ជិះយន្តហោះអស់តិច! Air Asia នឹងដាក់ដំណើរការ​ ជើងហោះហើរនៅខ្មែរ ជាផ្លូវការក្នុងខែឧសភានេះ
Ping Chou EngAPRIL 22 2024749 views

ការធ្វើដំណើរតាមរយៈផ្លូវអាកាស អ្វីដែលជាកង្វល់សម្រាប់មនុស្សមួយចំនួននោះគឺការចំណាយច្រើន ជាមួយនឹងសំបុត្រយន្តហោះដែលមានតម្លៃខ្ពស់។ យ៉ាងណាមិញពេលនេះក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃហោះហើរទាបសមរម្យបំផុតលើពិភពលោកគឺ Air Asia បានដាក់ដំណើរការជើរហោះហើររបស់ខ្លួននៅកម្ពុជាជាផ្លូវការហើយ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

យោងតាមគេហទំព័រផ្លូវការរបស់ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា “សូមស្វាគមន៍យន្តហោះគ្រឿងទី១របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានរចនារូបប្រាសាទអង្គរវត្ត​និងអក្សរ Cambodia យ៉ាងស្រស់ស្អាត​ ដើម្បីត្រៀមហោះហើរបង្ហាញនិងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ រីឯការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ។​”

សូមបញ្ជាក់ថាកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ៕

438216435 411609678338206 1975728077643706129 N

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia