ផ្សារ ប៉េង អ៉ីម ចំការដូង បើកសម្ពោធ និងត្រៀមចាំទទួលអតិថិជនជាមួយអាជីវកម្មរាប់រយមុខ
Kan DaraJUNE 1 2022

ភ្នំពេញ ផ្សារ ប៉េង អ៉ីម ចំការដូង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមការចូលរួមពីភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់​រួមជាមួយអតិថិជនដែលជាម្ចាស់ស្តង់នៅក្នុង ផ្សារផងដែរ។

ផ្សារ ប៉េង អ៉ីម ចំការដូង ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបុរី ប៉េង អ៉ីម ដែលប្រជាជននៅរាជធានីភ្នំពេញភាគច្រើនបានស្គាល់ពីមុនមកហើយ តាមរយៈគម្រោងជាច្រើនរបស់ក្រុមហ៊ុននេះ។ ផ្សារនេះត្រូវបានសាងសង់លើទីតាំងល្អឥតខ្ចោះ​ ពោលគឺនៅលើផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយមើលឃើញពីសក្តានុពល និងភាពរីកចម្រើនជាពិសេស ជាមួយនឹងការអភិវឌ្ឍគម្រោងលំនៅដ្ឋានធំតូចនៅក្នុងខណ្ឌដង្កោ វាបានធ្វើឱ្យក្រុមហ៊ុនបុរី ប៉េង​ អ៉ីម មើលឃើញពីភាពខ្វះចន្លោះនៃផ្សារពាណិជ្ជកម្មនៅក្នុងតំបន់។ តួយ៉ាង ផ្សារ ប៉េង អ៉ីម ចំការដូង ត្រូវបានសាងសង់ឡើងនៅលើទឹកដីទំហំ២.៥ហិចតា មានសរុប៥២៨តូបជាប្រភេទតូបដែលហុំដោយជញ្ជាំងបេតុងដ៏រឹងមាំ និងមានអាជីវកម្មជាច្រើនដូចជាបន្លែ ត្រីសាច់ គ្រឿងទេស និងផលិតផលបោះដុំលក់រាយយ៉ាងសម្បូរបែបផ្សេងទៀត។

ក្រៅពីនេះ ផ្សារ ប៉េង អ៉ីម ចំការដូងបានរៀបចំផ្លូវចេញចូលយ៉ាងធំទូលាយរហូតដល់ទៅ៧ម៉ែត្រ ដែលបង្កជាលក្ខណៈងាយស្រួល មានផាសុខភាពដល់អតិថិជនដែលមកជាវទំនិញនៅក្នុងផ្សារ។ ជាពិសេស ប្រសិនជាលោកអ្នកជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោតែម្តង លោកអ្នករឹតតែមិនពិបាកធ្វើដំណើរឆ្ងាយទៅផ្សារដទៃទៀតឡើយ ព្រោះលោកអ្នកអាចរកជាវទំនិញបានគ្រប់ប្រភេទនៅក្នុងផ្សារ ប៉េង អ៉ីម ចំការដូង។

ទន្ទឹមនឹងការដាក់សម្ពោធផ្សារនេះដែលជាគម្រោងផ្សារទី១ របស់ក្រុមហ៊ុន ប៉េង អ៉ីម ក្រុមហ៊ុនក៏បានកំពុងបើកលក់គម្រោងផ្សារទី២របស់ខ្លួននៅក្នុងទីតាំងក្បែរគ្នានេះដែរ។​ ដូច្នេះ សម្រាប់បងប្អូនជាអាជីវករដែលកំពុងស្វែងរកទីតាំងផ្សារដែលមានអំណោយផលក្នុងការធ្វើអាជីវកម្ម លោកអ្នកក៏បានសាកសួរព័ត៌មានបន្ថែមអំពីគម្រោងផ្សារ ប៉េង អ៉ីម ទី២ ដែលមានតម្លៃយ៉ាងសមរម្យ ដោយចាប់ផ្តើមត្រឹមតែ $4,500 ប៉ុណ្ណោះ។

រកឯណាបាន! ផ្សារក្នុងទីតាំងល្អហើយ គុណភាពល្អ និងតម្លៃធូរទៀត ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងផ្សារ ប៉េង អ៉ីម ទី២ និងការថែមជូនផ្សេងៗ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 099 98 28 29៕

Photo 2022 06 01 09.15.46Photo 2022 06 01 09.16.05Photo 2022 06 01 09.15.53Photo 2022 06 01 09.15.59

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia