ច្រើនណាស់! ត្រឹម១ឆ្នាំសោះ ក្រុមហ៊ុនជិត១លា.ន នៅកូរ៉េបានបិទទ្វារបន្តគ្នាព្រោះជួបបញ្ហាប្រឈមទាំងនេះ
ធី ស្រីល័ក្ខJULY 18 20241.2 K views

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Korea Time បានឱ្យដឹងថា ក្រុមហ៊ុននឹងអាជីវកម្មលក្ខណៈខ្នាតតូចប្រមាណជាជិត ១លាននៅប្រទេសកូរ៉េខាងត្បូងបានបិទទ្វារបន្តកន្ទុយគ្នាកាលពីឆ្នាំមុន ដោយសារតែជួបបញ្ហាប្រាក់ចំណូលធ្លាក់ចុះមិនអាចទប់ទល់នឹងការចំណាយបាន។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការបិទអាជីវកម្មដ៏ច្រើនបែបនេះគឺឆ្លុះបញ្ជាំងឱ្យឃើញពីវិបត្តិកាន់តែសុីជម្រៅរហូតធ្វើឱ្យអាជីវកម្មជាច្រើនបានជួបបញ្ហាយ៉ាងធ្ងន់ធ្ងរដោយសារបញ្ហាប្រាក់ចំណូលធ្លាក់ចុះផង គួបផ្សំនឹងអត្រាការប្រាក់ខ្ពស់និងតម្រូវការក្នុងស្រុកចុះខ្សោយទៀតនោះ បានបណ្តាលឱ្យអាជីវកម្មទាំងនេះបានបិទទ្វារកាន់តែមានការកើនឡើងជាខ្លាំង។

19

យ៉ាងណាមិញ សម្រាប់អាជីវកម្មដែលបិទនោះគឺភាគច្រើនជាអាជីវកម្មលក់រាយ និងភោជនីយដ្ឋាន មិនតែប៉ុណ្ណោះក្រៅពីអាជីវកម្មទាំងនេះប៉ះពាល់ខ្លាំង សូម្បីតែអាជីវកម្មផ្នែកជួល និងសំណង់ដែលទាក់ទងជាមួយនឹងអចលទ្រព្យក៏បានបិទទ្វារជាច្រើនកន្លែងផងដែរ ដោយសារទីផ្សារអចលទ្រព្យបានធ្លាក់ចុះកាលពីឆ្នាំមុន។

20

លើសពីនេះទៅទៀត ប្រសិនជាតម្រូវការក្នុងស្រុកចុះខ្សោយត្រូវបានគេរំពឹងថា នឹងបណ្តាលឱ្យមានការបិទបន្ថែមទៀតនៅអាជីវកម្មភោជនីដ្ឋាន កន្លែងស្នាក់នៅ និងកន្លែងបោះដុំ ឬកន្លែងលក់រាយជាដើម។

21

ជាមួយគ្នានោះដែរ លោក Kim Gwang-seok ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េបានបញ្ជាក់ថា "ពេលនេះតម្រូវការក្នុងស្រុកអាចងើបឡើងវិញនៅឆមាសទីពីរនៃឆ្នាំនេះ ដោយសារអត្រាការប្រាក់ ហាក់អាចធ្លាក់ចុះ" ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia