ប៊ីចេង Ajinomoto ល្បីជាង៨០ឆ្នាំ លក់លើទីផ្សារ១០០ប្រទេស មកស្គាល់បុរស២នាក់នៅក្រោយខ្នង យីហោមួយនេះ
នៅ ហៀងMAY 26 2022884 views

ក្រុមហ៊ុន Ajinomoto Co., Inc. គឺជាក្រុមហ៊ុនផលិតប៊ីចេង ដែលផ្តោតធំលើគ្រឿងទេស អាហារ និងការថែទាំសុខភាព ដែមានអាយុកាលជាង៨០ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរវាក៏ជាគ្រឿងផ្សំដ៏ពេញនិយមសម្រាប់ចម្អិនអាហារឱ្យមានរសជាតិកាន់តែឈ្ញុយឆ្ងាញ់ ដែលទទួលបានការគាំទ្រខ្លាំងទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ តើនណាជាអ្នកស្ថាបនិកក្រុមហ៊ុននេះ ទើបធ្វើឱ្យអាជីវកម្មនេះមានអាយុកាលយូរយ៉ាងនេះ។

លោក Saburosuke និង Chuji Suzuki ដែលជាបងប្អូនប្រុសបង្កើតនិងគ្នា ជនជាតិជប៉ុនទាំងពីររូបនេះបានចាប់ដៃគ្នាចម្រាញ់សារធាតុអ៊ីយ៉ូតចេញពីសារ៉ាយសមុទ្រ ដើម្បីផលិតសារធាតុប៊ីចេង​ Ajinomoto សព្វថ្ងៃនេះឡើង។ ស្របគ្នានេះដែរក្រហ៊ុនប៊ីចេងខ្នាតយក្សមួយនេះមានប្រាក់សុទ្ធចំនួន​ ១០ពាន់លានដុល្លារបើគិតត្រឹមឆ្នាំ​ ២០២១ កន្លងទៅនេះ។

ដោយការដឹកនាំក្រុមហ៊ុនរបស់លោកគឺ ផ្តោតសំខាន់ទៅលើ ការផ្តល់ព័ត៌មានអំពីគុណភាពលើការវេចខ្ចប់ផលិតផល និងការខិតខំបង្ហាញព័ត៌មាន និងណែនាំចំពោះអត្ថប្រយោជន៍របស់វា ទៅកាន់អតិថិជននៅពេលដែលពួកគេបញ្ជាទិញ ឬប្រើប្រាស់ផលិតផលរបស់ខ្លួន។

ជាកាពិតការពិតណាស់ការយកចិត្តទុកដាក់លើភ្ញៀវគឺជារឿងសំខាន់ណាស់ សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ព្រោះថានៅពេលដែលភ្ញៀវពេញចិត្តគេនឹងមករកយើងពេលក្រោយទៀត។ យ៉ាងណាមិញ ងាកទៅ កាន់សំណួរជាច្រើនបានចម្ងល់យ៉ាងខ្លាំងថា ទទួលទានប៊ិចេងយូរទៅបណ្តាលឱ្យមានការពុកឆ្អឹង និងប៉ះពាល់ដល់សុខភាពច្រើនណាស់  ពោលគឺរឿងមួយនេះបានផ្ទុះឡើងខ្លាំងណាស់កាលពី ប៉ុន្មានឆ្នាំមុន ។

ភ្ជាប់ជាមួយចម្ងល់ខាងលើ បងប្អូនពីរនាក់ដែលជាស្ថាបនិកប៊ិចេង ធ្លាប់បានបកស្រាយយ៉ាងដូចចេះថា ​វាមិនមានផលប៉ះពាល់ដល់សុខភាពទេ បើយើងប្រើប្រាស់ក្នុងបរិមាណតិច បន្ថែមពីនេះទៅទៀត Ajinomoto ឬ MSG គឺជាសមាសធាតុផ្សំពីសូដ្យូម និងអាស៊ីត glutamic ដែលជាអាស៊ីតអាមីណូដែលកើតឡើងពីធម្មជាតិទូទៅបំផុតមួយ។

 ម្យ៉ាងវិញទៀត វាត្រូវបាន ផ្សំឡើងដោយមានមូលដ្ឋាន និងវត្ថុធាតុដើម ដូចជាប្រភេទរុក្ខជាតិ អំពៅ ស្ករ beets សូដ្យូម ដំឡូងមី ឬពោតជាដើម ដែលវាជាផ្នែកមួយដ៏សំខាន់នៃម្ហូបអាស៊ី ហើយជាធម្មតាត្រូវបានបន្ថែមទៅលើម្អូបជាច្រើនមុខ ជួយឱ្យមានរសជាតិកាន់តែឆ្ងាញ់ ។

ដោយសារតែមានការបកស្រាយច្បាស់លាស់ អមជាមួយនឹងការធ្វើទីផ្សាររបស់ក្រុមហ៊ុនតាមរយៈ មធ្យោបាយផ្សេងៗ ជាពិសេសតាមរយៈកញ្ចក់ទូរទស្សន៍ ដែលធ្វើឱ្យស្រ្តីមេផ្ទះទាំងអស់ចាប់អារម្មណ៍យ៉ាង ខ្លាំង ក្នុងនោះ Ajinomoto បានបញ្ចូលនៅពាក្យមួយដ៏ទាក់ទាញបំផុត  A Taste of the Futur (រសជាតិនៃអនាគត)  ដែលមានន័យថាស្រ្តីមេផ្ទះឆ្លាតវៃត្រូវតែជ្រើសរើស Ajinomoto ដើម្បីទទួល បានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ អមជាមួយនឹងសុភមង្គលក្នុងគ្រួសារ ។  

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia