ការប្រកួតប្រជែងស្រាក្រឡុក Campari Red Hands Asia 2024 ប្រចាំតំបន់ ជាលើកដំបូងក្នុងប្រទេសកម្ពុជា
ធី ស្រីល័ក្ខSEPTEMBER 20 2024

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ មានកម្មវិធីប្រកួត Campari Red Hands Asia 2024 ដើម្បីស្វែងរកម្ចាស់ជើងឯកក្រឡុកស្រា Campari ដែលជាម៉ាកយីហោល្បី និងជាធាតុផ្សំស្នូលមិនអាចខ្វះបានរបស់ស្រាក្រឡុក Negroni។ ជាមួយនឹងការត្រលប់មកវិញបន្ទាប់ពីត្រូវបានផ្អាករយៈពេល ៥ឆ្នាំ កម្មវិធីដ៏ពិសេសនេះត្រូវបានបង្កើតឡើងដើម្បីបង្រួបបង្រួម និងបំផុសសមាគមន៍អ្នកក្រឡុកស្រាជុំវិញពិភពលោកក្នុងការបង្ហាញនូវសមត្ថភាព គំនិតច្នៃប្រឌិត ទេព្យកោសល្យ និងបច្ចេកទេសនៃការលាយបញ្ចូលគ្នាដើម្បីបង្កើតស្រា Negroni មួយដែលមានរូបរាង និងរសជាតិដ៏អស្ចារ្យ។ ហើយនេះគឺជាលើកដំបូងបំផុតរបស់ប្រទេសកម្ពុជាដែលកម្មវិធីប្រកួត Campari Red Hands Asia 2024 នេះត្រូវបានរៀបចំឡើង។

8

វិញ្ញាសាររបស់ការប្រកួតនៅឆ្នាំនេះគឺទាក់ទងទៅហ្នឹង “Cocktail & Senses” ដើម្បីបង្កើតការបញ្ចូលគ្នានៃគំនិតច្នៃប្រឌិតទាក់ទងជាមួយញ្ញាណទាំង៥គឺ រូបភាព ក្លិន រសជាតិ ប៉ះផ្ទាល់ និងសម្លេង (sight, smell, taste, touch and sound) ។ ការប្រកួតប្រជែងត្រូវបានរៀបចំឡើងចំនួន៣វគ្គ ដែលនៅជុំទី១គឺជាការធ្វើបទបង្ហាញតាមរយៈខ្សែវីដេអូ  ជុំទី២ជាការលក់ក្នុងហាងនូវស្រាក្រឡុកNegroni  ៣ ប្រភេទទៅកាន់អតិថិជន រយៈពេល១ខែ និងជុំទៅ៣គឺជាការប្រកួត ជុំគ្នាផ្ទាល់នៅ Sora Rosewood ដោយអ្នកឈ្នះនឹងក្លាយទៅជាអ្នកតំណាងឲ្យប្រទេសកម្ពុជា ដើម្បីបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Milan ប្រទេសអ៊ីតាលីក្នុងខែធ្នូឆ្នាំ២០២៤ ខាងមុខនេះ។ ការប្រកួតវិលជុំនេះ គោលដៅសម្រាប់ស្វែងរកក្រុមអ្នកក្រឡុកស្រាកំពូលៗក្នុងទីផ្សារអាស៊ី ដើម្បីដណ្តើមយកពានជើងឯកCampari Red Hands Asia ដ៏មានកិត្យានុភាពមួយនេះ ។

26

ការប្រកួតនៅក្នុងប្រទេសកម្ពុជានេះ គឺត្រូវរៀបចំនិងដឹកនាំដោយក្រុមហ៊ុន Alchemy Beverage Kh ដែលជាក្រុមហ៊ុន តំណាងទទួលសិទ្ធចែកចាយផ្តាច់មុខ ស្រា Campari ប្រចាំប្រទេសកម្ពុជា ។ មានហាងBar ល្បីៗជាង២០ នៅក្នុងទីក្រុងភ្នំពេញ និងសៀមរាបបានចុះឈ្មោះចូលរួមការប្រកួត ប៉ុន្តែមានតែ ហាងBar ចំនួន៨ តែប៉ុណ្ណោះ រួមមាន Sofitel Angkor Phokeethra Golf and Spa Resort, Sora Rosewood, Five 19 Whisky Cigar Lounge and Sushi, Oakwood Premier Phnom Penh, Kravat Speakeasy Bar, Le Manolis, Oskar និង The Waterside Phnom Penh ដែលបានជាប់ចូលទៅក្នុងជុំទី៣ ដើម្បីស្វែងរកជើងឯកប្រចាំប្រទេសកម្ពុជាចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រនៅទីក្រុង Milan ដែលជាប្រទេសកំណើតរបស់ស្រា Campari។

27

ការប្រកួតជុំទី៣នេះបានរកឃើញម្ចាស់ជើងឯកតំណាងឲ្យប្រទេសកម្ពុជា គឺបានទៅលោក ហេង លីហ៊ាង មកពី Five 19 Whisky Cigar Lounge and Sushi និងជ័យលាភីលេខ ២ និងលេខ៣ បានទៅ អ្នកនាង ណាង សុខឡា មកពី Sora Rosewood, និងកញ្ញា រ័ត្ន ឧត្តម មកពី Kravat Speakeasy Bar ដែលបានធ្វើការបង្ហាញនូវរូបមន្តស្រាក្រឡុកដ៏ពិសេសរបស់ខ្លួនជូនទៅកាន់គណៈកម្មការ 4នាក់ក្នុងនោះ រួមមាន Brand Ambassador មកពី Campari Group ប្រចាំប្រទេសវៀតណាមផងដែរ។

១២

ដើមកំណើតនៃ RED HANDS ASIA

ជាមួយនឹងទឹកពណ៌ក្រហមដែលអាចផ្លាស់ប្តូរស្រាក្រឡុកទាំងរូបរាង និងរសជាតិ Red Hands ជា ឈ្មោះមួយសំដៅទៅកាន់អ្នកក្រឡុកស្រា ដែលមានភាពច្នៃប្រឌិតក្នុងការបង្កើតនូវស្រាក្រឡុកដោយប្រើប្រាស់ Aperitivo ជាគ្រឿងផ្សំចំបង។ រយៈពេល២ឆ្នាំ នៃការបង្កើតដំបូងក្នុងឆ្នាំ២០១៨  កម្មវិធី Campari Bartender Competition Asia បានប្រមូលនូវកំពូលអ្នកជំនាញស្រាក្រឡុក Masters of Mixology មកបង្ហាញពីចំណាប់អារម្មណ៍ ទេពកោសល្យ ភាពប៉ិនប្រសព្វ និងគំនិតច្នៃប្រឌិតហួសពីការរំពឹងទុក។

 

ហើយឆ្នាំ២០២៤ កម្មវិធីនេះបានប្រព្រឹត្តឡើងជាមួយនឹងឈ្មោះ Campari Red Hands Asia ក្នុងគោលបំណងអបអរដល់អ្នកក្រឡុកស្រាដែលតំណាងឲ្យស្មារតី និងភាពអស្ចារ្យរបស់ ស្រា Campari។ ហើយកម្មវិធីនេះក៏ត្រូវបានអភិវឌ្ឍខ្លួនក្លាយទៅជាកម្មវិធី ប្រកួតប្រជែងលក្ខណ:សកលក្នុងប្រវត្តិសាស្រ្តស្រា Campari (Legacyin Campari’s History)។

១១

អំពី CAMPARI

ស្រា Campari គឺជានិមិត្តសញ្ញាដ៏ចំណាស់មួយប្រកបទៅដោយមន្តស្នេហ៍ ដែលរូបមន្តសម្ងាត់នៅតែបន្តបន្សល់ទុកមិនផ្លាស់ប្តូរ ។ មានដើមកំណើតនៅ Novara ក្នុងឆ្នាំ១៨៦០ ស្រា Campari ត្រូវបានទទួលស្គាល់ថាជាគ្រឿងផ្សំគោលដ៏សំខាន់របស់ស្រាក្រឡុកមួយចំនួនដ៏ល្បីល្បាញបំផុតនៅជុំវិញពិភពលោកផងដែ។  ភាពល្បីល្បាញមួយនេះគឺកើតមានឡើងក៏ព្រោះតែស្រា Campari ផ្សំឡើងពី​រុក្ខជាតិ ពពួកមើម ឱសថល្វីង  ពពួករុក្ខជាតិមានក្លិន​ក្រអូប រួមជាមួយ​ផ្លែឈើ​ក្នុង​ល្បាយ​នៃ​ជាតិ​អាល់កុល និង​ទឹក ដែល​ផ្ត​ល់​នូវ​រសជាតិដ៏​ពិសេស។ ជាមួយនឹងទឹកពណ៌ក្រហមដ៏រស់រវើក ក្លិនក្រអូប និងរសជាតិដ៏ពិសេសនេះ  ស្រា Campari តែងតែជានិមិត្តរូបនៃភាពទាក់ទាញ ធ្វើអោយអ្នកពិសារទទួលបាននូវបទពិសោធន៍រសជាតិស្រាក្រឡុកមួយដ៏ឈ្ងុយឆ្ងាញ់។ ហើយអ្វីទាំងនេះគឺជាគុណតម្លៃដែលអាចធ្វើឲ្យស្រា Campari ក្លាយទៅជាយីហោមួយដ៏ល្បីលំដាប់ពិភពលោក ដែលជានិមិត្តរូបនៃស្តាយអ៊ីតាលីដ៏ល្អឥតខ្ចោះ ។

១៣

អំពី NEGRONI

បានបង្កើតឡើងតាំងពីឆ្នាំ១៩១៩​មកម្លេះ នៅ Florence នៅពេលដែលលោក Count Camillo Negroni កំពុងតែធ្វើការកម្មង់ស្រាក្រឡុក Americano ប៉ុន្តែពេលនោះគាត់បានសម្រេចចិត្តថាវាដល់ពេលសម្រាប់ការផ្លាស់ប្តូរហើយ ដោយគាត់បានធ្វើការស្នើឲ្យប្រើប្រាស់ Gin ជំនួសឲ្យសូដា។ ហើយគំនិតនេះត្រូវបានកើតមានឡើងពីដំណើរកំសាន្តចុងក្រោយរបស់គាត់ទៅកាន់ទីក្រុងឡុងដ៍ ដែលជាកន្លែងដែល Gin មានប្រជាប្រិយភាពខ្លាំង។ ពេលនោះអ្នកក្រឡុកស្រា រីករាយ និងគោរពតាមការស្នើសុំរបស់ Count Camillo Negroni និងបន្ថែមការតុបតែងដោយប្រើប្រាស់សំបកក្រូចជំនួសឲ្យចំណិតក្រូចឆ្មា ហើយក៏ក្លាយទៅជាស្រាឡុកថ្មីបង្កើតដោយគាត់ផ្ទាល់។

 

នៅ Florence, ជាធម្មតា Count ត្រូវបានគេស្គាល់ថា  Count Negroni's Americano ឬ Americano with a touch gin។ ប៉ុន្តែទោះបីជាមានការហៅឈ្មោះជាច្រើនបែបផ្សេងគ្នាយ៉ាងណាក៏ដោយ ស្រាក្រឡុក Negroni ត្រូវបានបង្កើតចាប់ពីពេលនោះមក។

១៤

រហូតមកដល់បច្ចុប្បន្ននេះ Negroni គឺនៅតែជាស្រាក្រឡុកដែលមានវ័យចំណាស់ និងល្បីបំផុតមួយ ដែលអ្នកអាចស្វែងរកអ្នកក្រឡុកស្រាដែលអាចធ្វើស្រាក្រឡុក Negroni មួយប្រភេទនេះនៅគ្រប់ទីកន្លែងជុំវិញពិភពលោក ដោយរូបមន្តដើមរបស់វា គឺជាការរួមបញ្ចូលគ្នាប្រកបដោយតុល្យភាពនៃស្រា Campari, Red Vermouth និង London Dry gin ដែលមានអាយុជិតមួយសតវត្ស ហើយនៅតែបន្តទទួលបានការគាំទ្ររហូតដល់សព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀត សមាគមអ្នកក្រឡុកស្រាអន្តរជាតិThe International Batenders Association (IBA) ក៏បានទទួលស្គាល់ថាស្រា Campari ជាគ្រឿងផ្សំស្នូលផ្លូវការរបស់ Negroni បើគ្មានស្រា Campari នោះស្រាក្រឡុក Negroni ក៏មិនអាចមានដែរ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.campari.com ឬ fb: Alchemy Beverage Kh ៕

២១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia