ជប៉ុនចេញគោលការណ៍ថ្មី អនុញ្ញាតឱ្យកម្ពុជាអាចសុំ eVisa ទៅលេងប្រទេសខ្លួនបានដល់ ៩០ថ្ងៃ
ធី ស្រីល័ក្ខAPRIL 17 20237.6 K views

កាលពីពេលថ្មីៗកន្លងទៅរដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានសម្រេចចេញគោលការណ៍ថ្មីសម្រាប់ទេសចរកម្ពុជា អាចធ្វើការស្នើសុំ eVisa ដើម្បីចូលទៅលេងប្រទេសជប៉ុនបានដល់ ៩០ថ្ងៃ ហើយការស្នើសុំ eVisa នេះអាចស្នើសុំបានតាមប្រព័ន្ធអនឡាញ។

Cambodias E Type Visa now Available for Online Application in All Countries 750x440

04ab1c8 1669330184382 000 32lc4av

ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អេណុ អាត់ស៊ូស្ស៊ឹ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលប្រទេសជប៉ុនអនុញ្ញាតឱ្យមាន eVisa ជូនប្រទេសចំនួន ១០ រួមទាំងកម្ពុជា អាចទៅលេងប្រទេសជប៉ុនបានដល់៩០ថ្ងៃ។លោកបន្តថា ការចេញគោលការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជម្រុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

341079437 1244149449520683 6851585537563769080 N

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកគោលការណ៍អនុញ្ញាតឱ្យមានការស្នើសុំទិដ្ឋការអនឡាញនេះ គឺពិតជាល្អប្រសើរណាស់សម្រាប់វិស័យទេសចរណ៍ប្រទេសទាំង២ ក្នុងនោះភ្ញៀវទេសចរមិនចំណាយពេលយូរ សន្សំសំចៃប្រាក់ ងាយស្រួល ព្រមទាំងទទួលបានរយៈពេលយូរក្នុងការស្នាក់នៅ ឬដើរទស្សនាប្រទេសជប៉ុន ហើយក៏អាចប្រើទិដ្ឋការនោះចេញចូលប្រទេសជប៉ុនបានច្រើនដងថែមទៀត។

341267726 530261219273256 5368160716691691396 N

ក្រៅពីការលើកឡើងអំពីគោលការណ៍ស្នើសុំ eVisa នេះ លោក អេណុ អាត់ស៊ូស្ស៊ឹ  ក៏បានសន្យាថានឹងបន្តទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ជាពិសេសក្នុងវិស័យទេសចរណ៍។ខណៈបច្ចុប្បន្នកម្ពុជាបាននឹងកំពុងធ្វើការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍បេតិកភណ្ឌធំៗនៅកម្ពុជា ព្រមទាំងតំបន់ដែលមានសក្តានុពលផ្សេងទៀតជាច្រើនផងដែរ៕

341514712 942854217146236 2412580840461510027 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia