សេដ្ឋីនិពន្ធ Brain ណែនាំ៦ជំហាន ជួយឱ្យអ្នកដោះស្រាយបញ្ហា បានឆាប់រហ័ស មិនស្មុគស្មាញយូរ
Ping Chou EngAUGUST 17 2023243 views

ក្នុងជីវិតមនុស្សម្នាក់ៗ តែងមានការងារ មានបន្ទុក​​ផ្សេងៗពីគ្នាដែលតែងតែជួបប្រទះបញ្ហាជាប្រចាំ តូចធំតិចក្តីច្រើនក្តីគឺជៀសមិនផុត ហើយបើគេមិនរកវិធីដោះស្រាយទេ នឹងកើតជាការស្មុគស្មាញយូរ ស្រ្តេសនិងអាចបង្កឱ្យមានបញ្ហាថប់បារម្ភ ពិបាកផ្លូវចិត្ត។

 

ដូច្នេះថ្ងៃនេះ​ផងដែរយើងសូមលើកយកនូវវិធីសាស្រ្តសាមញ្ញា៦ជំហានរបស់អ្នកនិពន្ធល្បីឈ្មោះលោក Brain Tracy អំពីជំហានក្នុងការគិតបែបស៊ីជម្រៅ ងាយយល់ មានលំដាប់លំដោយទៅលើបញ្ហាណាមួយដែលចូលមកឱ្យអ្នកដោះស្រាយដោយមិនបានត្រៀមទុកមុន៖

 

១. ស្វែងរកឬសគល់មូលហេតុ

 

​ជាទូទៅនៅពេលដែលជួបបញ្ហា មនុស្សភាគច្រើនតែងគិតនិងព្រួយបារម្ភអំពីស្ថានភាពជុំវិញខ្លួនដែលអាចនឹងកើតឡើងដោយសារបញ្ហាមួយនោះ។ ប៉ុន្តែក្រៅពីភាពភ័យព្រួយ អ្នកនិពន្ធបានណែនាំឱ្យអ្នកកំពុងជួបបញ្ហាគិតវិជ្ជមាន ទើបមានផ្លូវចិត្តរឹងមាំ អាចមើលឃើញពីបញ្ហាបានកាន់តែច្បាស់ អាចយល់ពីកឬសគល់ ដែលនាំឱ្យកើតមានបញ្ហាបាន។

 

ឧទាហរណ៍ថ្ងៃនេះអ្នកបានជួបបញ្ហាពិបាកផ្តោតការងារ ដែលនាំឱ្យ ខាតពេលវេលាការងារអ្នកស្ទះ ជាហេតុបង្កឱ្យស្រ្តេសនិងរញ៉េរញ៉ៃមួយថ្ងៃពេញ។ ដូច្នេះដើម្បីជាការឆ្លើយតបអ្នកអាចសញ្ជឹងគិតបន្តិចថាតើមូលហេតុអ្វីដែលនំាអ្នកមាន​បញ្ហាជាមួយការផ្តោតអារម្មណ៍ធ្វើការ?​ មកពីកត្តាខ្លួនអ្នកមិនបានរៀបចំផែនការទុកមុន? ពន្យារពេល? ការងារលំបាកច្រើន ឬបណ្តាលមកពីកត្តាប​រិយាកាសជុំវិញខ្លួន?

 

២. យល់ពីគ្រប់ជ្រុងជ្រាយ

 

បន្ទាប់ពីយល់មូលហេតុដែលនាំឱ្យកើតមានបញ្ហាហើយ លោក Brian បានបន្ថែមថាអ្នកត្រូវយល់ពីគ្រប់ជ្រុងនៃបញ្ហា ព្រោះថាវាមានកត្តាពីរយ៉ាងនៅក្នុងភាពអសកម្មនៃផលិតភាពការងារ ដោយទី១ក្នុងខ្លួននិងក្រៅខ្លួន។ បើយល់ថាវាកើតបណ្តាលមកពីកត្តាក្នុងខ្លួន តើមូលហេតុអ្វីធ្វើឱ្យអ្នកមិនបានរៀបចំទុកមុន ហេតុអ្វីបានជាវាលំបាកក្នុងការសម្រេច?

 

៣. កត់ត្រាដំណោះស្រាយ

 

សរសេរចុះនូវអ្វីដែលអ្នកគិតថាវាជាដំណោះស្រាយចំពោះបញ្ហា១នោះ តាមដែលអ្នកអាចធ្វើបាន។ អ្នកអសកម្មគ្មានអារម្មណ៍ផ្តោតវាបណ្តាលមកពីអ្នកមិនបានរៀបចំផែនការផ្លូវដើរទុកមុន​ អ្នកអាចគិតលើ២- ៣នេះបាន​។

 

ឧទាហរណ៍ដូចជាទៅផ្ទះឬបរិយាកាសដែលអ្នកចូលចិត្តហើយ សរសេរផែនការ មើលវីដេអូលើកទឹកចិត្តស្វែងរកបទពិសោធន៍អ្នកដទៃដើម្បីសរសេរផែនការឱ្យខ្លួនឯងឬសុំជំនួយពីមិត្តរួមការដែលអាចទុកចិត្តបានជាដើម។

 

៤. វាយតម្លៃដោះស្រាយ

 

ជ្រើសយករបៀបដោះស្រាយជាច្រើនដែលអ្នកបានកត់ត្រាយកមកវាយតម្លៃថាតើមួយដែលច្បាស់លាស់ សិក្តសមជាមួយអ្នកនិងអាចជួយអ្នកដោះស្រាយបានដោយធូរស្បើយជាងគេ។ ឧទារហណ៍ដូចជាទៅអង្គុយនៅទីកន្លែងដែលអ្នកមានអារម្មណ៍ល្អ ហើយធ្វើផែនការនីមួយៗឱ្យបានច្បាស់លាស់ ស្របជាមួយគោលដៅក្នុងកិច្ចការងាររបស់អ្នក។

 

៥. ធ្វើសកម្មភាពភ្លាមៗ

 

បន្ទាប់ពីយល់ពីមូលហេតុ និងដំណោះស្រាយគ្រប់អស់ហើយត្រូវចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗ ហើយបង្ខំខ្លួនឯងឱ្យធ្វើ​ឱ្យបានច្រើន ព្រោះពេលវេលាដែលអាចបែងចែកនិងអាចកំណត់បានល្អបំផុត គឹអាចកើតឡើងចំពោះមនុស្សណាចេះប្រើវាធ្វើរឿងមានប្រយោជន៍ឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។

 

៦. វាយតម្លៃលទ្ធផល

 

បន្ទាប់ពីឆ្លងកាត់សកម្មភាពអ្នកនឹងទទួលបានបទពិសោធន៍ហើយវានឹងបង្រៀនឱ្យអ្នកស្គាល់លទ្ធផល ធំតូចព្រោះតែការធ្វើ។ ជាក់ស្តែងលោក Brian Tracy បានឱ្យដឹងថាលទ្ធផលមួយអាចកើតឡើងតាមគោលដៅដែលយើងបានដៅទុកដោយសារ មានផែនការនិងវិន័យដើម្បីសម្រេចផែនការ។

 

ដូច្នេះយើងអាចវាយតម្លៃលទ្ធផលថាបញ្ហាអសកម្ម​និងគ្មានផលិតភាព នឹងអាចដោះស្រាយបានតាមរយៈការមានផែនការនិងវិន័យដោយមិនទុកពេលវេលាចោល  ហើយបន្ថែមពីនោះវាអាចកើតឡើងម្តងទៀត ប្រសិនបើមិនបានធ្វើវាឱ្យជាប់លាប់ដូចភ្លៀងរលឹម។

 

គួរជម្រាបផងដែរថាលោក Brian Tracy គឺជាអ្នកនិពន្ធអាមេរិកកាំងមួយរូបដែលមានជំនាញខ្ពស់បំផុតក្នុងការនិពន្ធសៀវភៅផ្នែកអភិវឌ្ឍន៍ខ្លួន​​ យុទ្ធសាស្រ្តអាជីវកម្ម និងការលក់ សៀវភៅរបស់លោកត្រូវបានបកប្រែជាច្រើនភាសា និងលក់ដាច់រាប់រយលានក្បាលនៅទូទាំងពិភពលោក៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia