ក្រុមហ៊ុនអាកាសចរណ៍ អង្គរ អ៊ែរ កំពុងរើ.សបុគ្គលិ.ក ផ្នែកនារី-បុរសអាកាសច.រណ៍ជាច្រើននា.ក់
Ping Chou EngSEPTEMBER 6 2024239 views

ចំពោះសិស្ស-និស្សិតដែលមានក្តីស្រមៃចង់ធ្វើការនៅព្រលានយន្តហោះ ពេលនេះក្រុមហ៊ុនអាកាសចរណ៍ជាតិ Angkor Air កំពុងប្រកាសជ្រើសរើសក្រុមការងារ Cabin Crew ឱ្យចូលបម្រើការងារជាច្រើននាក់ ដោយការដាក់ពាក្យសម្ភាសន៏ នឹងចាប់ផ្តើមបើកពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

 

តាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Angkor Air បានឱ្យដឹងថាសម្រាប់បេក្ខជនដែលមានបំណង  ធ្វើការជានារីនិងបុរស អាកាសចរណ៍នៅក្រុមហ៊ុន ត្រូវមានលក្ខខណ្ឌដូចជា៖

 

. មានសញ្ជាតិខ្មែរ

 

. ការសិក្សាកម្រិតបរិញ្ញាបត្រ

 

. មានអាយុពី២១ឆ្នាំ

 

. នៅលីវ មិនទាន់មានគ្រួសារ

 

. មានកម្ពស់ចាប់ពី១៧៥ (សម្រាប់បុរស) មានកម្ពស់១៦០ (សម្រាប់នារី)

 

. មានគីឡូត្រូវតាមស្តង់ដារកម្ពស់

 

ដូច្នេះបេក្ខជនដែលចាប់អារម្មណ៍សូមអញ្ជើញទៅដាក់ពាក្យផ្ទាល់នៅក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ដែលមានអាស័យដ្ឋាននៅអគារលេខ 206A មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់: ០២៣ ៦៦០ ០០៣៦ និងព័ត៌មានលម្អិតពីការងារ សូមចូលទៅកាន់តំណលីង៖ https://www.cambodiaangkorair.com/career

 

458366252 924419886368273 3446803037973735494 N

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia