លឿនៗ! ក្រុមហ៊ុនអាកាសចរណ៍ AirAsia ចែកសំបុត្រឥតគិតថ្លៃ សម្រាប់អ្នកទៅលេង៣ប្រទេសនេះ
ធី ស្រីល័ក្ខJUNE 14 20239.2 K views

ឱកាសល្អបានមកដល់ហើយសម្រាប់អ្នកដែលមានក្តីស្រមៃចង់ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសដែលខ្លួនប្រាថ្នាដូចជា ទីក្រុងបាងកក កូឡាឡាំពួរ ហ្សាកាតា ដោយពេលនេះក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រកាសចែកសំបុត្រយន្តហោះឥតគិតថ្លៃសម្រាប់ហោះហើរទៅលេង៣ប្រទេសខាងលើនេះ។នេះបើយោងតាមការចុះផ្សាយលើផេកផ្លូវការ airasia Super App កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

តាមប្រភពដដែលខាងលើបានឱ្យដឹងទៀតថា សម្រាប់សំបុត្រយន្ដហោះដែលខាងក្រុមហ៊ុននឹងផ្តល់ជូននេះ មានតម្លៃ០ដុល្លារ គឺមានន័យថា ០ដុល្លារទៅលើថ្លៃសំបុត្រមូលដ្ឋានមិនរួមបញ្ចូលទាំងពន្ធព្រលានយន្ដហោះ និងថ្លៃផ្សេងទៀតនោះឡើយ។

352767325 3428049164101850 8144314125074384945 N

សូមជម្រាបផងដែរថា សម្រាប់អ្នកដែលចង់បានសំបុត្រយន្ដហោះឥតគិតថ្លៃអាចចូលទៅកាន់ផុសរបស់ airasia Super App ឬ អាចចុចតាមរយៈតំណរលីងមួយនេះ (លីងទទួលសំបុត្រ) ។ដោយលោកអ្នកអាចធ្វើការកក់សំបុត្រចាប់ពីថ្ងៃទី ១១ ខែ មិថុនា តនេះទៅ ។ ដោយឡែកចំពោះសំបុត្រឥតគិតថ្លៃនេះផងដែរ បងប្អូនអាចធ្វើដំណើរបានចាប់ពីថ្ងៃទី​ ០១ កញ្ញា​ ២០២៣ រហូតដល់ថ្ងៃទី ៨ តុលា​ ​២០២៤៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia