រោងចក្រស៊ីម៉ងត៍ថ្មីតម្លៃជាង ២៥០ លា.នដុ.ល្លារ គ្រោងនឹងបើកដំណើរការនៅខែកញ្ញាខាងមុខ
Bunthoeun KoemJULY 25 2024192 views

គម្រោងរោងចក្រស៊ីម៉ងត៍ខនស៍ទី២ តម្លៃវិនិយោគសរុបជាង ២៥០ លានដុល្លារ គ្រោងនឹងបើកឲ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះហើយ ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេលជាច្រើនឆ្នាំរួចមក។ នេះបើយោងតាមការដកស្រង់ពីសមាគមន៍ឧកញ៉ាកម្ពុជា កាលពីពេលកន្លងទៅ។ 

850ee9b3 1239 4eeb Bcda Fad7a055f7a2

គម្រោងរោងចក្រផលិតស៊ីម៉ងត៍នេះ ត្រូវបានវិនិយោគរួមគ្នារវាង លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ និងអ្នកឧកញ៉ា វិញ ហ៊ួរ ។ គម្រោងរោងចក្រស៊ីម៉ងត៍ខនស៍ទី២ នេះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងលើផ្ទៃដី ៤០៧ហិកតាជាមួយនឹងទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារអាម៉េរិកដែលជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជានិងភាគីចិនដែលមានសមត្ថភាពអាចផលិតបានស៊ីម៉ងត៍ចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។

គម្រោងនេះបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ និងបើតាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ការសាងសង់ហើយឈានទៅចាប់ផ្តើមផលិតស៊ីម៉ងត៍ជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕

48190c91 B742 4e37 846d 344c24d70240

Ef0bc6c1 E2fd 4194 92b7 922b124e0daa

392e0653 Bca6 46c8 8f7f 3605e3231d67

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia