ដំណឹងល្អ! សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យជ្រើសរើសមន្ត្រីកសិកម្ម១ពាន់នាក់នៅឆ្នាំក្រោយ
Bunthoeun KoemSEPTEMBER 10 202498 views

ជាដំណឹងល្អសម្រាប់អ្នកចង់ក្លាយជាមន្ដ្រីកសិកម្ម ខណៈរាជរដ្ឋាភិបាលបានសម្រេចធ្វើការជ្រើសរើសមន្ដ្រីបន្ថែមចំនួន ១ ពាន់នាក់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីដាក់ពង្រាយចុះជួយប្រជាកសិករតាមឃុំនីមួយៗនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុង វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា នេះ។

 

Photo 2024 09 10 17 31 46

 

ថ្លែងនៅក្នុងវេទិកាខាងលើសម្ដេចធិបតីបានមានប្រសាសន៍ដូច្នេះថា «តាមពិតគ្រោងតែ ៨០០ ទេឆ្នាំក្រោយ តែខ្ញុំថាយក ១០០០ តែម្ដងទៅ ដើម្បីពន្លឿនការពង្រាយមន្ដ្រីកសិកម្មយើងទៅជួយកសិករនៅតាមឃុំ។ ដាក់ឲ្យបានច្រើន ឲ្យគាត់ចូលច្រើនដើម្បីជួយ ព្រោះកសិករត្រូវការបច្ចេកទេស អុីចឹងគឺការជួយពង្រឹងកសិកម្ម រៀបចំជាស្ដង់ដារហើយបង្កើតប្រសិទ្ធិភាពនេះគឺជាកិច្ចការសំខាន់»

 

សូជម្រាបថា ការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនេះ គឺដើម្បីឲ្យមន្ត្រីជំនាញទាំងនោះផ្តល់ការប្រឹក្សា និងបណ្តុះបណ្តាលជំនាញធ្វើកសិកម្មដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅរួចចំណែកជួយអភិវឌ្ឍន៍វិស័យកម្មកម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែង និងរីកចម្រើនបន្ថែមទៀត។ ខណៈកន្លងមករាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម ក៏បានបញ្ចូលមន្ដ្រីទាំងនោះចុះទៅជួយដល់កសិករនៅតាមឃុំសង្កាត់មួយចំនួនរួចមកហើយផងដែរ៕

Img 8829 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia