កុំបាក់ទឹកចិត្ត! ស្ត្រេសខ្លាំង ជំពាក់គេជុំទិស អ្នកជំនាញប្រាប់ឲ្យធ្វើរឿងធំៗទាំង ៤នេះជាបន្ទាន់
Kan DaraSEPTEMBER 10 20241.5 K views

ស្ត្រេសនឹងការងារ វិបត្តិបំណុល សម្ពាធគ្រប់ទិស បានធ្វើឲ្យមនុស្សមួយចំនួនព្រួយបារម្ភខ្លាំង គេងមិនលក់ បាយមិនឆ្ងាញ់។ ខាងក្រោម គឺជារឿងធំៗទាំង៤ ដែលអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត និងហិរញ្ញវត្ថុលោក Brad Klont បានណែនាំឲ្យអ្នកកំពុងជួបបញ្ហានេះ ប្រញាប់ធ្វើជាបន្ទាន់៖

 

១/. ប្រឈមមុខនឹងភាពអាម៉ាស់៖ ច្បាស់ណាស់អ្នកប្រាកដជាត្រូវខ្មាសគេដោយសារតែធ្លាក់ក្នុងបំណុល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែទទួលយកការពិត ទទួលយកស្ថានភាពដែលអ្នកកំពុងជួប ហើយព្យាយាមដោះស្រាយវាតាមដំណើរ កុំបណ្ដោយឱ្យភាពខ្មាសអៀនដាក់សម្ពាធលើផ្លូវចិត្តរបស់អ្នកខ្លាំងពេកអីណា។

 

/. រៀបចំកាបូបលុយ៖ ចាប់ផ្ដើមពីការតាមដានចរន្តសាច់ប្រាក់ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីដឹងឱ្យច្បាស់ថា អ្នកមានចំណូលប៉ុន្មាន ជំពាក់គេសរុបប៉ុន្មាន។ នៅពេលដែលអ្នកបានស្វែងយល់ និងរៀបចំសាច់ប្រាក់របស់អ្នកឱ្យមានរបៀបរៀបរយ វាក៏ជាផ្នែកមួយជួយសម្រួលភាពតានតឹងបានច្រើន។

 

/. ស្វែងរកជំនួយផ្នែកយុទ្ធសាស្រ្ត៖ រកអ្នកណាម្នាក់ដែលអាចធ្វើជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ​ អាចជាអ្នកជំនាញ ឬគ្រូបង្គោលណាម្នាក់ ដែលមានជំនាញ និងបទពិសោធន៍ ដើម្បីសុំឱ្យគេជួយរកវិធីដោះបំណុលឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន។

 

/. ត្រេកអរនឹងលទ្ធផលតូចៗ៖ តាមដានស្ថានភាពខ្លួនឯងជាប្រចាំ ហើយប្តូរពីការស្ដីបន្ទោសលើកំហុសដែលបានសាង មកជាការសរសើរចំពោះការខិតខំកែប្រែខ្លួន ឱ្យតម្លៃសមិទ្ធផលតូចៗដែលអ្នកបានបង្កើត។ ការធ្វើបែបនេះ ជាកម្លាំងជម្រុញចិត្តដ៏ល្អបំផុត មិនខ្វល់ថាអ្នកដទៃមើលមកអ្នកបែបណា និយាយដាក់អ្នកបែបណាទេ សំខាន់ឱ្យអ្នកមើលឃើញការខំប្រឹងរបស់ខ្លួនឯង មិនយូរទេអ្នកច្បាស់ជាដោះបំណុលអស់មិនខានឡើយ។

 

ក្នុងនោះ លោក Brad Klont បានគូសបញ្ជាក់ផងដែរថា៖ «ជាធម្មតាមនុស្សតែងគិតថាគេនឹងសប្បាយចិត្តពេលដែលគ្មានបំណុលជាប់ខ្លួន ហើយមានលុយច្រើនខ្លាំងដូចអ្នកមាន តែតាមការពិតទៅពួកគេនឹងមានអារម្មណ៍ធូរស្រាលដោយគ្រាន់តែអាចបំពេញតម្រូវការជីវិតប្រចាំថ្ងៃរបស់ខ្លួនឯងបាន»។ ដូច្នេះហើយសូមស្វែងយល់ពីខ្លួនឯងឱ្យច្បាស់ ដើម្បីអាចដឹងថារបស់អ្វីខ្លះដែលចាំបាច់បំផុតសម្រាប់ជីវិត ទើបអ្នកចាយលុយលែងខុសខ្ទង់ ហើយក៏លែងធ្លាក់ក្នុងបំណុលតទៅទៀត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia