ខេត្តសៀមរាប និងបាត់ដំបង គឺជាខេត្តដ៏ទាក់ទាញ និងមានសក្ដានុពលផ្នែកទេសចរណ៍ ជាពិសេសខេត្តទាំង២ ក៏មានសេវាដឹកជញ្ជូនដ៏សម្បូរបែប ដោយផ្លូវគោកមានក្រុមហ៊ុនដឹកជញ្ជូនជាច្រើន រីឯផ្លូវអាកាសវិញនៅខេត្តសៀមរាប ក៏មានសេវាដឹងជញ្ជូនក្នុងតម្លៃសមរម្យផងដែរ។
យ៉ាងណាមិញនៅការធ្វើដំណើរផ្លូវទឹកពីបាត់ដំបងទៅសៀមរាបក៏មានផងដែរ ក៏ប៉ុន្ដែបានឈប់សម្រាកមួយរយៈធំ ដោយពេលនេះ ក៏បានបើកដំណើរការឡើងវិញ ទទូលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីព្រោះធ្វើឱ្យភ្ញៀវទេសចរណ៍ប្លែកអារម្មណ៍ ឃើញទេសភាពស្រស់ស្អាត។
តម្លៃនៃការធ្វើដំណើរវិញ គឺ៣០ដុល្លារ ដូច្នេះសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងធ្វើដំណើរតាមកាណូត ពីបាត់ដំបង ទៅសៀមរាប អាចធ្វើដំណើរបាន ដោយសេវាដឹកជញ្ជូននេះ បានផ្ដើមតាំងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ភ្ញៀវវទេសចរអាចរកទិញសំបុត្របាន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានផ្តល់សេវានេះ រឺអាចរកទិញសំបុត្រផ្ទាល់នៅ ភ្នាក់ងារលក់សំបុត្ររបស់ក្រុមហ៊ុន Angkor Express Boat និង CHANN-NA Express Boat៕