ធ្លាប់តែជាមនុស្សចាយលុយអស់ៗពីខ្លួន! ហេង វិសាលថា សៀវភៅ១ក្បាលនេះ ជួយឱ្យខ្លួនសល់ផ្ទះ សល់ដី
Toeuy HongMARCH 28 20248.9 K views

 លោក ហេង វិសាលគឺជា Contents creator និងជាinfluencer ដ៏ល្បីម្នាក់នៅកម្ពុជាដែលទទួលបានភាគជោគជ័យក្នុងអាជីពរបស់ខ្លួនរហូតមានជីវភាពធូធាសល់ផ្ទះ សល់ដីនិងអាចកសាងគ្រួសារមានសុភមង្គលទៀតផង។

 នៅក្នុងវីដេអូដែលលោកបានបង្ហោះកាលពីឆ្នាំ២០២២លើបណ្ដញសង្គមដែលមានរយៈពេល៩នាទី លោក ហេងវិសាលបានឲ្យដឹងពេលលោកចេះរកលុយដំបូង លោកគឺជាមនុស្សដែលមិនចេះគ្រប់គ្រងលុយនោះទេ។ ត្រង់នេះគាត់បានបញ្ជាក់ថារកលុយខែទីមួយបាន៤០០ដុល្លារ ត្រឹមតែមួយអាទិត្យចាយលុយនេះអស់ ហើយខែបន្ទាប់រកបាន២០០ដុល្លារ ចាយតែមួយសប្ដាហ៍អស់រលីង។ មិនតែប៉ុណ្ណោះលោករកបានមួយខែ១ពាន់ដុល្លារ ចាយត្រឹមតែមួយសប្ដាហ៍ក៏អស់ទៀត។

 យ៉ាងណាមិញលោកបានផ្លាស់ប្ដូរទម្លាប់ចាយលុយរបស់ខ្លួនបន្ទាប់ពីបានចូលរួមសិក្ខាសាលាមួយដោយវាគ្មិនបាននិយាយពីសៀវភៅមួយក្បាលគឺសៀវភៅ Rich Dad Poor Dad ដែលនិពន្ធដោយលោក Robert Kiyosaki ហើយសៀវភៅនេះចំណងជើងជាភាសាខ្មែរគឺ”ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ”។

Aba355

 ពេលបានដឹងពីសៀវភៅ Rich Dad Poor Dad ហើយលោកក៏ទិញសៀវភៅនេះយកមកអានហើយពេលអានចប់លោកថាជីវិតរបស់លោកបានផ្លាស់ប្ដូរ៣៦០ដឺក្រេពោលគឺពីមនុស្សធ្លាប់ចាយលុយខ្ជះខ្ជាយមួយសប្ដាហ៍អស់មួយពាន់ដុល្លារតែក្រោយពីបានសៀវភៅហិរញ្ញវត្ថុមួយក្បាលនេះលោកអាចសល់លុយមួយខែមួយពាន់ដុល្លារដែលធ្វើឲ្យលោកសប្បាយចិត្តមែនទែន។

ក្រោយពីអានសៀវភៅនេះហើយលោកដឹងពីរបៀបក្នុងការប្រើប្រាស់លុយក្នុងការកសាងទ្រព្យដោយក្រោយពីអានសៀវភៅនេះហើយ ឆ្នាំដំបូងលោកអាចសន្សំលុយទិញបានដីមួយកន្លែង។ បន្ទាប់មកទៀតលោកបន្តទម្លាប់សន្សំលុយហើយទិញទ្រព្យនិងទុករកស៊ី។ ជាពិសេសលោកសល់ផ្ទះមួយខ្នងនិងឡានមួយគ្រឿងថែមទៀត។ លោកបានបន្តរកលុយនិងយកលុយទិញទ្រព្យទិញដីលក់បានប្រាក់ចំណេញជាបន្តបន្ទាប់។

 សាច់រឿងពីបទពិសោធន៍ជីវិរបស់លោកហេង វិសាលគឺជាគំរូមួយសម្រាប់យុវជនឲ្យចេះប្រើប្រាស់លុយដែលខ្លួនរកបានឲ្យមានប្រសិទ្ធភាពជាពិសេសនោះគឺរកលុយបានត្រូវគ្រប់គ្រងឲ្យបានល្អតាមរយៈយកលុយទៅវិនិយោគ ទិញទ្រព្យនិងទុកជាដើមទុនរកស៊ីនោះអ្នកនឹងអាចកសាងទ្រព្យ សល់លុយសល់ទ្រព្យរស់នៅមានសេរីភាព៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia