ចិនវ៉ាអាមេរិក! សកលវិទ្យាល័យ៨ របស់ចិន ជាប់ចំណាត់ថ្នាក់ មានការស្រាវជ្រាវវិទ្យាសាស្រ្តច្រើនបំផុត
Ping Chou EngNOVEMBER 1 202459 views

ទិន្នន័យពី Global Times បានឱ្យដឹងថាក្នុងចំណោមសកលវិទ្យាល័យដែលមានស្ថិតនៅចំណាត់ថ្នាក់ TOP10 លើសកលវិទ្យាល័យនានាជុំវិញពិភពលោក មានសាកលវិទ្យាល័យរបស់ប្រទេសចិនចំនួន៨ ហើយដែលវ៉ាជែង សកលវិទ្យាល័យរបស់អាមេរិកគឺ Harvard University និងសកលវិទ្យាល័យរបស់កាណាដា​ University of Toronto ក្នុងការបោះពុម្ពផ្សាយ ស្រាវជ្រាវវិទ្យាសាស្រ្តនិងបង្កើតគំនិតថ្មី។

 

ការវាយតម្លៃនេះគឺគិតចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២ ដោយ CWTS Leiden Ranking ដែលជាមជ្ឈមណ្ឌលសកលធ្វើសូចនករសកលវិទ្យាល័យល្អបំផុតសម្រាប់សិក្សាវិទ្យាសាស្រ្ត មានស្នាក់ការនៅប្រទេសហូឡង់។

 

យ៉ាងណាមិញខាងក្រោមនេះជាសកលវិទ្យាល័យដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទាំង១០ ដែលមានការបោះពុម្ព ស្រាវជ្រាវវិទ្យាសាស្រ្តនិងរកឃើញគំនិតបង្កើតថ្មី ខណៈសកលវិទ្យាល័យចិន Zhejiang University ជាប់ចំណាត់ថ្នាក់លេខ១លើលោក និងសកលវិទ្យាល័យអាមេរិក Harvard University ជាប់ចំណាត់ថ្នាក់លេខ២។

 

1. Zhejiang University

2. Harvard University

3. Shanghai Jiao Tong University

4. Sichuan University

5. Central South University

6. Huazhong University of Science and Technology

7. Sun Yat-Sen University

8. University of Toronto

9. Xi’an Jiaotong University

10. Tsinghua University

 

462329667 1052029623635911 5906329726930038401 N

 

 

គួរជម្រាបផងដែរថាការបោះពុម្ពនិងស្រាវជ្រាវវិទ្យាសាស្រ្ត គឺសម្តៅទៅដល់ការរុករក ការអនុវត្តពិសោធន៍ ចម្រោះគំនិតដើម្បីជាការផ្សព្វផ្សាយ គំនិតនិងទ្រឹស្ដីបែបវិទ្យាសាស្ត្រថ្មីៗដល់សហគមន៍ណាមួយអាចយកទៅប្រើការបាន។ ការស្រាវជ្រាវនេះអាចធ្វើឡើង ដោយនិស្សិតថ្នាក់បណ្ឌិតឬអ្នកប្រាជ្ញ ដែលគេនឹងបោះពុម្ពវាជាទម្រង់ផ្សេងៗពីគ្នា ដូចក្រដាសសៀវភៅ ឬអេឡិចត្រូនិកជាដើម៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia