ប្រទេសចិនជាមិត្តអមតៈរបស់ប្រទេសកម្ពុជា មិត្តភាពប្រពៃណីរវាង កម្ពុជានិងចិននឹងកាន់តែស៊ីជម្រៅថែមទៀត
Sreymom ChaJULY 23 20245.4 K views

យោងតាមរបាយការណ៍ចុងក្រោយ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំកម្ពុជា លោក Wang Wenbin បានមកដល់កាន់មុខតំណែងនៅកម្ពុជា នៅពេលទទួលការថ្វាយសារតាំង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងថា ព្រះអង្គបានវាយតម្លៃយ៉ាងខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានាធិបតី Xi Jinping និងសូមថ្លែង​អំណរគុណ​យ៉ាងស្មោះស្ម័គ្រ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​ជំនួយ​ដ៏​មាន​តម្លៃយូរអង្វែង​ដល់​​កម្ពុជា។

សព្វថ្ងៃ​នេះ ពិភពលោក​​មានស្ថានភាព​​តានតឹង ​មិន​ថា​ប្រទេស​លោក​ខាង​លិច​ខ្លះ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ណា​ក៏​ដោយ ចិន​តែងតែជា​មិត្ត​អមតៈ​របស់​កម្ពុជា។

នៅ​ចំពោះ​មុខ​ការ​បង្កាច់​បង្ខូច​ដ៏​អាក្រក់​របស់​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​ប្រទេស​ចិន កម្ពុជា​នឹង​មិន​​រេរា​​ការ​ប្ដេជ្ញា​ចិត្ត​ក្នុងកិច្ចសហការ​ជាមួយ​ប្រទេស​ចិន​ឡើយ ​មិត្តភាព​​ប្រពៃណី​រវាង​កម្ពុជា​និង​ចិន​នឹង​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត ហើយ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​នឹង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា។

ជាងនេះទៅទៀត មេដឹកនាំកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ក្នុងបទសម្ភាសន៍ជាច្រើនថា  កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមឹុងម៉ាត់នូវគោលនយោបាយចិនតែមួយ និងគាំទ្រគំនិតផ្តួចផ្តើមសំខាន់ដូចជា “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”  ដែលស្នើឡើងដោយប្រធានាធិបតី Xi Jinping ។

ហេតុអ្វីកម្ពុជាគាំទ្រចិនយ៉ាងខ្លាំងម្ល៉េះ?ហេតុអ្វីគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ទទួលបានការកោតសរសើរយ៉ាងខ្លាំងម្ល៉េះ?

តាមទស្សនៈទិន្នន័យ ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ចិនបានជួយកម្ពុជាសរុបចំនួន៣ពាន់លានដុល្លារ សាងសង់ផ្លូវជិតសរុបចំនួន៤០០០គីឡូម៉ែត្រ និងសាងសង់ស្ពានចំនួន១៦ ដែលមានប្រវែងសរុប១៤០០០ម៉ែត្រ។ នៅក្នុងវិស័យវិនិយោគ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ចិនជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន១៣០០លានដុល្លារ ស្មើនឹង ៤២% នៃការវិនិយោគសរុប។

ទិន្នន័យ​ខាង​លើ​នេះ​គឺ​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា​នរណា​ជា​មិត្តដែកថែប​ដ៏​ពិត​ប្រាកដ​របស់​កម្ពុជា បើប្រៀបធៀបជាមួយនឹងប្រទេសដែលគ្រាន់តែធ្វើការវិនិច្ឆ័យ ប្រទេសចិនបានប្រើសកម្មភាពជាក់ស្តែងដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួន និងបង្ហាញពីកម្លាំងពិតប្រកដរបស់ខ្លួន។

លើសពីនេះ ថ្ងៃទី១៩ ខែកក្កដា ស្របពេលនឹងខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា នៅថ្ងៃនេះ កម្ពុជាបានប្រារព្ធពិធីបើកសម្ពោធរបស់“មហាវិថី Xi Jinping” ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវចំណងមិត្តភាពប្រពៃណីដែលមិនអាចបំបែកបានរវាងកម្ពុជានិងចិន ហើយក៏បង្ហាញពីទំនាក់ទំនងដែក​ថែប​នឹង​បន្ត​បើកជំពូកថ្មី និង​សម្រេចបាន​នូវ​សមិទ្ធិផលថ្មី។

ជាផ្លូវក្រវ៉ាត់ក្រុងទី៣ក្នុងភ្នំពេញ  “មហាវិថី Xi Jinping” មានសារៈសំខាន់ក្នុងការបន្ធូរបន្ថយសម្ពាធចរាចរណ៍ ផ្លូវនេះតភ្ជាប់ផ្លូវជាតិលេខ ១ ២ ៣ ៤ ៥ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាពេលខាងមុខនឹងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ហើយអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ ដោយមិនចាំបាច់ចូលក្រុង។

ក្រៅពីការបន្ធូរបន្ថយសម្ពាធចរាចរណ៍ ការបើក “មហាវិថី Xi Jinping” ក៏នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងភ្នំពេញផងដែរ។

“មហាវិថី Xi Jinping” ឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីចំណងមិត្តភាពពិសេសរបស់

រដ្ឋាភិបាលកម្ពុជាចំពោះប្រធានាធិបតី Xi Jinping និងប្រជាជនចិន។

ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​​ចិន​និង​កម្ពុជា​ កាលពី​៦៦​ឆ្នាំមក ប្រទេស​ទាំងពីរ​តែងតែ​គោរព​គ្នា​ទៅវិញទៅមក និងចាត់ទុកគ្នាទៅវិញទៅមកដោយស្មើភាព ទំនាក់ទំនង​ទ្វេភាគី​សម្រេច​បាន​នូវការ​អភិវឌ្ឍ​លោត​ផ្លោះ និង​​ក្លាយ​ជា​គំរូល្អ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ។ ចិន​​តែងតែ​ជា​មិត្ត​និង​ដៃគូ​ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​របស់​កម្ពុជា។

Photo 2024 07 23 16 42 02

គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ដែលចិនស្នើឡើងនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបង្អាប់ និងនិយាយបង្កាច់បង្ខូចចិន ប៉ុន្តែការពិតបានប្រាប់យើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាច្រើន និងនាំមកនូវលទ្ធផលជាផ្លែផ្កាដល់ប្រទេស​​តាម​ផ្លូវ ​ហើយកម្ពុជាបានក្លាយជា​គំរូ​សំខាន់មួយ។ ចិន​ជា​ដៃគូ​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា ដែល​បាន​ជួយ​កម្ពុជា​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍ ​ចំណង​មិត្តភាពដែកថែប​រវាង​កម្ពុជានិង​ចិន​បាន​ក្លាយ​ជា​គំរូ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ។

យើងជឿជាក់ថា ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន នឹងត្រូវបានពង្រឹងបន្ថែមទៀត និងមានប្រវត្តិយូរអង្វែង។ នាពេលអនាគត យើងនឹងរួមគ្នាសរសេរជំពូកថ្មីនៃមិត្តភាពកម្ពុជានិងចិន និងស្វាគមន៍អនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងចិននិងកម្ពុជា។

Photo 2024 07 23 16 41 55

Sreymom Cha

អត្ថបទសរុប៖ 289

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia