ធនាគារ ប្រ៊ីដ ជាប់ជាសគ្រាសបង់ពន្ធដែលអនុលោមតាមសារពើពន្ធល្អជាគេ នៅក្នុងឆ្នាំ២០២៣
Meng SonglyAUGUST 28 2023

ភ្នំពេញ៖ ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជ ឈានមុខគេផ្តល់ជូនសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជន និងសេវាបញ្ញើ ទទួលបានលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុលោមភាពសារពើពន្ធប្រភេទ“មាស” លិខិតសរសើរមួយនេះបានឆ្លុះបញ្ចំាងពីការការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះការអនុលោមភាពសារពើពន្ធរបស់ធនាគារប្រ៊ីដ។

2023 08 28 10.56.55

លោក​ រីឆាត លីវ ជាអគ្គនាយកប្រតិបត្តិរបស់ធនាគារ ប្រ៊ីដ បានមានប្រាសាសន៍ថា “ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ប្រភេទ​ពន្ធ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើងនៅ​កម្ពុជា ដូចជា ពន្ធលើ​ប្រាក់​បៀវត្ស និង​ពន្ធ​លើ​អចលនទ្រព្យ​ ជាដើម។ ហើយការបង់ពន្ធនេះទៀតសោតគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាក្នុងនាមជាសគ្រាសមួយក្នុងប្រទេសកម្ពុជា។’’ លោកបានបន្តទៀតថា ការទទួលបានមេដាយ មាស លើកនេះ គឺជាចាប់ផ្តើម និងជាគំរូដ៏ល្អសម្រាប់ស្ថាប័នផ្សេងៗ ក្នុងការក្លាយខ្លួនទៅជាធនាគារ ដែលគោរពនិងអនុវត្តទៅតាមច្បាប់បានយ៉ាងខ្ជាប់ខ្ជួន។ ជាការពិតណាស់​ការបង់ពន្ធ វា​គឺ​ជា​ការ​ចូលរួម​ចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា  ហើយនេះក៏បង្ហាញពីការបន្តប្តេជ្ញាចិត្ត និង​តម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចសារពើពន្ធដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចជូនរដ្ឋ។

អំពីបណ្ណសរសើរ

ប័ណ្ណសរសើរ​នេះមានបីប្រភេទផ្សេងគ្នា គឺ ប្រភេទប័ណ្ណមាស ទឹកប្រាក់ និងសំរិទ្ធ។ សម្រាប់         ប័ណ្ណមាស គឺជាប័ណ្ណ លេខ១សម្រាប់សហគ្រាសដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវក្នុងការបំពេញកាតព្វកិច្ចជូនរដ្ឋ ដើម្បីទទួលបានប័ណ្ណមួយនេះ​សហគ្រាសនីមួយៗត្រូវ​មានឯកសារគ្រប់គ្រាន់ដែលតម្រូវទៅតាមពន្ធដា ដោយឯកសារទំាងអស់នោះរួមមាន ប័ណ្ណពន្ធប៉ាតង់ ក្រដាក់បង្ហាញពីបច្ចុប្បន្នភាពនៃការបង់ពន្ធ និងមានការរក្សារទុកនៅព័ត៌មានគណនេយ្យគ្រប់ប្រភេទ។

2023 08 28 10.56.58

 អំពីធនាគារពាណិជ្ជ ប្រ៊ីដ

ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក​បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន  វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា​ ផ្តល់ជូននៃសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើឆ្លាតវៃ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាផ្ទេរប្រាក់ សេវាធនាគារឌីជីថល។ល។

ធនាគារ ប្រ៊ីដគឺជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែសូមចូលមកកាន់គេហទំព័រ http://www.bridgebank.com.kh

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia