ធ្វើពីតូចទៅធំ! ស្រ្តីខ្មែរ២រូប ចាយទុនត្រឹម១០ម៉ឺនរៀលចេញរកស៊ី តែអាចបង្កើតសិប្បកម្មលក់ផលិតផលសឹងមិនទាន់
ធី ស្រីល័ក្ខAPRIL 22 20242.4 K views

 លុយត្រឹមតែ ១០ម៉ឺនរៀលជាចំនួនទឹកលុយមួយដែលតិចបំផុត ពោលគ្រាន់តែយកចំនួនទឹកលុយនេះទៅញាំអីតែបន្តិចក៏អស់បាត់ទៅហើយ។ ប៉ុន្តែលុយ១០ម៉ឺនរៀលនេះ ត្រូវបានស្រ្តីខ្មែរ២រូប យកមកបង្កើតមុខរបរ​រហូតអាចបើកសិប្បកម្មលក់ផលិតផលសឹងមិនទាន់ឡើយ។

ជាមួយគ្នានោះដែរ ពេលនេះចាបក្រហមនឹងលើកយកមុខរបរ២ប្រភេទ ដែលស្រ្តីខ្មែរ២រូប បានចាយទុនត្រឹម១០ម៉ឺនរៀលចាប់ផ្តើមមុខរបរ ពេលនេះលក់ឱ្យភ្ញៀវសឹងមិនទាន់។ មុខរបទាំង ២ប្រភេទនោះមានដូចជា៖

១. លក់ស្រ្កាប់ធម្មជាតិ

អ្នកស្រីអ៊ិន ស្រីលាភ ជាស្រ្តីខ្មែរ១រូបដែលបានចាយទុនត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះ ក្នុងធ្វើស្រ្កាប់កាហ្វេលក់តាមអនឡាញ​ ប៉ុន្តែនាពេលនេះគាត់អាចបើកសិប្បកម្មផ្ទាល់ខ្លួនមួយផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម អ្នកស្រីអ៊ិន ស្រីលាភ ដែលជាម្ចាស់ប្រេន HSL NATURE បាននិយាយថា កាលពីអំឡុងឆ្នាំ ២០១៥ កញ្ញាបានចាប់ផ្តើមទុនរកស៊ីប្រហែល១១ម៉ឺនរៀល ដោយបានទិញវត្ថុធាតុដើមធម្មជាតិ ពន្លៃ រមៀត គ្រាប់កាហ្វេ មកធ្វើជាស្រ្កាប់ខ្លួនតាមអនឡាញ។

5

ដោយសារតែរកស៊ីដោយមានឆន្ទៈខ្ពស់នឹងមានគោលដៅខ្ពស់ពីមុខរបរមួយនេះបែបនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃមុខរបររបស់អ្នកស្រីគឺកាន់តែរីកចម្រើនខ្លាំងទៅហើយក៏មានអតិថិជនគាំទ្រច្រើនខ្លាំងជាងមុន រហូតអាចផ្លាស់ប្តូររបរអ្នកស្រីពីការលាយស្រ្កាប់កាហ្វេលក់តាមអនឡាញធម្មតា មកអាចបើកជាសិប្បកម្មលក្ខណៈគ្រួសារ ក៏ដូចជាអាចមានកូនហាងតូចមួយនៅខេត្តប៉ៃលិនសម្រាប់ឱ្យអតិថិជនដែលចង់មកទិញផ្ទាល់ក៏បានហើយទិញតាមអនឡាញក៏បានដែរ។

អ្នកស្រីអ៊ិន ស្រីលាភ ដែលជាម្ចាស់ប្រេន HSL NATURE បានគូសបញ្ចាក់ថា ចំណុចពិសសរបស់ផលិតផល ដែលមាន Brandname “HSL NATURE “ គឺគុណភាពខ្ពស់រួមជាមួយតម្លៃសមរម្យដោយបានសំរិទ្ធសំរាំងជាមួយ វត្ថុធាតុដេីមល្អៗ ក្នុងស្រុក100% និង បច្ចេកទេសផលិតផលជាពិសេស  ក្នុងនាមជាអ្នកលក់ដែលមានភាពស្មោះត្រង់ មានទំនួលខុសត្រូវ ចំពោះអតិថិជន។ សម្រាប់បងប្អូនដែលចង់កម្មង់ផលិតផលពី HSL NATURE អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 89 775 919 ឬហ្វេសប៊ុកផេក HSL Nature Brand ៕

4

២. កែច្នៃគ្រាប់ធញ្ញជាតិ

នៅក្នុងបទសម្ភាន៍ជាមួយចាបក្រហម អ្នកនាងនុត សុភ័ស្ត ដែលជាម្ចាស់សិប្បកម្មស្រីមុំ កែច្នៃគ្រាប់ធញ្ញជាតិ បាននិយាយថា ចំពោះរបរមួយនេះអ្នកនាងបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ ២០១៥ មកម្លេះ ដែលបើកដំបូងជាមួយដើមទុន១០ម៉ឺនរៀលហើយបើកជាលក្ខណៈគ្រួសារទេ។

ក្រឡេកមកមើលសិប្បកម្មរបស់គាត់បន្តិច នាពេលបច្ចុប្បន្នគាត់អាចប្តូរពីអាជីវកម្មលក្ខណៈគ្រួសារមកបើកជាសិប្បកម្មហើយ ចំណែកផលិតផលដែលគាត់កំពុងតែផ្តោតខ្លាំងក្នុងការផលិតនិងលក់ដាច់ខ្លាំងនោះគឺមានដូចជា ពោតលីងអប់រសជាតិប័រ ពោតលីងអប់រសជាតិស្លឹកខ្ទឹម ពោតលីងអប់រសជាតិហឹរ នៅក្នុងនោះអ្នកនាងសុភ័ស្តក៏បានផលិតនៅមុខទំនិញមួយចំនួនទៀតដើម្បីផ្សែផ្សំគ្នាដែលមានបាញ់ត្រាង អំបឹលបង្គាលីងតាមតែតម្រូវការអតិថិជនកម្មង់។

6

និយាយបណ្តើរ សើចបណ្តើរ ម្ចាស់សិប្បកម្មស្រីមុំ បានបង្ហើបថា និយាយមិនលាក់លៀម “ខ្ញុំជាមួយនិងស្វាមីពិតជាស្រលាញ់នៅផលិតផលណាមួយដែលកូនខ្មែរអាចធ្វើខ្លួនឯងបានណាស់ ទោះបីជារបរនេះផ្តើមពីទុនតិចហើយរកចំណូលបានតិចក៏ជាក្តីសុខម្យ៉ាងដែរ “ ។ នៅត្រង់ចំណុចនេះអ្នកនាងក៏បានបន្តថា រាល់ថ្ងៃនេះអ្នកនាងជាមួយស្វាមីហត់បន្តិចមែនតែក៏សប្បាយចិត្ត ដោយសារតែគាត់ជាមួយស្វាមីបានដើរតួជាអ្នកផលិតផង ជាអ្នកវិចខ្ចប់ផង ជាអ្នកធ្វើទីផ្សារផង និងជាអ្នកដឹកជញ្ជូនផងដែរ៕

៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia