សល់លុយ ៥០០០ដុល្លា.រ មិនដឹងធ្វើអ្វី? ស្ថាបនិក បក្សីមេឌៀ ប្រាប់ឲ្យធ្វើរឿងធំ១នេះ កើនចំណូ.លស្វ័យគុណ
Kan DaraSEPTEMBER 27 20245.9 K views

បើសល់លុយត្រឹមខ្ទង់ ៥,០០០ដុល្លារ ដល់ ១០,០០០ដុល្លារ តើគួរទិញផ្ទះ ឬរកស៊ី ឬធ្វើអ្វីផ្សេង? នេះគឺជាសំណួរដ៏ពេញនិយមបំផុតមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរ។

 

ឆ្លើយតបនឹងសំណួរខាងលើ លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន BAKSEY MEDIA បានផ្ដល់មតិយោបល់យ៉ាងដូច្នេះថា៖ «បើមានលុយខ្ទង់ ,០០០ដុល្លារ ឬ ១០,០០០ដុល្លារក្នុងដៃ ហើយប្រាក់ខែត្រឹមតែ៣០០ដុល្លារ មិនគួរបង់រំលស់ផ្ទះទេ។ បើអាចគួរទៅបង្កើតអាជីវកម្មដែលត្រូវការដើមទុនតិច ឬអាចពិចារណាទិញហ្វ្រេនឆាយពីយីហោនានា ដើម្បីចាប់ផ្តើមទាញចំណូលបន្ថែមជាប្រចាំ»

 

លោកបានបញ្ជាក់ថា អ្នកមិនគួរយកលុយ ៥,០០០ដុល្លារ ទៅទិញផ្ទះ ខណៈខ្លួនកំពុងមានចំណូលទាបឡើយ ព្រោះអត្រាការប្រាក់ខ្ពស់ និងត្រូវជាប់បំណុលបង់រំលស់ផ្ទះ ទាំងដើមទាំងការ។ ប៉ុន្តែបើអ្នកធ្វើអាជីវកម្មវិញ អ្នកមានឱកាសរកចំណូលបន្ថែម និងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរ។

 

ក្នុងនោះលោក សំ កុសល បានណែនាំរបរចាយទុនខ្ទង់ ៥,០០០ដុល្លារ ទៅ ១,០០០០ដុល្លារ ដែលអ្នកអាចពិចារណារកស៊ីបានមានដូចជា ចិញ្ចឹមបង្កង ឬបង្គារ, បង្កើតវេបសាយលក់ឡាន, បើកហាងលក់ប័រហ្គឺខ្នាតតូច, ចិញ្ជឹមចៀម និងបើកម៉ាតជាដើម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia