ត្រៀមអ្នកចង់ប្រឡងគ្រូ! ក្រសួងប្រកាសប្រឡងជ្រើ.សរើសគ្រូបង្រៀនក្នុងក្របខណ្ឌក្រសួងជាច្រើននាក់
Sambat SokhlangAPRIL 23 2024716 views

ឱកាសល្អបានមកដល់ហើយសម្រាប់បងប្អូនដែលមានបំណងប្រឡងគ្រូ ពេលនេះក្រសួងមុខងារសាធារណៈបានប្រកាសប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅបឋមសិក្សា ១,៣៤៧ កន្លែង ក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា។

Feature

ក.លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនត្រូវមានសញ្ញាតិខ្មែរ
  • បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព័ន្ធបណ្តុះបណ្តាល ១២+៤ និង១២+២​ ឬសញ្ញាបត្រសមមូលសម្រាប់
  • បេក្ខជនត្រូវមានអាយុយ៉ាងតិច១៦ឆ្នាំ និងអាយុយ៉ាងច្រើនបំផុត គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ តាមលក្ខខណ្ឌខាងក្រោម៖
  • បេក្ខជនជាមន្ត្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ
  • បេក្ខជនមានសញ្ញាបត្របណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុ
  • បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ - បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ - បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ២៨ឆ្នាំ
  • បេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ២៥ឆ្នាំ - បេក្ខជនជាគ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបង្រៀននៅបឋមសិក្សា មានអតីតភាពយ៉ាងតិច៣ឆ្នាំ ជាប់ៗគ្នា ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ។

Img 8997

  • បេក្ខជនមិនត្រូវប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ 
  • បេក្ខជនត្រូវជ្រើសរើសប៉ុស្តិ៍នៅតាមសាលាបឋមសិក្សា ក្នុងរាជធានី ខេត្ត ដែលមានតម្រូវការ ដូចមានក្នុងតារាងជូនភ្ជាប់នៃសេចក្តីជូនដំណឹងនេះនិងត្រូវពិនិត្យអំពីស្ថានភាពទីតាំងសាលារៀន ដែលចង់ទៅ បំពេញការងារឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជ្រើសរើស។ ចំពោះព័ត៌មានបន្ថែមបេក្ខជនអាច ទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត តាមគោលដៅដែលបានជ្រើសរើស
  • ការលើកទឹកចិត្ត និងការផ្តល់អាទិភាពបេក្ខជន៖
  • ​​​​មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A និង B
  • មានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតពាក់ព័ន្ធជំនាញអប់រំ
  • បេក្ខជនមានពិការភាព
  • ស្រ្តីភេទ
  • គ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបង្រៀននៅបឋមសិក្សា មានអតីតភាពការងារ យ៉ាងតិច៣ឆ្នាំជាប់ៗគ្នា
  • មានលំនៅអចិន្ត្រៃយ៍ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវជ្រើសរើស។

435746525 821915613295197 1000711249098126792 N

ខ. កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ ៖ ចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត ។

២. ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ

  • បេក្ខជនអាចស្កេន QR Code ឬ ចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcsregnew ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារ បេក្ខជនត្រូវប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ។

ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បេក្ខជនត្រូវធ្វើការទំនាក់ទំនងជាមួយមន្ទីរ មុខងារសាធារណៈ រាជធានី ខេត្ត ដើម្បីជួយសម្រួលការបំពេញបែបបទសុំសិទ្ធិប្រឡងប្រជែង - ក្នុងករណីចាំបាច់បេក្ខជនអាចទាក់ទងជាមួយមន្ទីរមុខងារសាធារណៈ ឬមន្ទីរអប់រំ យុវជន និងកីឡាដើម្បីសាកសួរព័ត៌មានបន្ថែម។

ចំពោះឯកសារតម្រូវនានា សូមធ្វើការអានលម្អិតបន្ថែមនៅខាងក្រោម ៖

438174824 829981559155269 5352418272279689818 N

438240169 829981635821928 7883278648717582303 N

438223682 829981659155259 2728011695361050074 N

438224534 829981592488599 5478761108434423123 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia