រកផ្លូវវាង! ស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរលើកំណាត់ផ្លូវនេះ
ធី ស្រីល័ក្ខJULY 17 202414.1 K views

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងពីការបញ្ចៀសចរាចរចំនួន ១ថ្ងៃលើកំណាត់ផ្លូវសំខាន់ៗមួយចំនួន។ ដោយការបញ្ចៀសនេះធ្វើឡើងដើម្បីសម្រួលដល់ការរៀបចំប្រារព្ធពិធីប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី សុី ជីនពីង” ដែលស្ថិតនៅរង្វង់មូលមហាវិថី ឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ ដែលស្ថិតនៅក្នុងភូមិជម្ពូនវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្ដិទៅដោយរលូន រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសនូវការកក់ស្ទះចរាចរ រដ្ឋាបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្ដគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី សុី ជីនពីង ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ បន្តរហូតដល់ផ្លូវបំបែកផ្លូវល្បឿនលឿន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៥:០០ នាទីរហូតដល់បញ្ចប់កម្មវិធី។

ក្នុងនោះដែរ រដ្ឋាបាលរាជធានីភ្នំពេញ ក៏បានសូមការយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងដោយក្ដីអនុគ្រោះពីសំណាក់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផងដែរ។ ប៉ុន្ដែនៅពេលផុតរយៈពេលនៃការហាមឃាត់រដ្ឋបាលរាជធានីភ្នំពេញនឹងបើឲ្យចរាចរធម្មតាវិញ៕

៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia