បុគ្គលិ.កក្ងានស! សេដ្ឋីនិពន្ធ Brian Tracy ប្រាប់ឱ្យប្រើរូបមន្ត SWAN រើសបុគ្គលិ.កមកធ្វើការបានល្អ
Ping Chou EngJULY 23 2024780 views

តាមការស្រាវជ្រាវបានឱ្យដឹងថា ការជ្រើសរើសមនុស្សត្រូវមកធ្វើការ គឺជាចំណុចចាប់ផ្តើមនៃភាពរីកចម្រើនរបស់ក្រុមហ៊ុន ប្រហែលជា៩៥%។ ប្រសិនបើអ្នកជួលមនុស្សខុស នោះមិនថាអ្នកធ្វើអ្វី ប្រើយុទ្ធសាស្រ្តអ្វី ឬខិតខំប្រឹងប្រែងអ្វីនោះទេ អ្វីដែលអ្នកដាក់ទៅគឺនឹងមិនមានអ្វីប្រែប្រួលធំដុំនោះឡើយ។

 

យ៉ាងណាមិញសេដ្ឋីនិពន្ធ  Brian Tracy បានប្រាប់របៀប រើសមនុស្ស៤ប្រភេទមកធ្វើការ បើចង់ឱ្យក្រុមហ៊ុនរីកចម្រើនល្អ តាមរយៈរូបមន្ត SWAN ខណៈរូបមន្តនេះគឺជាគោលការណ៍ដំបូងក្នុងវាយតម្លៃដើម្បីរើសបុគ្គលិក មកធ្វើការហើយអ្នកដឹកនាំងាយស្រួលក្នុងការបណ្តុះបណ្តាលពួកគេឱ្យកាន់តែខ្លាំង៖

 

ទី១. Smart (​មនុស្សឆ្លាត) ជួលមនុស្សឆ្លាតមកធ្វើការដោយអ្នកអាចសម្គាល់ពីភាពឆ្លាតវៃរបស់បេក្ខជនដោយរបៀបសាមញ្ញបំផុត តាមរយៈការពិសោធន៍អំពីភាពឆ្លាតរបស់ពួកគេតាមរបៀបនៃការចង់ចង់ដឹងចង់ឃើញរបស់បុគ្គលម្នាក់នោះ ព្រោះមនុស្សវៃឆ្លាតគឺចង់ដឹងចង់ឃើញជាងមនុស្សធម្មតា។

 

ទី២. Work hard (មនុស្សខិតខំ) ស្វែងរកមនុស្សដែលមានឆន្ទៈក្នុងការធ្វើការខ្លាំង និងអាចធ្វើការយូរម៉ោងបាន។ អ្នកអាចសាកពិសោធន៍ពួកគេតាមរយៈការដាក់ការងារឱ្យធ្វើ រួមទាំងពេលយប់ និងថ្ងៃចុងសប្តាហ៍ហើយមើលថាគេអាចធ្វើវាបានកម្រិតណានោះ អ្នកនឹងដឹងថាមនុស្សដែលបានរើសមកនោះតស៊ូខិតខំនឹងការងារបានកម្រិតណាហើយ។

 

ទី៣. Ambition (មានមហិច្ឆតា) រើសមនុស្សមាន មហិច្ឆតា​ចង់​ ​រីកចម្រើនក្នុងជីវិត មានគំនិតអភិវឌ្ឍន៍។ មនុស្សដែលមានមហិច្ឆតាមានឆន្ទៈងាយសម្គាល់បំផុតតាមរយៈរបៀបដែលគេនិយាយនិងរបៀបដែលគេស្តាប់​ ជាមនុស្សដែលព្រមបើកចិត្តទទួលយកការណែនាំ​ ទាំងទស្សនៈស្របនិងផ្ទុយគ្នា ហើយពួកគេចេះស្វែងរកឱកាសដើម្បីរីកចម្រើនសម្រាប់ជីវិតផ្ទាល់ខ្លួននិងការងារ។

 

ទី៤. Nice (មនុស្សល្អ)៖ មនុស្សល្អត្រង់ចំណុចនេះគឺសំដៅលើមនុស្សដែលមានអត្តចរិតល្អ ចង់ឱ្យអ្នកដទៃរីកចម្រើនទៅជាមួយគ្នា ធ្វើការងារជាប្រយោជន៍រួម ដាក់ចិត្តរៀនសូត្រ​ ហើយជាមនុស្សដែលអាចដុសខាត់បានទៅថ្ងៃអនាគត។ ដើម្បីសម្គាល់ថាមនុស្សដែលអ្នករើសមកថាល្អឬមិនល្អ ចូរសង្កេតមើលរបៀបដែលគេនិយាយជាមួយអ្នកតូចតាចជាងខ្លួន។

 

សរុបមកវិញការជ្រើសមនុស្សមកធ្វើការ ក្រៅអំពីចំណេះដឹងដែលបេក្ខជនមាន គេក៏ត្រូវសម្គាល់អំពីអត្តចរិតដែលអាចសម្គាល់បានភ្លាមៗនិងទេពកោសល្យពីកំណើតផងដែរ។

 

គួរជម្រាបផងដែរថាលោក Brian Tracy គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Brian Tracy International ដែលជាក្រុមហ៊ុនជំនាញក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គល ហើយក៏ជាអ្នកនិពន្ធសៀវភៅផ្នែកលក់និងចិត្តសាស្រ្តកំពូលមួយរូបក្នុងពិភពលោកដែលបានបកប្រែរាប់សិបភាសាឯណោះនិងលក់នៅជុំវិញពិភពលោក៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia