បាត់ផ្លាកលេខកុំទាន់អាលភ័យ ក្រសួងអនុញ្ញាតឲ្យស្នើថ្មី ឲ្យតែមានឯកសារ៥នេះ
Bunthoeun KoemJULY 18 2022154 views

បច្ចុប្បន្នអ្នកប្រើប្រាស់រថយន្ដនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងច្រើន ក្នុងនោះបញ្ហាបាត់ផ្លាកលេខ ក៏កើតមានមិនតិចនោះដែរ ដោយសារត្រូវបានគេលួចយក ឬក៏ជួបប្រទះនឹងបញ្ហាណាមួយធ្វើឲ្យខូចខាត ឬជ្រុះបានជាដើម។ ដោយបញ្ហានេះ ទើបកន្លងមកមានម្ចាស់រថយន្ដមួយចំនួនតែងលើកឡើងថា តើការបាត់ផ្លាកលេខរថយន្ដនេះ អាចធ្វើការស្នើសុំពីក្រសួងបានវិញដែរឬអត់?

យ៉ាងណាយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រថយន្ដដែលបាត់ផ្លាកលេខគឺអាចមកធ្វើការស្នើសុំថ្មីបាន ក៏ប៉ុន្ដែតម្រូវឲ្យម្ចាស់រថយន្ដដែលបាត់ផ្លាកលេខទាំងនោះ ត្រូវមានឯកសារស្នើរសុំដូចខាងក្រោម៖

  • អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
  • ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
  • បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)
  • ពាក្យបណ្តឹងមានបញ្ជាក់ពី៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ (ករណីបាត់ផ្លាកលេខរថយន្តម្ខាង) និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ (ករណីបាត់ផ្លាកលេខរថយន្តមួយគូ)
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
  • ដូច្នេះសម្រាប់ម្ចាស់យានយន្ដដែលបានបាត់ផ្លាកលេខ អាចទៅធ្វើការស្នើសុំផ្លាកលេខថ្មីវិញបាន តែមុនពេលទៅស្នើសុំ សូមរៀបចំឯកសារដែលរៀបរាប់ខាងលើឲ្យបានរួចរាល់ជាមុនសិន៕

    អត្ថបទ៖ កឹម ប៊ុនធឿន

    294635550 358166339827700 3824927085464213686 N

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia