អ្នកប្រឡងបាក់ឌុបរួច មិនដឹង​រៀនជំនាញ​អ្វី អាច​ស្វែងរក​ចម្លើយណែនាំ​ក្នុង​ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ មក​ដល់​ឆាប់ៗនេះ​
Sopheak PichJANUARY 3 2023

ដើម្បីជំរុញសិស្សានុសិស្សទាំងអស់ដែលនឹងទើបប្រឡងសញ្ញាបត្រម​ធ្យមសិក្សាទុតិយភូមិច​ប់ថ្មីៗ​នេះ​មានឱកាសក្នុងការស្វែងរកជម្រើស និងមុខជំនាញនៅសាកលវិទ្យាល័យបានត្រឹមត្រូវ Sala ក្រោមការគាំទ្រដោយ​ក្រសួងអប់រំ យុវជន និង​កិច្ចការ នឹង​​រៀបចំ​ ​«ពិព័រណ៍ជំនាញ និង​ សាកល​វិទ្យាល័យ» ដែល​នឹង​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( សាលាតិចណូ​ )

ព្រឹត្តទៅនៅថ្ងៃទី ០៦​ ទី​០៧​ ខែ មករា ឆ្នាំ ២០២៣ ។

ក្នុង​បំណង​ផ្តល់នូវការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្សទូទាំងប្រទេសក្នុងតម្លៃសមរម្យ Sala គឺជាប្រព័ន្ធប្រតិបត្តិការទំនើបសម្រាប់សាលារៀន​ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសសិង្ហបុរីផងដែរ។ 

Sala មានគោលបំណងបំប្លែង និងធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធអប់រំ តាមរយៈនីតិវិធីទំនើប។ វាជាបេសកកម្មរបស់យើងក្នុងការជួយធ្វើឱ្យការគ្រប់គ្រងសាលារៀនកាន់តែងាយស្រួល និងសន្សំសំចៃ។ ។

ចំពោះ​កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ»  ក្រៅពីការដាក់បង្ហាញ​អំពីព័ត៌មានសាកលវិទ្យាល័យ​​ ក្នុងនោះក៏មានកម្មវិធីចែករំលែកបទពិសោធន៍នៃការជ្រើសរើសជំនាញសិក្សា ក៏ដូចជាអាជីពការងារ ដែលមានការចូលរួមពីសំណាក វាគ្មិនកិតិ្តយស សាស្រ្តាចារ្យ តំណាងមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនផ្សេងៗគ្នាមកចែករំលែកបទពិសោធន៍ផងដែរ។

Photo 2023 01 03 13 50 16ជាមួយនោះផងដែរ ពួកយើងនិងបើក​ឱកាស​ឱ្យសិស្សនិស្សិត ឡើងមកធ្វើការតតាំងមតិ តាមប្រធានបទ ដែលកម្មវិធីដាក់ឱ្យ ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែសប្បាយ ចែករំលែកចំណេះដឹង និងទទួលបានរង្វាន់ត្រលប់ទៅវិញផងដែរ​។ 

តាមរយៈកម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» អ្នកចូលរួមពិព័រណ៍នេះនឹងទទួលបាននូវព័ត៌មាន អំពីការសិក្សា វគ្គសិក្សា នៅសាកលវិទ្យាល័យរដ្ឋ​ និងឯកជននានាដែល ទាក់ទងនឹងជំនាញនៃការសិក្សា តម្លៃ និងរបៀបនៃការដាក់ពាក្យចូលរៀនដែលអាចធ្វើឱ្យសិស្សមានភាព ងាយស្រួល ក្នុងកម្មវិធីតែមួយ សិស្សានុសិស្សអាចស្វែងយល់ពីសាកលវិទ្យាល័យជាច្រើន ដោយមិនចាំបាច់ធ្វើដំណើរច្រើន។  

មិនតែប៉ុណ្ណោះ សិស្សានុសិស្សនូវតែអាចមានឱកាសស្វែងយល់ពីខ្លួន ឯងកាន់តែច្បាស់ក្នុងការជ្រើសរើសនូវផ្លូវ ដើរបន្តរបស់ពួកគេ ឆ្លៀតក្នុងឱកាសនេះអ្នកចូលរួមអាចចោទជា សំណួរសួរទៅកាន់អ្នកតំណាងមកពី សាកលវិទ្យាល័យរដ្ឋ និងឯកជននានានូវចម្ងល់ដែលទាក់ទងនឹងជំនាញ និងសាកលវិទ្យាល័យបន្ថែម មិនតែប៉ុណ្តោះសិស្សក៏អាចមានឱកាសទទួលបាននូវអាហារូបករណ៍ ហើយការចូល រួមពិព័រណ៍នេះនឹងមិនតម្រូវឱ្យអ្នកចូលរួមបង់ប្រាក់នោះទេ។

Photo 2023 01 03 13 45 26

Sala សង្ឃឹមថា ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយតម្រង់ទិសសិស្សានុសិស្ស និងនិស្សិតឱ្យមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីក្លាយជាបញ្ញាវ័ន្តដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយរុញច្រានប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ។

កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ»  និងប្រព្រឹត្តទៅនៅថ្ងៃទី ០៦​ ទី​០៧​ ខែ មករា ឆ្នាំ ២០២៣ 

ទីតាំងប្រព្រឹត្តនៅ  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( សាលាតិចណូ​ )។ សូមចូលរួមទាំងអស់គ្នាដោយឥតគិតថ្លៃ ស្វែងរកជម្រើស និងមុខជំនាញនៅសាកលវិទ្យាល័យបានត្រឹមត្រូវ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia