កាលពីថ្មីៗនេះ យោងតាមលិខិតរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ដើម្បីជាយន្តការលើកទឹកចិត្តដល់អាជីវកម្មទេសចរណ៍ទាំងអស់ក្នុងរដូវកាលបៃតង និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាពអាជីវកម្មទេសចរណ៍ និងយោងគោលការណ៍ឯកភាពដ៏ខ្ពស់ខ្អង់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចណ៍គ្រប់ប្រភេទ។
សេចក្តីប្រកាសដដែលបានបន្តឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចណ៍គ្រប់ប្រភេទប៉ុន្តែ (លើកលែងអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍) ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
យ៉ាងណាមិញ សម្រាប់អាជីវកម្មទេសចរណ៍គ្រប់ប្រភេទដែលមានអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាពត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណនៅក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី ខេត្ត។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ ១២២១ រៀងរាល់ម៉ោងធ្វើការផងដែរ៕