កាល់តិច បង្កើតប្រូម៉ូសិនបែបឌីជីថលដែលកាន់តែងាយស្រួលនិងសុក្រឹតដើម្បីឈ្នះរង្វាន់ធំ
Daneth MechSEPTEMBER 6 2024

កាល់តិច ទើបតែដាក់ចេញនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដែលមានឈ្មោះថា“ចំណាយក្លាយជារង្វាន់”។ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អតិថិជនទាំងអស់អាចចូលរួមការចាប់រង្វាន់ប្រចាំខែបាន ដោយគ្រាន់តែទូទាត់តាមរយៈ ABA PAY រាល់ពេលចំណាយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តារម៉ាត និងកាហ្វេផ្លាស់ទូទាំងប្រទេស។

គួររម្លឹកដែរថា ជាង២៥ឆ្នាំមកហើយដែល កាល់តិច តែងតែផ្ដល់ជូនកម្មវិធីពិសេសៗជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ ដោយឡែកឆ្នាំនេះ កាល់តិច បានបង្កើតកម្មវិធីប្រូម៉ូសិនទូទាំងប្រទេសប្រចាំឆ្នាំ ដោយមិនបោះពុម្ពក្រដាសគូប៉ុងផ្សងសំណាងឡើយ។ ការធ្វើដូច្នេះ អាចឱ្យអតិថិជនរបស់ខ្លួនចូលរួមតាមរយៈឌីជីថលបានដោយងាយស្រួល រហ័ស និងសុក្រឹតជាងមុន។

ប្រូម៉ូសិនបែបឌីជីថលពីកាល់តិចនាឆ្នាំនេះ អតិថិជនគ្រាន់តែចំណាយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តារម៉ាត និងកាហ្វេផ្លាស់ តាមរយៈ ABA PAY នោះនឹងមានឈ្មោះចូលរួមក្នុងការផ្សងសំណាងបែបឌីជីថលប្រចាំខែដោយស្វ័យប្រវត្តិ។ ចំណាយម្ដងប៉ុន្មាន ឱ្យតែគ្រប់១០ដុល្លារក្នុងមួយខែ នោះអតិថិជននឹងទទួលបានឱកាសក្នុងការផ្សងសំណាងមួយ។ ចំណាយកាន់តែច្រើន ឱកាសឈ្នះរង្វាន់ធំប្រចាំខែដូចខាងក្រោម ក៏កាន់តែច្រើនដែរ៖

ថ្ងៃទី១០ ខែតុលា៖ ចាប់ឆ្នោតស្វែងរកអ្នកឈ្នះ ១០រូប ដើម្បីឈ្នះម៉ូតូ ០៣រង្វាន់ និងទូរស័ព្ទ smartphone ០៧រង្វាន់។

ថ្ងៃទី១០ ខែវិច្ឆិកា៖ ចាប់ឆ្នោតស្វែងរកអ្នកឈ្នះ ១០រូប ដើម្បីឈ្នះម៉ូតូ ០៣រង្វាន់ និងទូរស័ព្ទ smartphone ០៧រង្វាន់។

ថ្ងៃទី១០ ខែធ្នូ៖ ចាប់ឆ្នោតស្វែងរកអ្នកឈ្នះ ១១រូប ដើម្បីឈ្នះម៉ូតូ ០៤រង្វាន់ ទូរស័ព្ទ smartphone ០៦រង្វាន់ និងរថយន្ត Toyota Yaris Cross ដ៏ថ្មីសន្លាង ០១រង្វាន់។

គួរបញ្ជាក់ថា កាល់តិច នៅតែប្ដេជ្ញាក្នុងការផ្ដល់នូវគុណតម្លៃនិងសេវាកម្មដ៏ពិសេសសម្រាប់អតិថិជនរបស់ខ្លួនជានិច្ច។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន “ចំណាយក្លាយជារង្វាន់” សូមចុចលីងខាងក្រោម៖ https://www.facebook.com/share/v/jgThzPAAzHJ241zS/

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia