជ្រើសរើសបុគ្គលិកសរុបចំនួន ៥០៤ នាក់ដើម្បីបម្រើការងារនៅក្នុងរោងចក្ររបស់ខ្លួន នឹងផ្ដល់ជូនប្រាក់ចំណូលប្រចាំខែពី ៣៥០ ដុល្លារទៅ ៤៥០ ដុល្លារ និងអត្ថប្រយោជន៍មួយចំនួនទៀត។

 

យោងសេក្ដីជូនដំណឹងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពីទីភ្នាក់ងារជិតមុខរបរ និងការងារ (NEA) បានឲ្យដឹងថា ការជ្រើសរើសបុគ្គលិកខាងលើរួមមាន ផ្នែកកម្មករភេទស្រី ៥០០ កន្លែង និងប្រធានក្រុមដេរ ៤ កន្លែង។ សម្រាប់អត្ថប្រយោជន៍ដែលកម្មករទទួលបានរួមមាន៖

 

  • ប្រាក់ខែគោលពេញសិទ្ធ ២០០ ដុល្លារ
  • ប្រាក់រង្វាន់ទៀងទាត់ ១០ ដុល្លារ
  • ប្រាក់ធ្វើដំណើរ ១០ ដុល្លារ
  • ប្រាក់រង្វាន់គោលដៅ ៤០ ទៅ ១០០ ដុល្លារ
  • ប្រាក់អាហារបន្ថែមម៉ោង ២០០០ រៀល
  • ប្រាក់ ៥ ភាគរយ
  • ប្រាក់បំណាច់ឆ្នាំង (រៀងរាល់ ៦ ខែម្ដង) ក្នុងមួយខែ ១.៥​ ថ្ងៃ
  • បសស (របបសន្ដិសុខសង្គម) និងអត្ថប្រយោជន៍ផ្សេងៗទៀត។
  •  

    សូមជ្រាបថា រោងចក្រ អេនគ្រីអេធីវ ខេអេហ្វ1 ឯ.ក  មានទីតាំងស្ថិតនៅ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្រាប់ បងប្អូន ដែលចង់បំពេញការងារនៅរោងចក្រ អេនគ្រីអេធីវ ខេអេហ្វ១ ឯ.ក  សូមមកចុះឈ្មោះនៅ NEA ឥឡូវនេះ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជិតវិទ្យាស្ថាន IFL ឬ តាមទូរស័ព្ទលេខ ០១៦ ៧៨៦ ៦៥៥, ០៧៧ ២៣២ ៣៧៨៕

     

    420110226 688664850111543 5479526451912397536 N

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia