លឿនៗ! ក្រុមហ៊ុនអាកាសចរណ៍ AirAsia ផ្តល់សំបុត្រយន្តហោះឥតគិតថ្លៃ សម្រាប់អ្នកទៅលេង៣ប្រទេសនេះ
Sambat SokhlangOCTOBER 16 20233.1 K views

ឱកាសល្អសម្រាប់អ្នកចូលចិត្តហោះហើរបានមកដល់ហើយ ដោយក្រុមហ៊ុន AirAsia បានធ្វើការប្រកាសនៅលើផេកផ្លូវការរបស់ខ្លួនអំពីលក្ខខណ្ឌហោះហើរ ដោយឥតគិតថ្លៃសំបុត្រ សម្រាប់ការហោះហើរត្រង់ទៅកាន់ ៣ ប្រទេសរួមមាន កូឡាឡាំពួរ បាងកក និង ហ្សាកាតា ។

 

យោងតាមផេកផ្លូវការដដែលបានឱ្យដឹងទៀតថា ការផ្ដល់ជូនសំបុត្រឥតគិតថ្លៃនេះនឹងត្រូវផ្តល់ជូនសម្រាប់ការកក់នៅថ្ងៃទី ១៦ ខែតុលា រហូតដល់ថ្ងៃទី ២៥ ខែតុលា ចំពោះការជើងហោះហើរដែលធ្វើដំណើរចាប់ពីថ្ងៃទី ៤ មីនា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៩ មីនា ឆ្នាំ ២០២៥។បន្ថែមពីនេះខាងក្រុមហ៊ុន AirAsia ក៏មានការបញ្ចុះតម្លៃរហូតដល់ 30% លើសេវាធានារ៉ាប់រងការពន្យារម៉ោងហោះហើរផងដែរ។

 

Air Asia

 

គូសបញ្ជាក់ផងដែរថា សម្រាប់ការធ្វើប្រូម៉ូសិននេះ AirAisia មិនគិតថ្លៃសំបុត្រនោះទេ យ៉ាងណាអតិថិជនត្រូវចំណាយទៅលើពន្ធអាកាសយាន្តដ្ឋាន និង ថ្លៃផ្សេងៗទៀត ដោយសំបុត្រអាចមានតម្លៃធូរចាប់ពី ៤៦ ដុល្លារទៅ។

សម្រាប់អ្នកត្រូវការកក់អាចធ្វើការចូលតាមតំណរលីងនេះ៖ https://air.asia/3cZJK

 

391653782 309030338505624 2773871708241829726 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia